បច្ចេកវិទ្យា

អង្គការណាសា កំពុងស្វែងរកបុរស និងស្ត្រី២ឬ៣បនាក់ដើម្បីជួយ ផែនការរបស់ខ្លួនក្នុងការ បញ្ជូនមនុស្សទៅភពអង្គារនៅឆ្នាំ ២០៣៧ 

អាមេរិក៖ អង្គការណាសាបាននិយាយថា ខ្លួនកំពុងស្វែងរកបុគ្គលដែលមានការខ្លាំង ចិត្តខ្ពស់ដើម្បីរស់នៅក្នុងជម្រករបស់ភពអង្គារដែល បានចេញផ្សាយដោយ 3D ខណៈខ្លួនកំពុងរៀបចំបញ្ជូនមនុស្សទៅ ភពក្រហមនៅឆ្នាំ ២០៣៧ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ទីភ្នាក់ងារអវកាសអាមេរិក កំពុងស្វែងរកបុគ្គលដែលមានការលើកទឹកចិត្តខ្ពស់ដើម្បីចូលរួម ក្នុងការធ្វើត្រាប់តាមផ្ទៃភពអង្គារពេញមួយឆ្នាំដែលពួកគេ នឹងរស់នៅម៉ូឌុលទំហំ ១.៧០០ ហ្វីតការ៉េបានចេញផ្សាយ 3D ដោយ ICON មានឈ្មោះថា Mars Dune Alpha ។

កម្មវិធីនេះមានការធ្វើត្រាប់ តាមចំនួន៣ដោយការចាប់ផ្តើមដំបូងនៅឆ្នាំ ២០២២ ហើយម្នាក់ៗនឹងឃើញសមាជិកនាវិក ៤ នាក់ចំណាយពេល ៣៦៥ ថ្ងៃនៅឯកោទាំងស្រុងនៅក្នុងជម្រកក្លែងក្លាយរបស់ភពក្រហម។ ណាសាបានចែករម្លែកនៅក្នុងសេចក្តីប្រកាសថា ទីជម្រកនឹងធ្វើត្រាប់តាមបញ្ហាប្រឈមនៃបេសកកម្មនៅលើភពព្រះអង្គារ រួមទាំងការកំណត់ធនធានការបរាជ័យឧបករណ៍ការពន្យារ ពេលទំនាក់ទំនង និងភាពតានតឹងផ្នែកបរិស្ថានដទៃទៀត។

ភារកិច្ចរបស់នាវិកអាចរួមបញ្ចូល ទាំងការដើរលំហអាកាសក្លែងក្លាយការស្រាវជ្រាវវិទ្យាសាស្ត្រ ការប្រើប្រាស់ការពិតនិម្មិត និងការគ្រប់គ្រងមនុស្សយន្តនិង ការផ្លាស់ប្តូរទំនាក់ទំនង។ លទ្ធផលនឹងផ្តល់នូវទិន្នន័យ វិទ្យាសាស្ត្រសំខាន់ៗដើម្បីធ្វើឲ្យប្រព័ន្ធមានសុពលភាពនិងបង្កើត ដំណោះស្រាយ៕ដោយ៖លី ភីលីព

Most Popular

To Top