ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក និងជានាយកបេសកកម្ម និងកីឡា៣ប្រភេទនាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នឹងធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសហ្វីលីពីដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2019 លើកទី៣០។
ការប្រកួតSEA GAMES ខាងលើកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិការហូតដល់ថ្ងៃទី១១ ខែធ្នូ ២០១៩។ ចំពោះកីឡា៣ប្រភេទរួមមានកីឡាបាល់ទះឆ្នេរខ្សាច់ កាយសម្ព័ន្ធ និងទូកក្ដោង ក្នុងនោះកម្ពុជាកីឡាចំនួន៣១ប្រភេទ នេះមាន ១៧៦វិញ្ញាសារួម នឹងប្រតិភូ និងកីឡាករ កីឡាការិនី ចំនួន ៤០០នាក់។
សូមបញ្ជាក់ថាកាលស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៨ក្នុងចំណោមប្រទេសចំនួន១១ក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយដណ្ដើមបានមេដាយមាស៣គ្រឿងប្រាក់២គ្រឿង និងសំរិទ្ធ១២គ្រឿង ៕ដោយ៖លី ភីលីព