កីឡា

Messi និង Neymar ​នៅ​តែ​មិន​អាច​ចូល​លេង​ ឲ្យ PSG ទេ​យប់នេះ​ គឺ​ដល់​ថ្ងៃទី​២៩ ​ទើប​អាច​លេង​

Messi និង Neymar ​នៅ​តែ​មិន​​ទាន់ ​អាច​ចូល​លេង​ឲ្យ​ PSG ​ទេ​យប់​នេះ​ ខណៈ​ក្រុម​ខ្លួន​នឹង​ទៅ​លេង​ក្នុង​ដី​របស់​​ក្រុម​ Brest ​សម្រាប់​ការ​ប្រកួត​​សប្ដាហ៍​​ទី​៣​ Ligue1 របស់​បាទាំង​​ម៉ោង​២​យប់​នេះ។

បើ​ទោះ​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ហ្វឹកហាត់ ​ជា​មួយ​ក្រុម​ហើយ​ក្ដី​ ក៏​លោក Mauricio Pochettino អ្នក​ចាត់​ការ​របស់ PSG មិន​ទាន់​សម្រេច​ចិត្ត​ដាក់​កីឡាករ​ទាំង​ពីរ​នាក់​ខាង​លើ ​ឲ្យ​លេង​ដែរ​ ​ក្នុង​ការ​ប្រកួត​យប់​នេះ​។ អ្នក​ចាត់​ការ​សញ្ជាតិ​អាហ្សង់ទីន​ចង់​ឲ្យ​អ្នក​ទាំង​ពីរ​មាន​កម្លាំង​គ្រប់​គ្រាន់​ ក្រោយ​ពេល​ត្រលប់ ​ពី​សម្រាក​ដើរ​លេង​សម្រាប់​រដូវ​ក្ដៅ​របស់​ពួគ​គេ​​។

​តាម​គម្រោង​ Messi នឹង​អាច​បង្ហាញ​ខ្លួន​លើ​​ទីលាន​​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២១ ទល់​ក្រុម Reims ក្នុង​ការ​ប្រកួត​ Ligue1 បារាំង​នៅ​ទឹក​ដី​របស់ Reims ។ សម្រាប់​យប់​នេះ Ramos ​ក៏​មិន​បាន​លេង​ដែរ ដោយ​សារ​របួស​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ហ្វឹកហាត់។ ដូច្នេះ​​ការ​ប្រកួត​ពេញ​សាច់​របស់ PSG ដែល​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ កំពុង​រង់​ចាំ​មើល​ថា ល្អ​កម្រិត​ណា​នោះ​នៅ​មិន​ទាន់​អាច​កើត​ឡើង​បាន​ទេ​៕ ​​​

ប្រភព៖http://sabay

Most Popular

To Top