សិល្បៈ និង កម្សាន្ត

តារាចម្រៀងជើងចាស់ ឈួន សុវណ្ណឆៃ ប្រើជីវិតដូចជំទាវ ព្រោះតែមានគូស្នេហ៍ ជាមន្ត្រីផ្កាយ៣?

ភ្នំពេញ៖ អ្នកមេម៉ាយកូន២ ឈួន សុវណ្ណឆៃ នៅតែល្បីឈ្មោះជាតារាចម្រៀងជើសចាស់ ដែលនិយមពាក់មាសស្រោចខ្លួន ប្រៀបបានដូចជាសេដ្ឋិនី សម័យបុរាណយ៉ាងដូច្នេះដែរ ។ ហើយបច្ចុប្បន្ននេះ នាងកំពុងរស់យ៉ាងមានសុភមង្គល លើគនរទ្រព្យសម្បត្តិស្ដុកស្ដម្ភ ខណៈដែលធ្លាប់លេចឮព័ត៌មានថា នាងកំពុងជួបប្រសព្វស្នេហ៍ ជាមួយមន្ត្រីផ្កាយ៣ម្នាក់ ។

តាមរយៈការបង្ហាញខ្លួន​ តាមកម្មវិធីកន្លងមក ឈួន សុវណ្ណឆៃ ពាក់មាសស្រោចខ្លួន មាន ដូចជាក្រវិល, ខ្សែក, ចិញ្ចៀន, ខ្សែដៃ, ខ្សែ ក្រវ៉ាត់, កាបូប, ឃ្នៀបសក់… គឺសម្ភារៈនៅជាប់ខ្លួន អ្នកចម្រៀងរូបនេះ គឺសុទ្ធតែធ្វើពីមាសទាំងអស់ ហើយវាមានតម្លៃ រាប់សិបម៉ឺនដុល្លារឯណោះ ។

ទាក់ទងជាមួយរឿង ពាក់មាសស្រោចខ្លួននេះដែរ តារាចម្រៀងសាច់ចាំខាងលើ ក៏ធ្លាប់បានបកស្រាយរួចមកហើយ ជាផលរបស់នាង ដែលបានមកពីការចិញ្ចឹមជ្រូក នៅកសិដ្ឋាននៅខេត្តកំពង់ឆ្នាំង ហើយដោយសារតែស្រលាញ់មាស និងចង់លើកតម្កើងមាសផង ទើបនាងទិញមាស ពាក់ជាប់ខ្លួនរហូតមក។

យ៉ាងណាមិញ ថ្វីត្បិតែមានការអះអាងបែបនេះក្តី តែតាមព័ត៌មានថា អ្នកនាងឈួន សុវណ្ណឆៃ ក្រោយលែងប្តីមន្ត្រីស្ថានទូតបារាំង លោកចន្ធី មក សុវណ្ណឆៃ ប៉ះស្នេហ៍មន្ត្រីធំផ្កាយ៣ ទ្រព្យស្តុកម្នាក់ ហើយពេលនេះ អតីតតារាចម្រៀងធ្លាប់ មានប្រវត្តិកម្សត់រូបនេះ ហ៊ឺហាជិះរថយន្ត Lexus LX 570 តម្លៃជាង២០ម៉ឺនដុល្លារ និងទិញវីឡាយ៉ាងស្កឹបស្កៃ នៅម្តុំបុរីកាំកូស៊ីធី ទៀតផង គឺមិនចាញ់ជំទាវឡើយ។

គួរឱ្យដឹងផងដែរថា សម្រាប់ព័ត៌មានដែលថា អ្នកនាងឈួន សុវណ្ណឆៃ កំពុងចាប់ដៃផ្ដើមស្នេហ៍ ជាមួយមន្ត្រីពាក់ផ្កាយ៣ម្នាក់ នៅតែជាព័ត៌មានចរចាមអារ៉ាម មិនទាន់មានការទទួលស្គាល់ ពីម្ចាស់ខ្លួននៅឡើយ ៕ ដោយ៖ ម៉ានី

Most Popular

To Top