សិល្បៈ និង កម្សាន្ត

ពិធីករល្បី Yoo Jae Suk ចាកចេញពី ផលិតកមុ្ម FNC ជាផ្លូវការ


កូរ៉េ៖ពិធីករដ៏មានឈ្មោះបោះសំលេង លោក Yoo Jae Suk បានចាកចេញពីផលិតកមុ្ម FNC Entertainment ជាផ្លូវការហើយព្រមទាំងចុះកុងត្រាថ្មីរួចរាល់ជាមួយក្រុមហ៊ុនAntenna Music។

ក្រុមហ៊ុនAntenna Musicថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១បានចេញសេចក្តីប្រកាសនៅថ្ងៃនេះថា ចាប់ពីពេលនេះYoo Jae Suk និងក្លាយជាMC ម្នាក់ក្នុងក្រុមហ៊ុនរបស់ខ្លួនហើយ។ក្នុងសេចក្តីប្រកាសបានសរសេរថា«ក្នុងនាមពិធីករនិងជាអ្នកអត្ថាធិប្បាយបែកកម្លែងមួយរួបលោកYoo Jae Sukពិតជាមានទេព្យកោសល្យនិងបង្កើតអ្វីដែលថ្មីពិសេសៗជួនដល់ទស្សនិកជនហើយពួកយើងនិងជ្រោមជ្រែងលោកអោយបន្តរអ្វីដែលថ្មីនិងបង្កើតបរិយាកាសសប្បាយរីករាយបន្ថែមទៀត សូមឲ្យអ្នកទាំងអស់គ្នាបន្តរស្រលាញ់គាំទ្រលោកYoo Jae Sukរហូតទៅ»។

ដោយឡែកម្ចាស់ខ្លួនក៏បានប្រកាសផងដែរថា«ខ្ញុំរីករាយដែលបានធ្វើការជាមួយមិត្តរួមអាជីពរបស់ខ្ញុំជាយូរមកហើយ សូមអ្នកទាំងអស់គ្នារង់ចាំសើចសប្បាយជាមួយពួកយើងក្នុងពេលឆាប់ៗនេះ»។លោកYoo Jae Sukតែងស្និតស្នាលជាមួយតារាល្បីៗនៅក្នុងក្រុមហ៊ុនAntenna Musicក្នុងនោះមានទាំងលោក Yoo Hee Yeolជាថ្នាក់ដឹកនាំក្រុមហ៊ុននិងJung Jae Hyungហើយការសម្រេចចិត្តនេះលោកជឿថាខ្លួននិងរីករាយព្រមទាំងមានសេរីភាពច្រើនជាងមុន៕ដោយទូច សុខលីដា

Most Popular

To Top