សេដ្ឋកិច្ច​

រដ្ឋាភិបាល​ កំពុងធ្វើគោល នយោបាយជាតិ ស្វាយចន្ទីរ និងម្រេច ដើម្បីសម្រេចនាំចេញ ផលិតផលកសិកម្ម ឲ្យបាន១២ភាគរយ

ភ្នំពេញៈ រដ្ឋាភិបាល កំពុងរៀបចំគោល នយោជាតិជាស្វាយចន្ទីរ និងម្រេចដើម្បីជម្រុញ និងធ្វើយ៉ាងណា សម្រេចមហិច្ឆតានាំចេញ ផលិតផលកសិកម្ម ឲ្យបាន១២ភាគរយនៅឆ្នាំ២០២៥ ខាងមុខនេះ ។

លោកប៉ាន សូរស័ក្ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ឱ្យដឹងថា សេចក្តីព្រាងនយោបាយជាតិស្ដីពី ដំណាំស្វាយចន្ទី ខ្មែរយើង អាចនឹងដាក់ចេញជាផ្លូវការនៅក្នុងឆ្នាំនេះ ព្រោះថាដើម្បីឈានទៅទាក់ទាញវិនិយោគគិនធំៗ ពីក្រៅប្រទេសឱ្យមក វិនិយោគលើដំណាំនេះបាន លុះត្រាតែកម្ពុជាមានគោល នយោបាយច្បាស់លាស់។

លោកបានបញ្ជាក់ថា ក្រៅពីគោលនយោបាយជាតិ ស្តីពីដំណាំស្វាយចន្ទី ក្រសួងក៏កំពុងរៀបចំ គោលនយោបាយជាតិស្តីម្រេចផងដែរ។ ដំណាំស្វាយចន្ទីរ គឺជាដំណាំមានសក្តានុពល ក្នុងការជួយឱ្យកម្ពុជាសម្រេច បាននូវគោលដៅនាំចេញ ផលិតផលកសិកម្មរបស់ខ្លួន ឱ្យកើនឡើង១២ភាគរយនៅឆ្នាំ ២០២៥ ប៉ុន្តែបច្ចុប្បន្នទើបតែមានរោងចក្រកែច្នៃគ្រាប់ចន្ទីមិនដល់១០នោះទេ។

គោលនយោបាយស្នូលនេះ បានផ្តោតលើផែនការសកម្មភាព ដំណើរការ អនុវត្តគម្រោង ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃ នឹងបន្តចូលរួមត្រួតពិនិត្យ យ៉ាងលម្អិត ស្របតាមមាតិកា និងផ្នែកនីមួយៗ ព្រមទាំងបានផ្តល់ធាតុ ចូលកែលម្អខ្លឹមសារនៃសេចក្តីព្រាង គោលនយោបាយឱ្យមានភាពល្អប្រសើរ មុនដាក់ជូនកិច្ចប្រជុំក្រុមការងារចម្រុះអន្តរក្រសួងបន្តនាពេលខាងមុខផងដែរ ។

ក្រសួងពាណិជ្ជកម្ម ទើបបានរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១កន្លងមកនេះ ដើម្បីបន្តពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីរ។

គោលនយោបាយជាតិស្វាយចន្ទីរ មានគោលដៅសំខាន់ៗមួយចំនួន រួមមាន ទី១ប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទី ដ៏សំខាន់មួយនៅក្នុងតំបន់សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ ទី២ ធ្វើឱ្យផលិតកម្ម និងផលិតភាព មានសមត្ថភាពប្រកួតប្រជែង ទាំងទិន្នផល និងគុណភាព ។

ទី៣ កម្ពុជា នឹងទទួលបាននូវតម្លៃបន្ថែម ពេញលេញ ពីស្វាយចន្ទី ចំពោះអ្នកដាំដុះ និងអ្នកកែច្នៃ លើការអនុវត្តខ្សែច្រវ៉ាកតម្លៃ និងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី និងទី៤ បង្កើតឧត្តមភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សារ៕ propertyarea

Most Popular

To Top