ក្លឹបកាំភ្លើងធំ Arsenal នៅថ្ងៃនេះ បានធ្វើការប្រកាសជាផ្លូវការហើយថា ក្រុមរបស់ខ្លួនកំពុងរងការ វាយប្រហារដោយសារកូវីដ សាជាថ្មីនៅក្រោយពេលដែលកីឡាករ ២រូបរបស់ខ្លួន ធ្វើតេស្តឃើញវិជ្ជមាន កន្លងមកដូចជា Willian និង Runarsson ។
ជាបន្តបន្ទាប់ក្លឹបក៏បានប្រកាសដែរថា កីឡាករជាក់ស្តែងកីឡាករ សំខាន់ៗ២រូបផ្សេងទៀតផងដែរ ដែលបានឆ្លងកូវីដសរុបមានទៅដល់៤នាក់ក្នុងនោះ មានទាំង Aubameyang និង Lacazette ផងដែរនៅមុនការប្រកួត បើករដូវកាលកាលពីសប្តាហ៍មុន។
ក្លឹបនៅថ្ងៃនេះក៏បានបញ្ជាក់ដែរថា ទោះបីជាយ៉ាងណាក្តីកីឡាករទាំង៣នាក់ នៅតែបន្តព្យាបាលជំងឺនេះ នៅឡើយខណៈដែលកីឡាករ Aubameyang នឹងអាចបង្ហាញ ជាលើកដំបូងឡើងវិញ នៅក្នុងការប្រកួតក្រោយប៉ះ នឹងក្រុមតោខៀវ Chelsea ៕
ប្រែសម្រួល៖ស៊ុនលី