តើមាននរណាទៅដែលថា មិនចូលចិត្តស្ករ សូម្បីតែក្នុងការនិយាយស្តី ក៏គេត្រូវការពាក្យផ្អែមល្ហែមដែរ។ ក៏ប៉ុន្តែជាតិផ្អែមមិនមែនមានតែនៅក្នុងស្ករឯណា ផ្លែឈើនិងបន្លែបង្កា ក៏មានជាតិផ្អែមដែរ ហើយវាមិនធ្វើឱ្យកើតជំងឺផង។
តទៅនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃការឈប់ញ៉ាំស្ករ។
១- ទម្ងន់របស់រាងកាយនៅស្ថេរ
គេប្រើស្ករនៅក្នុងការធ្វើចំណីអាហារមួយចំនួន ដើម្បីឱ្យវាមានរសជាតិឆ្ងាញ់ហើយញ៉ាំបានច្រើន ដែលជាហេតុធ្វើឱ្យឡើងធាត់។
កាលណាអ្នកកាត់បន្ថយស្ករនៅក្នុងចំណីអាហារ ទម្ងន់របស់អ្នកនឹងនៅស្ថេរ មិនឡើងធាត់ឬចុះស្គមទេ។ វាអាចជាការពិបាកនៅក្នុងពេលមុនដំបូង ក៏ប៉ុន្តែវាមិនជាអ្វីទេដល់យូរៗទៅ។
២- វានឹងធ្វើឱ្យអ្នកឈប់ចង់ញ៉ាំស្ករតទៅទៀត
សូមបញ្ជាក់ថា យើងមិនមែនឈប់ញ៉ាំផ្អែមទាំងស្រុងទេ តែឈប់ញ៉ាំស្ករដែលគេចម្រាញ់ចេញពីរុក្ខជាតិមក(ស្ករស ស្ករត្នោត ស្ករអំពៅ) ហើយយើងញ៉ាំស្ករធម្មជាតិដែលទទួលបានពីបន្លែនិងផ្លែឈើ វិញ។ វានឹងធ្វើឱ្យយើងឈប់ចង់ញ៉ាំស្ករគ្រាប់ ឬសូកូឡា ហើយបែរមកញ៉ាំផ្លែឈើវិញ ដែលល្អជាង។
៣- អ្នកនឹងមានថាមពលរឹងមាំជាង
នៅពេលអស់កម្លាំង យើងច្រើនតែជ្រើសរើសយកដំណោះស្រាយលឿនរហ័ស ដោយញ៉ាំស្ករឬសូកូឡា ឬក៏ញ៉ាំភេសជ្ជៈលើកកម្លាំងផ្សេងៗ ដែលធ្វើឱ្យយើងមានកម្លាំងឡើងវិញភ្លាម។ ក៏ប៉ុន្តែការធ្វើបែបនេះគឺជាទម្លាប់អាក្រក់មួយ ព្រោះស្ករវានឹងរារាំងសមត្ថភាពរបស់រាងកាយមិនឱ្យថែរក្សាថាមពលនៅក្នុងខ្លួនបាន។ ម្យ៉ាងទៀត វានឹងធ្វើឱ្យបាត់សមតានៅក្នុងឈាម អាចធ្វើឱ្យរាងកាយចុះខ្សោយបាន។
៤- ដំណើរការរំលាយអាហារនឹងមានលំនឹងល្អ
ការឈប់ញ៉ាំស្ករហើយបែរមកញ៉ាំផ្លែឈើនិងបន្លែ ដែលសម្បូរទៅដោយជាតិសរសៃ វានឹងធ្វើឱ្យការរំលាយអាហារកាន់តែល្អប្រសើរ ហើយអាចជៀសវាងជំងឺនៅក្នុងការរំលាយអាហារ ដូចជារាក ឬទល់លាមក បានផងដែរ។
៥- ស្បែកនឹងទៅជាស្រស់ថ្លា
ពួកអ្នកស្រាវជ្រាវនៅអាមេរិកបានធ្វើការសិក្សាទៅលើអ្នកស្ម័គ្រចិត្តចំនួន២០នាក់ ដែលយល់ព្រមអត់មិនញ៉ាំស្ករក្នុងរយៈពេល២ខែ។ គេបានសង្កេតឃើញថា ស្បែករបស់គេបានប្រែទៅជាស្រស់ថ្លា មិនសូវមាន sebum ច្រើនពេកទេ ហើយក៏បាត់មុនអស់ដែរ។
ដូច្នេះ អ្នកគួរតែឈប់ញ៉ាំស្ករចម្រាញ់ ហើយបង្កើនជាតិស្ករក្នុងខ្លួន ដោយបែរមកញ៉ាំផ្លែឈើនិងបន្លែវិញ៕ ប្រភព៖http://health