បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ក្រុមការងារមួយរបស់ WHO ដែលត្រូវបានបង្កើតឡើងនឹងក្លាយទៅជា ឱកាសចុងក្រោយរបស់ពិភពលោក ដើម្បីស្វែងរកឲ្យឃើញនូវការពិត ពីក្រោយការរីករាលដាល នៃវិរុសកូវីដ។
ការបញ្ជាក់ដែលត្រូវបានធ្វើឡើង ដោយអង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ទៀតថា ក្រុមការងារសរុបដែលមានគ្នា២៦នាក់ ត្រូវបានបង្កើតឡើងដើម្បីតទទួលយក ឱកាសតែមួយគត់ចុងក្រោយ ក្នុងការរកឲ្យឃើញ នូវប្រភពដើមរបស់កូវីដ។
គួរឲ្យដឹងដែរថាអស់រយៈពេលជិត២ឆ្នាំ មកហើយដែលគិតចាប់តាំងពីពេលដែលវិរុសនេះ ត្រូវបានគេដឹងថាបានចាប់ផ្តើមរីករាលដាល ចេញពីទីក្រុងវូហានប្រទេសចិន ហើយសំណួរនៅតែត្រូវបានគេសួរថា តើវាមានប្រភពពីណាឲ្យច្បាស់ ខណៈដែលមានទ្រឹស្តីចុងក្រោយមួយ អះអាងថាវាបានលេចចេញពី មន្ទីរពិសោធរបស់ចិន ចម្លងពីសត្វទៅកាន់មនុស្ស នៅក្នុងផ្សារនៃទីក្រុងវូហាន។
កាលពីខែកុម្ភៈក្រុមការងាររបស់ WHO ដែលបានចាត់ចែងការងារ ឲ្យទៅធ្វើការស៊ើបអង្កេតនៅក្នុងប្រទេសចិននោះ បានធ្វើលទ្ធផលរួមថាវិរុសនេះ ប្រហែលជាបានចម្លងចេញពីសត្វប្រចៀវ ទៅកាន់មនុស្ស ប៉ុន្តែព័ត៌មានលំអិតនៅតែត្រូវបាន
យកមកធ្វើការសិក្សាបន្តនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី