ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល រកឃើញដាវបុរាណ អាយុកាលជាង៩០០ឆ្នាំ នៅឈូងសមុទ្រ មេឌីទែរ៉ាណេ

បរទេស ៖ អជ្ញាធរជាតិរបស់ប្រទេសអ៊ីស្រាអ៊ែល នៅថ្ងៃចន្ទនេះ បានប្រកាសថា ដាវអាយុកាល ជាង៩០០ឆ្នាំ មួយត្រូវបាន
គេរកឃើញនៅត្រង់ ចំណុចនៃឈូង សមុទ្រមេឌីទែរ៉ាណេ ។

ដាវបុរាណដ៏អស្ចារ្យនេះ ត្រូវបានរកឃើញដោយក្រុម អ្នកមុជម្នាក់ព្រមជាមួយ នឹងឧបករណ៍បុរាណ ជាច្រើនប្រភេទទៀតដែល
ធ្វើឡើងពីថ្មដែកនិងបំណែកគ្រឿង ស្មូនផ្សេងទៀត ដែលវាត្រូវបានរលកបក់ មកក្បែរច្រាំងដែលមាន ជម្រៅទឹករាក់និងមានត្រឹមតែ
ខ្សាច់ប៉ុណ្ណោះគ្របពីលើ ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ដាវបុរាណមួយនេះមានប្រវែង ប្រហែលជា ១ ម៉ែត្រ និងជំរៅប្រវែង ៣០ សង់ទីម៉ែត្រ ហើយដាវដ៏កម្រ
នេះត្រូវបានគេរកឃើញព័ទ្ធជុំវិញ ដោយសាកសពសត្វសមុទ្រព័ទ្ធ ជុំវិញប៉ុន្តេវាត្រូវបានរក្សាទុក បានក្នុងស្ថានភាព យ៉ាងល្អឥតខ្ចោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top