ដើម្បីសុខភាពល្អប្រសើរ អ្នកជំនាញផ្នែកម្ហូបអាហារ បានណែនាំឲ្យមនុស្សទូទៅ បរិភោគប្រូតេអ៊ីន ដែលបានពីសាច់សត្វ ក្នុងបរិមាណស្មើគ្នា និងប្រូតេអ៊ីន បានមកពីបន្លែរុក្ខជាតិ។ ហើយអ្វីដែលជាប្រូតេអ៊ីនដ៏សំខាន់ សម្រាប់រាងកាយគឺ សណ្តែក។
សណ្តែកកួរ
ក្នុងចំនោមសណ្តែទាំងអស់ សណ្តែកកួរត្រូវបាន គេស្គាលច្បាស់ជាងគេបំផុត។ សណ្តែកកួរនេះមានឈ្មោះថា Long Bean ដែលមានន័យថា ជាសណ្តែកវែងនេះ ដោយសារតែវាមានប្រវែង ៣០សង់ទីម៉ែត្រឡើងទៅ។
សណ្តែកកួរ មានភាពងាយស្រួល សំបូរដោយសរសៃអាហារដែលងាយស្រួលរំលាយ ហើយនៅពេលយើងបរិភោគធ្វើជាអាហារ វាអាចជួយកាត់បន្ថយ កូឡេស្តូរ៉លក្នុងឈាម។ ប្រសិនបើយើងទទួលទាន វាស្រស់ៗវាមានវីតាមីន C ជាច្រើន និងជួយឲ្យរាងកាយបឺតស្រូបយក សារធាតុដែកបានល្អ។
សណ្តែកបារាំង
មានលក្ខណៈប្រហាក់ប្រហែល នឹងសណ្តែកកួរដែរ តែមានប្រវែងខ្លី ជាងសណ្តែកបារាំង មានពីរប្រភេទគឺ ប្រភេទដុះតាមគុម្ពជាដើម និងប្រភេទដុះជាវល្លិ ប៉ុន្តែសណ្តែកទាំង២ប្រភេទនេះ មានផ្លែដូចគ្នា។ សណ្តែកបារាំងសំបូរទៅដោយ វីតាមីន C និងកាល់ស្យូម ដែលមានប្រយោជន៍ចំពោះឆ្អឹង និងធ្មេញព្រមទាំងសំបូរ ទៅដោយជាតិដែក។ សណ្តែកបារាំងមានរសជាតិឆ្ងាញ់ ប្រសិនបើហូបស្រស់ៗ ដោយនាំយកមកធ្វើអាហារ បានច្រើនមុខ។
សណ្តែក ហោឡៅតៅ
វាមានប្រយោជន៍ច្រើន ចំពោះរាងកាយ ដោយយើងអាចបរិភោគ វាទាំងផ្លែ ឬឆ្កឹះយកតែគ្រាប់ខាងក្នុង មកបរិភោគក៏បាន។ សណ្តែកហោឡាំងតៅ មានពណ៌បៃតងចាស់ មានសារធាតុរ៉ែផ្សេងៗ ដូចជាកាល់ស្យូម និងហ្វូស្វ័រគ្របគ្រាន់ ឆ្លើយតបទៅនឹងតម្រូវការ របស់រាងកាយ សំបូរសរសៃអាហារ ព្រមទាំងវីតាមីន C និងប្រូតេអ៊ីន។
ពពាយ (Winged Bean)
ពពាយចាត់ទុក ក្នុងពពួកសណ្តែកដែរ ដោយត្រូវបានគេហៅម្យ៉ាងទៀត ថាសណ្តែកជ្រុង។ ពពាយផ្ទុក ទៅដោយ វីតាមីន A វីតាមីន B1 និងវីតាមីន C1 និងប្រូតេអ៊ីនឈ្មោះ Lectins ដែលមានប្រយោជន៍ ជួយផលិតប្រព័ន្ធការពារ រាងកាយ ព្រមទាំងមានអាស៊ីតមួយប្រភេទ ជួយទប់ទល់ការកើតមុន និងរោគសើស្បែកមួយចំនួន៕ដោយ៖ ហង់ ច័ន្ទសុបញ្ញា