Errol Spence បានដកខ្លួនចេញ ពីការប្រកួតជាមួយ Manny Pacquiao ដោយសារតែមាន បញ្ហារបួសភ្នែក ហើយត្រូវធ្វើការវះកាត់ជាបន្ទាន់។
តាមគម្រោង Spence ត្រូវចេញមកការពារខ្សែក្រវាត WBC និង IBF ប្រភេទទម្ងន់ Welterweight របស់ខ្លួនទល់នឹង Pacquiao នៅថ្ងៃទី ២១ ខែ សីហាខាងមុខនេះ។ ប៉ុន្តែថ្មីៗនេះ កីឡាករអាមេរិក បានប្រកាសព័ត៌មាន ពីបញ្ហារបួសភ្នែក ដោយគ្រូពេទ្យបដិសេធមិនឲ្យគេប្រកួតឡើយ។
កីឡាករគុយបាវ័យ៣៥ឆ្នាំ Yordenis Ugas នឹងត្រូវចូលខ្លួនប្រកួសជំនួស Spence ហើយត្រូវការពារខ្សែក្រវាត់ WBA ដែលកំពុងស្ពាយ។ ជំនួបនេះនឹងធ្វើឡើងនៅថ្ងៃទី ២១ ខែ សីហាដដែល គ្មានការផ្លាស់ប្ដូរថ្ងៃឡើយ។
“ខ្ញុំពិតជាខកចិត្តខ្លាំងណាស់ ដែលខ្ញុំមិនអាចប្រកួតជាមួយ Pacquiao នៅថ្ងៃ២១ ខែ សីហា។ គ្រូពេទ្យបានរកឃើញដំណក់ទឹកភ្នែកនៅក្នុងភ្នែកខាងឆ្វេងរបស់ខ្ញុំ ហើយប្រាប់ថាខ្ញុំត្រូវធ្វើការវះកាត់ ដែលជាហេតុផលខ្ញុំ មិនអាចប្រកួតបាន”។ សម្ដី Spence៕
ងាកមកមើលកំណត់ត្រាប្រកួតរបស់ Yordenis Ugas បន្តិច ធ្លាប់វាយបាន៣០ដង ឈ្នះ២៦ដង ចាញ់តែ៤ដងប៉ុណ្ណោះ។ ១២ប្រកួតចុងក្រោយ គេចាញ់តេម្ដងគត់ ក្រោមកណ្ដាប់ដៃ របស់កីឡាករអាមេរិក Shawn Porter កាលពីខែ មីនា ឆ្នាំ ២០១៩៕ ប្រភព៖ សប្បាយ