សិល្បៈ និង កម្សាន្ត

ពេជ្រ សូលីកា តែងខ្លួនស្អាតដូចព្រះនាង នៅថ្ងៃខួបកំណើត

ភ្នំពេញ៖ នៅក្នុងកម្មពិធីខួបកំណើត​ កាលពីម្សិលមិញនេះ តារាចម្រៀង ពេជ្រ សូលីកា​ បានរៀបចំខ្លួនយ៉ាងស្អាត ដូចនារីក្រមុំវ័យ​ ១៨ឆ្នាំ ធ្វើឱ្យអ្នកគាំទ្រស្ញើចសរសើរមិនដាច់ពីមាត់ឡើយ នូវសម្រស់ដ៏ស្រស់ស្អាតរបស់នាង ។

ជាការពិតណាស់​ ពេជ្រ​ សូលីកា ក្រៅតែពីជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពហើយនោះ នាងក៏មានសម្រស់យ៉ាងស្រស់ស្អាតខ្លាំង មិនចាញ់តារាសម្ដែងស្រីៗក្នុងប្រទេស និងប្រទេសជិតខាងប៉ុន្មានឡើយ ។

តារាចម្រៀងស្រី ដែលវិវឌ្ឍន៍ខ្លួនពីអាជីពសម្ដែងខាងលើ តែងតែបង្ហាញរូបថតស្អាតៗតាមរយៈបណ្ដាញសង្គមរបស់នាង ដូចជាហ្វេសប៊ុក និង Instagram ជាដើម ក្នុងន័យចែរំលែកទៅកាន់អ្នកគាំទ្រ ក៏ដូចជាប្រូម៉ូតផលិលផលជាដើម ។ ហើយគ្រប់រូបថតទាំងអស់របស់នាង សុទ្ធតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ដោយសារតែសម្រស់ស្រស់ស្អាត ពីចុងជើងរហូតដល់ចុងសក់មិនចាញ់តារាល្បីៗក្រៅប្រទេសប៉ុន្មានឡើយ ។

តួយ៉ាងនៅក្នុងពិធីខួបកំណើតគេឃើញ ស្រីស្អាត ពេជ្រ សូលីកា បានតុបតែងខ្លួនយ៉ាងគួរឱ្យស្រឡាញ់ ថតរូបជួបជុំកូន និងស្វាមី ព្រមទាំងមិត្តភក្ដិជិតដិតរបស់នាង ។ ដោយកម្មពិធីប្រព្រឹត្តិយ៉ាងរលូន និងសប្បាយរីករាយជាលក្ខណៈគ្រួសារ ។

គួរឱ្យដឹងថាម្ចាស់បទ «តាមដាន» បច្ចុប្បន្នកំពុងមានកូនប្រុសម្នាក់ ជាមួយប្ដីអ្នកជំនួញវ័យក្មេង រូបសង្ហាររបស់នាង និងកំពុងរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត ។ ត្បិតតែមានប្ដី មានកូន ហើយយ៉ាងណាក៏ដោយក៏ ពេជ្រ សូលីកា នៅតែមានវិធីសាស្ត្រថែរក្សាសម្រស់បានយ៉ាងស្រស់ស្អាតគ្មានទាស់ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ៕ ដោយ៖ ម៉ានី

Most Popular

To Top