បច្ចេកវិទ្យា

Musk ប្រកាសអនុញ្ញាតិ ឲ្យមហាជនអាចចូល ទស្សនារោងចក្រ ខ្នាតយក្សរបស់ខ្លួន បានក្នុងពេលខាងមុខនេះ

បរទេស៖ លោក Elon Musk ប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដ៏ល្បីបំផុតលើលោក Tesla កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានបញ្ជាក់ថាលោកនឹងអនុញ្ញាតិ ឲ្យពលរដ្ឋក្នុងតំបន់ព្រមទាំងមហាជនទាំងឡាយ អាចចូលទស្សនាកំសាន្តនៅក្នុងរោងចក្រខ្នាតយក្ស និងធំបំផុតរបស់ខ្លួនបានហើយនាពេលខាងមុខ។

លោកបន្តថារោងចក្រខ្នាតយក្ស ដែលស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់នឹងស្វាគមន៍ភ្ញៀវក្នុងតំបន់ ព្រមទាំងមនុស្សមកពីតំបន់ផ្សេងផងដែរចាប់ពីខែ តុលាខាងមុខតទៅហើយ ក្នុងនោះលោកក៏បានបញ្ជាក់ហើយដែរថា រោងចក្រផលិតរថយន្តនេះក៏នឹងអាចដំណើរការផលិតកម្មរបស់ខ្លួន នៅក្នុងខែតុលាផងដែរ។

លោក Musk បានបង្ហោះបែបនេះ នៅលើបណ្តាញសង្គម Twitter របស់លោកដែរថា Giga Berlin-Branderburg fair & factory នឹងអាចទទួលស្វាគមន៍ ភ្ញៀវទេសចរទាំងឡាយមកទស្សនាកំសាន្ត ចាប់ពីថ្ងៃទី៩ខែតុលាខាងមុខនេះហើយដោយក្នុងនោះពលរដ្ឋ ក្នុងតំបន់គឺជាមនុស្សអទិភាព៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top