បរទេស៖ យោងតាមការចេញផ្សាយ របស់បរទេសនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាក្រសួងការពារជាតិ របស់ប្រទេសអ៊ីស្រាអ៊ែល បានធ្វើការចោទប្រកាន់ ទៅលើប្រទេសអ៊ីរ៉ង់ថា បានផ្តល់នូវការហ្វឹកហាត់ ជូនទៅដល់កងកម្លាំងប្រយុទ្ធបរទេស នៅក្នុងមូលដ្ឋានទ័ពមួយ ស្ថិតនៅក្បែរទីក្រុង Isfahan។
ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើង នៅត្រឹមតែ១ខែប៉ុណ្ណោះក្រោយពេល ដែលរដ្ឋាភិបាលអ៊ីរ៉ង់ ត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់យន្តហោះដ្រូន វាយប្រហារមកលើរថក្រោះ ដែលគ្រប់គ្រងរបស់អ៊ីស្រាអ៊ែល ដែលស្ថិតនៅក្នុងប្រទេសអូម៉ង់។
អ៊ីស្រាអ៊ែលត្រូវបានគេមើលឃើញថា បានប្រើប្រាស់វិធីសាស្ត្រ ទាំងការវាយប្រហារ ដោយយោធាផងនិងសំពាធការទូតផង ចំពោះសកម្មភាពរបស់អ៊ីរ៉ង់នេះ និងខណៈដែលកិច្ចចរចារវាងអ៊ីរ៉ង់ និងលោកខាងលិច កំពុងជាប់គាំងពាក់ព័ន្ធ ទៅនឹងបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរ៕ ប្រែសម្រួល៖ស៊ុនលី