កីឡា

Salah៖ ខ្ញុំនឹងបញ្ចប៉អាជីព ជាមួយនឹង Liverpool

ទីបំផុតកំពូលកីឡាករ ខ្សែប្រយុទ្ធហង្សក្រហម Liverpool កីឡាករ Mo Salah បានចេញមកបញ្ជាក់ យ៉ាងច្បាស់ៗហើយថា គាត់បានដាក់ផែនការរួចរាល់ ក្នុងការបញ្ចប់អាជីពជាមួយនឹងក្លឹបតែម្តងក្នុងពេល ដែលព័ត៌មានចេញផ្សាយ ជាច្រើនបាននិយាយថា គាត់នឹងចាកចេញពី Anfield។

កីឡាករខ្សែប្រយុទ្ធអន្តរជាតិ អេហ្សីបរូបនេះ បានបង្ហាញទំរង់លេងដ៏ល្អឥតខ្ជោះក្រោមការដឹកនាំ របស់លោក Jurgen Klopp ចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Roma ដោយបានលើកពានរង្វាន់ ជាច្រើនបូករួមទាំង Premier League និង Champions League ផងដែរ។

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះកុងត្រាចាស់ ដែលមានសុពលភាព ត្រឹមខែមិថុនាឆ្នាំ២០២៣ នៅមិនទាន់ឈានទៅដល់ការសម្រេចចិត្តរួមគ្នា ក្នុងការបន្តបន្ថែមទៀត នៅឡើយប៉ុន្តែជឿជាក់ថា ភ្នាក់ងាររបស់កីឡាករ កំពុងធ្វើការទាមទារខ្លាំង ជាមួយនឹងលក្ខខណ្ឌ ក៏ដូចជាប្រាក់កម្រៃផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top