ក្រុមអ្នកស្រាវជ្រាវជនជាតិកាណាដា និយាយថា ត្រីសេះបង្កង់ ដែលត្រូវបានគេយកទៅសិក្សា អំពីហ្សែនជាញឹកញាប់ ប្រហែលជាគន្លឺះមួយ ដើម្បីជួយព្យាបាល អាការៈភ្នែកងងឹត។
ក្រុមអ្នកវិទ្យាសាស្រ្ត នៅមហាវិទ្យាល័យ Alberta ប្រទេសកាណាដា បានធ្វើសេចក្តីរាយការណ៍ថា កោសិការរបស់ត្រីម្យ៉ាង ដែលមានសម្បុរដូចសេះបង្កង់ ឬ ត្រីសេះបង្កង់ អាចជួយព្យាបាលភ្នែកឲ្យភ្លឺ អាចមើលឃើញច្បាស់ឡើងវិញ។
ដោយឡែក ហ្សែនរបស់ត្រីប្រភេទនេះ ត្រូវបានគេដឹងថា ជួនកាលវាមិនមានលក្ខណៈ ដូចជាកោសិកា របស់មនុស្សនោះទេ ក៏ប៉ុន្តែកោសិការបស់វា អាចព្យាបាលភ្នែកមនុស្សឲ្យភ្លឺឡើងវិញ បានយ៉ាងមានប្រសឹទ្ធភាព។
លោក Allison បាននិយាយថា “នេះគឺជាលើកទីមួយហើយ ដែលពួកយើងបានរកឃើញ កោសិកាត្រី ដោយអាចព្យាបាល ជំងឺងងឺតភ្នែកបាន។ ទន្ទឹមគ្នានេះដែរ ការសិក្សាស្រាវជ្រាវ នៅឡើងក្រោយ នឹងត្រូវបានធ្វើឡើងម្តងទៀត ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា ត្រីសេះបង្កង់នេះ ពិតជាអាចធ្វើឲ្យភ្នែក ភ្លឺឡើងវិញបាន”៕ដោយ៖ ហង់ ច័ន្ទសុបញ្ញា