ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីល Neymar បាននិយាយទៅកាន់សារព័ត៌មាន DAZN នៅក្នុងថ្ងៃនេះថា ការប្រកួត World Cup ឆ្នាំ២០២២ នៅប្រទេសកាតាខាងមុខនេះ អាចជាប្រកួត World Cup លើកចុងក្រោយសម្រាប់គេហើយ។
Neymar បាននិយាយថា៖” ខ្ញុំគិតថាប្រកួត World Cup នៅកាតាឆ្នាំ២០២២ខាងមុខនេះជាប្រកួត World Cup លើកចុងក្រោយសម្រាប់ខ្ញុំហើយ ព្រោះខ្ញុំមិនដឹងថាខ្ញុំមានកម្លាំងចិត្តនៅក្នុងការទប់ទល់នឹងវិស័យបាល់ទាត់ហ្នឹងទៀតអត់ផង “។
កីឡាករប្រេស៊ីលរូបនេះបានបន្តថា៖” តែខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យមានកម្លាំងចិត្តហ្នឹងមកវិញ ដើម្បីប្រកួតឲ្យឈ្នះពានហ្នឹងសម្រាប់ប្រទេសរបស់ខ្ញុំ ដើម្បីបំពេញសុបិន ដែលខ្ញុំធ្លាប់មានតាំងពីក្មេងមក សង្ឃឹមថាខ្ញុំអាចធ្វើវាបាន “។
តាំងពី Neymar ចូលលេងប្រកួតឲ្យក្រុមជម្រើសជាតិប្រេស៊ីលតាំងពីឆ្នាំ២០១០មក កីឡាករនេះមិនដែលទាន់ឈ្នះពាន World Cup ម្ដងណានោះទេ តែក្រុមរបស់គេធ្លាប់ឈ្នះ៥ដងរួចមកហើយ នៅឆ្នាំ១៩៥៨ ឆ្នាំ១៩៦២ ឆ្នាំ១៩៧០ ឆ្នាំ១៩៩៤ ឆ្នាំ២០០២។
នៅក្នុងប្រកួត World Cup វគ្គជម្រុះនៅក្នុងថ្ងៃ ក្រុមជម្រើសជាតិប្រេស៊ីល បានត្រឹមលទ្ធផល សូន្យស្មើក្នុងការប្រកួតតទល់នឹងក្រុមជម្រើសជាតិ កូឡុំប៊ីប៉ុណ្ណោះ៕
ប្រភព៖ http://sabay