ផ្សេងៗ

ក្រុមនារីកម្ពុជាទី១ ឈ្នះវៀតណាមនៃការប្រកួតកីឡា ប៉េតង់ជ្រើសរើសជើងឯកពិភពលោក យុវជន និងនារី លើកទី១៧ វគ្គ៨ក្រុម

ភ្នំពេញ៖ ក្រុមកីឡាការិនីកម្ពុជាទី១ បានយកក្រុមកីឡាការិនី ប្រទេសវៀតណាមវិញ្ញាសា៣ទល់៣នាក់ នារីនៅ៨ក្រុមចុងក្រោយព្រឹត្តការណ៍ នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯ កពិភពលោក យុវជន និងនារី លើកទី១៧ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកដែលមាន៤៩ប្រទេសចូលរួម។

ចំណែកក្រុមកីឡាការិនីទី២ កីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា កីឡាការិនីឃួន យ៉ារី និង កីឡាការិនី ដួងឌីណាចាញ់ក្រុមកីឡាការិនីប្រទេសឡាវ លទ្ធផល១៣ទល់៤ ខណៈក្រុមទី១មានកីឡាការិនីកែ ឡេង កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនីអ៊ុន ស្រីយ៉ា និង កីឡាការិនីកែវ សុវណ្ណាឈ្នះក្រុមកីឡាការិនីប្រទេសវៀតណាមលទ្ធផល១៣ទល១០៕ ដោយ៖លី ភីលីព

Most Popular

To Top