កីឡា

កូនប្រុស Pochettino អាចបង្ហាញខ្លួន លើកដំបូងឲ្យឈុត ១៩ឆ្នាំក្រោយ ការបណ្តេញ លោកចេញ

The Sunsports ចេញផ្សាយនៅថ្ងៃពុធទី២៧ខែវិច្ឆិកានេះ បានឲ្យដឹងថា កូនប្រុសរបស់លោក Pochettinoដែលមានឈ្មោះថា Maurizioត្រូវបានគេមើលឃើញថា អាចបង្ហាញខ្លួនឲ្យក្លឹប Spurs ជាលើកដំបូងក្នុងឈុតក្រោមអាយុ១៩ឆ្នាំ ក្នុងពានរង្វាន់ Uefa Youth League ក្រោយការបណ្តេញរូបលោក ចេញពីក្លឹប។

កីឡាករខ្សែប្រយុទ្ធវ័យ១៨ឆ្នាំរូបនេះ ក៏ត្រូវបានដឹងដែរថាបានជួបពិភាក្សាគ្នា ជាមួយនឹងលោក Jose Mourinho ផងដែរអំពីផែនការអនាគតរបស់កីឡាករ និងព្រមទាំងផែនការរបស់លោក Mourinho ផងដែរជាមួយនឹង Spurs នាពេលខាងមុខ។

លោក Mourinho កាលពីដើមសប្តាហ៍បាននិយាយថារូបគាត់ បាននិយាយជាមួយនឹងកូនប្រុសរបស់លោក Pochettino ដែលជាកីឡាករថ្នាលយុវជនហើយលោកជឿជាក់ថា កីឡាករវ័យក្មេងរូបនេះនឹងអាចធ្វើបានក្នុងឈុតធំ នាពេលខាងមុខប៉ុន្តែសំខាន់រូបគេត្រូវការពេលវេលា ដើម្បីអភិវឌ្ឍខ្លួនជាមុនសិន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top