Mike Tyson បានផ្ដាំទៅកាន់ Errol Spence Jr ឲ្យប្រយ័ត្ន ចំពោះការបំលាស់ទីរបស់ Manny Pacquiao មុនជំនួបរវាងកីឡាករ ទាំងពីរមកដល់នៅខែសីហាខាងមុខ ។
កីឡាករអាមេរិកមិន ដែលស្គាល់ពាក្យចាញ់ Spence វ័យ៣១ឆ្នាំ អាយុប្អូន Pacquiao ដល់ទៅ១១ឆ្នាំ ។ ពួកគេនឹងត្រូវប៉ះគ្នា នៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២១ នៅកីឡដ្ឋាន T-Mobile Arena ទីក្រុង Las Vegas រដ្ឋ Nevada។
យ៉ាងណា Tyson ប្រាប់ ES News ថា ការបំលាស់ទីរបស់កីឡាករ វ័យ៤២ឆ្នាំអាចជាល្បិច ឧបសគ្គមួយសម្រាប់ Spence។ Tyson បាននិយាយថា វាគឺជាការប្រកួតល្អមួយ ។ អ្នកមិនអាចមើលស្រាល Pacquiao បានទេ ព្រោះគេបានយកឈ្នះ Thurman រួចទៅហើយ។ Pacquiao អាចផ្លាស់ទីចុះឡើងពេញរេញ អាចធ្វើឲ្យដៃគូរញ៉េរញ៉ៃ ។
ប្រកួតចុងក្រោយរបស់ Pacquiao បានយកឈ្នះ Thurman កាលពីខែ កក្កដា ឆ្នាំ ២០១៩ ឈ្នះបានខ្សែក្រវាត់ WBA នឹងផ្ដល់មេរៀន ឲ្យកីឡាករវ័យ៣២ឆ្នាំចាញ់ជាលើកដំបូង។ Errol Spence Jr មានកំណត់ត្រាប្រកួត២៧ដង ឈ្នះទាំង២៧ និងផ្ដួលដៃគូឲ្យសន្លប់២១ដង ៕ sabay