ចិន៖យោងតាមរបាយការណ៍ របស់វិទ្យាស្ថានស្រាវជ្រាវឧស្សាហកម្មពាណិជ្ជកម្មចិន បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei នាំមុខគេក្នុងបញ្ជីក្រុមហ៊ុនឈានមុខគេក្នុង ឧស្សាហកម្មដែលកំពុងរីកចម្រើនជាយុទ្ធសាស្ត្ររបស់ប្រទេសនៅឆ្នាំ ២០២១ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
ក្រុមហ៊ុន China Mobile និង China Telecom ដណ្តើមបានចំណាត់ថ្នាក់លេខ ២ និងទី៣ ក្នុងបញ្ជីដែលផ្តោតលើបច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មី សម្ភារៈថ្មី និងការផលិតឧបករណ៍កម្រិតខ្ពស់។ បញ្ជីនេះត្រូវបានបង្កើតឡើងដោយផ្អែកលើប្រាក់ចំណូលអាជីវកម្មប្រចាំឆ្នាំរបស់ក្រុមហ៊ុន។
ចាំមើលថា តើនរណាជាអ្នកបង្កើតបញ្ជីឈ្មោះជាអ្នកដឹកនាំឧស្សាហកម្មដែលលេចធ្លោជាងគេបំផុតទាំង ១០ របស់ប្រទេសចិនក្នុងឆ្នាំ ២០២១៕ ដោយ៖លី ភីលីព