ប្លែកៗ

អភិបាលក្រុង Cambridge រដ្ឋ Maryland ប្រឈមនឹងការ ជាប់ពន្ធនាគារ ១០០ឆ្នាំ ដោយសារចែកចាយ រឿងអាសអាភាស អតីតគូស្នេហ៍

បរទេស៖ លោក Andrew Bradshaw អភិបាលក្រុង Cambridge រដ្ឋ Maryland ត្រូវបានចោទប្រកាន់ កាលពីថ្ងៃចន្ទ ជាមួយនឹងការចែកចាយរឿងអាសអាភាសចំនួន ៥០ ដើម្បីជាការសងសឹកលើអតីត ដៃគូស្នេហារបស់ខ្លួន។ នេះបើយោងតាមការិយាល័យរដ្ឋអាជ្ញា របស់រដ្ឋ Maryland បានប្រកាសកាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Bradshaw ប្រឈមមុខនឹងការពិន័យជាប្រាក់ចំនួន ៥ ០០០ ដុល្លារ និងជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំសម្រាប់ការចោទប្រកាន់នីមួយៗ ប្រឆាំងនឹងគាត់ ហើយជាមួយគ្នានឹងពិន័យជាប្រាក់សរុបចំនួន ២៥០ ០០០ ដុល្លារ និងជាប់ពន្ធនាគារ រហូតដល់ ១០០ ឆ្នាំ ប្រសិនបើគាត់ត្រូវបានផ្តន្ទាទោស លើរាល់ការចោទប្រកាន់ទាំងនោះ។

យោងតាមឯកសារនៅក្នុងតុលាការ Circuit តំបន់ Dorchester County គឺ លោក Bradshaw អាយុ ៣២ ឆ្នាំបានបង្កើតគណនីជាច្រើន នៅលើបណ្តាញសង្គមឈ្មោះ Reddit ដើម្បីបង្ហោះរូបភាព អាក្រាតកាយជាច្រើន របស់អតីតដៃគូស្នេហារបស់គាត់ តាមប្រភេទផ្សេងៗនៃការរួមភេទ ដោយផ្តល់ឱ្យរឿងទាំងនោះនូវចំណងជើង ដែលរួមបញ្ចូលទាំងភាសាអាសអាភាស និងការរើសអើង៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top