កីឡា

រដូវប្រកួតបាល់ទាត់, វៀតណាម ចាប់ខ្លួនមេក្រុម អ្នកលេងភ្នាល់បាល់ ជាមួយនឹងទឹកប្រាក់ជាង ៦៥លានដុល្លារ

បរទេស៖ មនុស្សរាប់សិបនាក់នៅក្នុងទីក្រុង ហូជិមិញ ប្រទេសវៀតណាម ត្រូវបានចាប់ខ្លួនពីបទចូលរួមលេងល្បែងភ្នាល់បាល់ខុសច្បាប់ដែលមានទឹកប្រាក់រហូតដល់ ១,៥ ទ្រីលានដុង ស្មើនឹង ៦៥,៤១ លានដុល្លារ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកត្រឹង ង៉ុកហាប្រធាននាយកដ្ឋានប៉ូលីសព្រហ្មទណ្ឌបាននិយាយថា មន្រ្តីជាង ១០០ នាក់ត្រូវបានបញ្ជូនទៅចាប់ខ្លួនឈ្មោះ Bui Tuan Anh អាយុ ៣១ ឆ្នាំជាមេដឹកនាំក្រុមអ្នកលេង រួមជាមួយមនុស្សជាង ២០ នាក់ផ្សេងទៀតកាលពីថ្ងៃអាទិត្យ។

ការស្រាវជ្រាវបានរកឃើញអាវុធជាច្រើនដូចជាកាំភ្លើង អាវ និងគ្រាប់កាំភ្លើង ព្រមទាំង ឧបករណ៍ភ្នាល់។

Bui Tuan Anh គឺជាមេដឹកនាំក្រុមអ្កលេងដ៏ល្បីល្បាញម្នាក់ ហើយមនុស្សជំនិតជាដៃស្តាំរបស់គាត់គឺឈ្មោះ Tran The Vinh អាយុ ៣៤ ឆ្នាំ និងមានកូនចៅប្រហែល ៥០ នាក់ផ្សេងទៀតដែលប្រតិបត្តិការភាគច្រើននៅតាមតំបន់ជាប់ព្រំដែនរវាងទីក្រុងហូជីមិញ ខេត្តប៊ិញដុង និង ខេត្ត ដុងណៃ។

អ្នកស៊ើបអង្កេតម្នាក់បាននិយាយថា“ ក្រុមនេះទទួលខុសត្រូវចំពោះបទល្មើសជាច្រើន ហើយជនរងគ្រោះមិនដែលហ៊ានរាយការណ៍ទៅអាជ្ញាធរនោះទេ ព្រោះក្រុមនេះមានគ្រោះថ្នាក់ខ្លាំងណាស់” ។

Bui Tuan Anh បានសារភាពថា បានរៀបចំការភ្នាល់បាល់ទាត់តាមអ៊ិនធរណេតតាំងពីឆ្នាំ ២០១៩ ។ នៅរដូវភ្នាល់ដែលមានប្រាក់ដុងរាប់រយលានដុង អាចហូរចូលក្នុងគណនីរបស់ក្រុមនេះរៀងរាល់យប់។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ក្រុមនេះរកប្រាក់បាន ១,៥ ទ្រីលានដុងតាមរយៈការភ្នាល់ក្នុងរយៈពេល ២ ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top