សុខភាព និង ផ្លូវភេទ

អ៊ីស្រាអ៊ែល​ ចាក់វ៉ាក់សាំងជូនក្មេងជំទង់ ប្រហែលជា ១០ម៉ឺននាក់ហើយ

បរទេស៖នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអ៊ែល លោក Naftali Bennett នៅថ្ងៃអាទិត្យនេះ បាននិយាយថាក្មេងជំទង់ ប្រមាណជា១០ម៉ឺននាក់ បានទទួលវ៉ាក់សាំង យ៉ាងហោចណាស់ដូសទី១។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំសភា ប្រចាំសប្តាហ៍លោក Bennett បាននិយាយថា៖ កាលពីសប្តាហ៍មុនអ៊ីស្រាអ៊ែល បានអំពាវនាវឲ្យក្មេងជំទង់ចន្លោះ ពីអាយុ១២ទៅដល់១៦ឆ្នាំ ក្នុងការមកទទួលវ៉ាក់សាំង ហើយជាលទ្ធផលនៅថ្ងៃនេះ ខ្ញុំពិតជារីករាយណាស់ ដើម្បីប្រកាសថាពួកគេប្រហែលជា១០ម៉ឺននាក់ហើយ ដែលបានទទួលវ៉ាក់សាំងដូសដំបូង។

លោកបន្តទៀតថា ចាប់តាំងតែពេលដែលរដ្ឋាភិបាល បានចាប់ផ្តើមយុទ្ធនាការមួយនេះ មកក្មេងជំទង់ដែលមកទទួលការ ចាក់វ៉ាក់សាំងបានកើនឡើង ដល់ទៅ៦ដង ហើយជាពិសេសនៅពេលដែល វ៉ាក់សាំង Pfizer ក៏ជិតនឹងផុតកំណត់ផងនោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top