ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បាញ់មីស៊ីលផ្លោង ចំទីតាំងយោធា នៅភាគខាងជើងស៊ីរី

ដាម៉ាស់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ប្រទេសអ៊ីស្រាអ៊ែល បានបាញ់មីស៊ីលមួយគ្រាប់ ចូលទីតាំងយោធា នៅខេត្តភាគខាងជើងស៊ីរី គឺខេត្ត Aleppo កាលពីយប់ថ្ងៃចន្ទ ។

ទីភ្នាក់ងារ SANA បានឲ្យដឹងថា ការវាយប្រហារ បានដាក់គោលដៅទៅ លើទីតាំងយោធាជាច្រើន នៅក្នុងតំបន់ Safira នៅភាគខាងត្បូងខេត្ត Aleppo ។

ទីភ្នាក់ងារខាងលើបានឲ្យដឹងទៀតថា កងទ័ពអាកាសបានស្ទាក់ ចាប់មីស៊ីលភាគច្រើន នៅមុនពេលគ្រាប់មីស៊ីល បានផ្លោងចំគោលរបស់វា ។

អ៊ីស្រាអ៊ែល បានបើកការវាយប្រហារ ជារឿយៗ ទៅលើទីតាំងយោធា នៅក្នុងទឹកដីស៊ីរី ដែលបានអះអាងថា ពួកគេ ដាក់គោលដៅ ទៅលើក្រុមយោធា ដែលមានអ៊ីរ៉ង់ នៅពីក្រោយខ្នងប៉ុណ្ណោះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top