កីឡា

លោក វ៉ាត់ ចំរើន៖ ការប្រណាំងកង់ ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ប្រវែង៤៦៧គីឡូម៉ែត្រ​ នឹងបញ្ចប់នៅខេត្តកែប

ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងស្ថា ប័នពាក់ព័ន្ធ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្កើតឲ្យមានព្រឹត្តិការណ៍ ប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍នៅ ក្នុងសន្និសីទកាសែតកាលពីល្ងាចថ្ងៃទី២២ វិច្ឆិកាថា នេះជាព្រឹត្តិការណ៍កីឡាទេសចរណ៍កម្រិតខ្ពស់ និងជាលើកទី១ ដែលកម្ពុជារៀបចំ ដោយសារចង់ទាក់ទាញអ្នកទេសចរក៏ដួចជាក្នុងបំណងផ្សព្វផ្សាយពីសក្តានុពល ទេសចរណ៍របស់ប្រទេសកម្ពុជាផងដែរ ហើយព្រឹត្តិការណ៍នេះនឹងក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ។ 

លោកបន្តថា ការប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជានេះ មានប្រវែងសរុបជាង ៤៦៧គីឡូម៉ែត្រ នៅតាមខេត្តជាប់ឆ្នេរសមុទ្រចំនួន៤គឺកោះកុង ព្រះសីហនុ កំពត និងកែប ។

តាមការឲ្យដឹងរបស់លោកវ៉ាត់ចំរើនថា នៅ ក្នុងព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំ បន់ឆ្នេរសមុទ្រកម្ពុជាលើកទី១នេះ នឹងមានកីឡាករជំនាញបរទេសចូលរួមប្រមាណ ១០០ នាក់ មកពីច្រើនប្រទេសចូលរួម  ក្នុងនោះក៏មានកីឡាករជំនាញ របស់កម្ពុជាមួយក្រុមផងដែរ ។លោកថា ប្រសិនបើយើងបើកទូលាយនោះ នឹងមានបណ្តាប្រទេសជាច្រើន មកចូលរួមមិនខាន ព្រោះនេះជាព្រឹត្តិការណ៍ប្រណាំងលក្ខណៈអន្តរ ជាតិ ប៉ុន្តែយើងតម្រូវតែប៉ុន្មានប្រទេសប៉ុណ្ណោះ ព្រោះថាផ្អែកទៅលើលក្ខណៈសម្បត្តិរបស់កម្ពុជាដែលអាចទទួលបាន ។ 

លោកបន្តទៀតថា យ៉ាង ហោចណាស់មានប្រទេសចំនួនប្រហែល២០ ប្រទេស ដែលបានចូលរួមក្នុងការប្រណាំងនេះ ដែលក្នុងមួយប្រទេស គឺ១ក្រុមមានគ្នាប្រមាណ ១០នាក់រួមទាំងកីឡាករ ៦ នាក់ផង ដូច្នេះសរុបមាន ២០ក្រុមស្មើនិង ២០០នាក់ បូកនឹងអ្នកប ច្ចេកទេសនិងអ្នកបម្រើសេវាផ្សេងៗគឺសរុបមានចំនួនអ្នកចូលរួមប្រមាណជាង៣០០ នាក់។

លោក នី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បានបញ្ជាក់ឲ្យដឹងថា ការប្រណាំងកង់ពិភពលោកនៅតំបន់ ឆ្នេរសមុទ្រកម្ពុជាលើកទី ១ឆ្នាំ២០២០នេះ នឹងរៀបចំធ្វើជា៣ដំណាក់កាល ដែលដំណាក់កាលទី១ ចាប់ពីថ្ងៃទី៤ខែមករាឆ្នាំ ២០២០ ដោយផ្តើមចេញដំណើរពីរមណីយ ដ្ឋានតារាសាគរនៅខេត្តកោះកុង ឆ្លងកាត់រង្វង់មូលវិថីសាយភូថង ឆ្ពោះទៅកាន់ទីរួមខេត្តកោះកុង ដែលមានចម្ងាយសរុបជាង១៥០គីឡូម៉ែត្រ ។

ដំណាក់កាលទី២ នឹងប្រព្រឹត្តទៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ដោយចេញដំណើរពីរង្វង់មូល រមណីយដ្ឋានតារាសាគរនៃខេត្តកោះកុង(នៅត្រង់រង្វង់មូលវិថីសាយភូថង) ឆ្លងកាត់មកផ្លូវបំបែ កស្រែអំបិល ឆ្ពោះទៅរង្វង់មូលវាលរេញ និងបន្តទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោនៃខេត្ត កំពតដែលមានចម្ងាយជាង១៥០ គីឡូម៉ែត្រ។

ដំណាក់កាលទី៣ ប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែ មករាឆ្នាំ២០២០ ដោយចេញដំណើរពីជើងភ្នំបូកគោ ឆ្លងកាត់រង្វង់មូលធូរេនខេត្តកំពតរួចបន្តទៅកាន់រង្វង់មូលសេះស និងប្រណាំង៥ជុំក្នុងខេត្តកែប ឆ្ពោះទៅកាន់រវល់មូលនិងបញ្ចប់នៅមុខសាលាខេត្តកែប ដែលមានចម្ងាយសរុបប្រមាណជាង១៥០គីឡូម៉ែត្រសរុបចម្ងាយផ្លូវទាំង៣ដំណា ក់កាលមានប្រវែង៤៦៧គីឡូម៉ែត្រ។ 

សូមបញ្ជាក់ថា តាមគម្រោងផ្លូវរត់ក្នុងដំណាក់ កាលទី៣លើកមុន គឺត្រូវបញ្ចប់នៅរង្វង់មូល តោពីរខេត្តព្រសីហនុ តែដោយសារបច្ចុប្បន្នក្រុងព្រះ សីហនុកំពុងធ្វើការជួសជុលផ្លូវ ក៏បង្វែរមកបញ្ចប់នៅខេត្តកែបវិញ។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ឲ្យដឹងទៀតថា ការប្រកួតដែលមានលក្ខណ: កម្រិតខ្ពស់បែបនេះ វាពាក់ព័ន្ធទៅនឹងកីឡាករជំនាញមានកម្រិតខ្ពស់ដែរ ដោយលោកថាកីឡាករកម្ពុជាពុំទាន់មានក ម្រិតខ្ពស់នៅឡើយទេសម្រាប់ការប្រណាំងដែលមានល្បឿនពី៤០ទៅ៤៥គីឡូម៉ែត្រក្នុង១ម៉ោងនេះ ។ ហេតុនេះសហព័ន្ធកំពុងតែត្រៀមលក្ខណៈជ្រើសរើសកីឡាករដើម្បីឲ្យ បានសមស្របទៅនឹងការប្រណាំងនេះ ព្រោះថាការប្រណាំងកង់បែប នេះប្រសិនជាកីឡាករដាច់ឆ្ងាយគេពេក នោះគេនៅកាត់ចោលឲ្យឡើងឡាន លែងឲ្យប្រកួតតែ ម្ដង។ 

ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក ឆ្លងកាត់ឆ្នេរសមុទ្រកម្ពុជាលើកទី ១នេះ ត្រូវបានសហព័ន្ធអន្តរជាតិចាត់ទុកជាផ្លូវ ការ ជាការប្រកួតដែលកីឡាករ ទាំងអស់លើពិភព លោកអាចចូលរួម ដើម្បីសន្សំពិន្ទុសម្រាប់ឡើង Rainking របស់កីឡាករម្នាក់ៗផងដែរ។

បើតាមតំណាងប្រឹក្សាយោបល់ នៃព្រឹត្តិការណ៍រៀបចំប្រណាំងកង់ពិភពលោកឲ្យដឹងថា ការប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រ កម្ពុជាលើកទី១នេះ ដោយសារតែទើបចាប់ផ្តើម និងមានរយ:៣ ថ្ងៃបែបនេះ គឺស្ថិតនៅក្នុងកម្រិត ២.២ ដែលសហព័ន្ធអន្តរជាតិUCIបានកំណត់ ។

លោកបានបញ្ជាក់ឲ្យដឹងថា មកទល់នឹងពេលនេះគឺថាគណៈកម្មការរៀបចំការប្រកួត ប្រណាំងកង់តំបន់ឆ្នេរសមុទ្រនៅកម្ពុជាលើកទី១នេះ គឺថាបានរៀបចំផ្លូវក៏ដូចជាការស្នាក់នៅកន្លែងស្នាក់នៅ របស់កីឡាករដែលចូលរួមគឺសម្រេចបាន៥០ ភាគរយហើយ ហើយបើតាមកាលវិភាគដែលបណ្ដាប្រទេសមួយចំនួន ចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍នេះ មានប្រទេសនៅទ្វីបអឺរ៉ុប សហរដ្ឋអាមេរិកនិងបារាំង។

លោកឲ្យដឹងទៀតថា មកទល់បច្ចុប្បន្ននេះ គឹមានប្រទេសជាង១០ ហើយដែលបានចុះឈ្មោះ ចូលរួមការប្រណាំងនេះក្រុមអាជីពរបស់ប្រទេសម៉ាឡេស៊ី ដែលជាក្រុមជំនាញជើងឯកប្រចាំទ្វីបអាស៊ី គឺបានចុះរួច រាល់ហើយ។ចំណែកក្រុមមួយចំនួនទៀតនោះ គឺកំពុងតែធ្វើការចុះឈ្មោះជាបន្តបន្ទាប់ដែលមានដូចជាឥណ្ឌូនេស៊ី ហ្វីលីពីន អូស្រ្តាលី ប៉ូឡូញ ហូឡង់ អាល្លឺម៉ង់ និងប្រទេសម៉ាឡេស៊ីហើយក៏មានក្រុមកង់ដទៃទៀត មកពីប្រទេសជប៉ុន ចិន ហុង កុង ថៃ អាមេរិក បារាំង និងកូរ៉េ ក៏បានចុះឈ្មោះមកដែរ ដោយរង់ចាំតែការបញ្ជាក់ឯកភាពរបស់ គណៈកម្មការរៀបចំតែប៉ុណ្ណោះ ៕

ដោយ៖ លី ភីលីព

Most Popular

To Top