កីឡា

Ramos កំពុងពិភាក្សា ជាមួយនឹង PSG ខណៈ Arsenal កំពុងរងចាំ

កីឡាករម្ចាស់ពានរង្វាន់ ពិភពលោក អេស្បាញ Sergio Ramos ដែលបានក្លាយទៅជាកីឡាករ គ្មានតម្លៃខ្លួន ទៅហើយនោះ
ពេលនេះកំពុង តែនៅមិនទាន់បានសម្រេចចិត្ត ណាមួយជាមួយ នឹងក្លឹបថ្មីឡើយ ។

ប៉ុន្តែនៅថ្ងៃនេះ The Goal បានសរសេរថា កីឡាករវ័យចំណាស់រូបនេះ គឺកំពុងពិភាក្សារួចរាល់ហើយ ជាមួយនឹងក្លឹប PSG ដើម្បី
អាចផ្ទេរទៅបារាំង ហើយទោះបីជាមិនទាន់មានលទ្ធផលក្តី ក្នុងនោះក្លឹបកាំភ្លើងធំ Arsenal ក៏កំពុងរង ចាំមើលដូចគ្នាដែរ អំពីព័ត៌មាន
ចុងក្រោយរបស់កីឡាករ ។

Ramos វ័យ៣៥ឆ្នាំ ទៅហើយនោះបានក្លាយ ទៅជាកីឡាករគ្មានតម្លៃខ្លួន នៅរដូវក្តៅនេះ បន្ទាប់ពីកុងត្រារបស់គាត់ បានផុតជាមួយនឹង
កីឡាដ្ឋាន Santiago Bernabeu តាំងតែពីខែមិថុនា ។

គាត់ធ្លាប់បានបញ្ជាក់ថា គាត់នៅតែអាចមានសមត្ថភាព ក្នុងការប្រកួតអាជីព រយៈពេលយ៉ាងហោចណាស់ ២ឆ្នាំទៀត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top