កីឡា

Asensio រកបានហ៊ែតទ្រីកជួយឲ្យ Real Madrid លត់ Mallorca

អធិរាជស Real Madrid ហាក់ដូចជាឡើងជើងខ្លាំងមែនទែន ក្នុងការប្រកួតនៅទឹកដីខ្លួនឯង កាលពីយប់មិញយកឈ្នះក្រុម Mallorca ក្នុងលទ្ធផលដល់ទៅ៦ទល់នឹង១។

Real Madrid គ្រប់គ្រងបាល់បានដល់ទៅ ៥៩ភាគរយ និងស៊ុតចេញបានទៅដល់ ១៦ដង និងចំគោលដៅ ១២ដង ខណៈដែលក្រុមភ្ញៀវស៊ុត ចេញបាន ១២ដង តែចំគោលដៅ តែ៥ដងប៉ុណ្ណោះហើយរកបានតែ ១គ្រាប់គត់ ដែលទាត់បញ្ចូលទីដោយកីឡាករ Lee Kang-In។

ដោយឡែក Real Madrid ទាំង៦គ្រាប់ក្នុងនោះ Asensio ម្នាក់ឯងធ្វើបានដល់ទៅ ៣គ្រាប់ពោលគឺនៅនាទីទី ២៤នាទី ទី២៩ និងនាទីទី៥៥ ខណៈដែល៣គ្រាប់ទៀត រកបានដោយកីឡាករ Benzema នៅនាទីទី៣ ដោយកីឡាករ Benzema ដដែលនៅទីទី៧៨ និងមួយគ្រាប់ផ្សេងទៀត ដោយកីឡាករ Isco នៅនាទីទី៨៤ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top