លោក Arsene Wenger ប្រធានអភិវឌ្ឍបាល់ទាត់ពិភពលោក របស់ FIFA បាននិយាយទៅកាន់ Goal នៅក្នុងថ្ងៃនេះថា ការសម្រេចទៅលើបាល់ Off Side ក្នុងប្រកួត World Cup 2022 នឹងសម្រេចដោយប្រព័ន្ធស្វ័យប្រវត្តិ។
លោក Wenger បាននិយាយថា៖” យើងត្រូវធ្វើយ៉ាងណា បង្កើនល្បឿនក្នុងសេចក្ដីសម្រេចណាមួយ ក្នុងពេលប្រកួតឲ្យបានលឿន ជាពិសេសគឺរឿងបាល់ Off Side តែម្ដង។ នៅក្នុងប្រកួត World Cup 2022 យើងនឹងអាចសម្រេចបាល់ Off Side បានលឿនជាងមុន។ អញ្ចឹងវានឹងជួយបង្កើនពេល ដល់ការប្រកួតបានច្រើន ហើយមួយនេះទៀតនេះ ជាអ្វីដែល VAR អាចបង្កកំហុសច្រើន “។
លោកបានបន្តថា៖” យើងនឹងទទួលបានការសម្រេចច្បាស់លាស់តែម្ដង បន្ទាប់មកអ្នកដឹងហើយថា អ្នកចង់បានការសម្រេចដ៏ត្រឹមត្រូវ ឬក៏យ៉ាងណា។ និយាយទៅ World Cup 2022 នេះជាឱកាសដ៏ល្អ ដែលការចាប់លើ បាល់ Off Side នឹងសម្រេចលើប្រព័ន្ធស្វ័យប្រវត្តិតែម្ដង។ មួយទៀតទៅមុខទៅ មានការអភិវឌ្ឍបែបធំៗអញ្ចឹង លើប្រព័ន្ធអាជ្ញាកណ្ដាលម្ដង “។
World Cup 2022 នឹងអាចចាប់ផ្ដើម នៅថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ខាងមុខ៕ Source: Sabay