សិល្បៈ និង កម្សាន្ត

ឲ្យតម្លៃលើការងារខ្លាំង! គិតតែថ្លៃផាត់មុខថត MV ថ្មី ទេព​ បូព្រឹក្ស ហ៊ានចំណាយដល់ ៤០០០ ដុល្លារ

វីដេអូបទចម្រៀង វីរនារី របស់​ ទេព បូព្រឹក្ស ដែលនឹងចេញក្នុងពេលឆាប់នេះ ពិតជាផ្ទុះការគាំទ្រខ្លាំង ប៉ុន្តែ​ថ្មីៗ​ក៏មានព័ត៌មានជា​ច្រើន​ចុះផ្សាយចេញពីប្រភពច្បាស់លាស់ថា​ តារា​ស្រី​រូបនេះ​សុខចិត្តចំណាយ​ទឹកប្រាក់រាប់លានដុល្លារ ដើម្បីសម្រិតសម្រាំង MV ថ្មីនេះ​ឲ្យចេញមកអស្ចារ្យ។ ជាក់ស្ដែងក្រៅពីសម្លៀកបំពាក់ គ្រឿងលម្អ និងអ្វីផ្សេងទៀត បូព្រឹក្ស ក៏បាន​ចំណាយលើ​​ថ្លៃនៃការផាត់មុខច្រើនដែរ ដែល​អស់រហូតទៅដល់ ៤០០០ ដុល្លារ

អ្នក​ផាត់មុខ​របស់​បូព្រឹក្ស​ ម្ចាស់គណនីឈ្មោះ Mu Zu Make Up បានបង្ហោះសារ​​នៅក្នុង​បណ្ដាញ​សង្គមហ្វេសប៊ុកថា៖ “មិន​ដឹង​​ថានិយាយ​យ៉ាង​ណា​ឲ្យ​សម​ទេ ដឹ​ងត្រឹមថា​​រំភើបសប្បាយចិត្តជាខ្លាំង តាំងពី​ថ្ងៃដំបូង​​ដែល​បានផាត់​មុខ​ជូន​បង​ស្រីទេព បូព្រឹក្ស គាត់​ជា​មនុស្ស​ម្នាក់​ដែល​ឲ្យ​តម្លៃ​លើ​ការងារ​ មិន​ចេះ​ឆ្មើងឆ្មៃ​ លេង​សើច​ច្រើន​ណាស់ គួរ​ឲ្យ​ស្រលាញ់ អ្វី​ដែល​សំខាន់​បង​ស្រី​បាន​ផ្តល់​នូវ​សេចក្តី​ទុក​ចិត្ត និង ឱកាស​ដល់​រូប​ខ្ញុំ​បាន​បញ្ចេញ​ស្នាដៃ​ក្នុង​បទ​ចម្រៀង​ Top of the lady (វីរនារី) និង​ពិត​ជាមិន​ស្មាន​ដល់សោះ​ឡើយ​ សំរាប់​ការ​ផ្តល់​តម្លៃ​ដល់​ការងារ ទឹក​ចិត្ត​បង​ស្រី​ពិត​ជា​បរិសុទ្ធ​ណាស់ អរគុណ​សំរាប់​កាដូ​ 4000$ #TBP love you idol”

តាម​ការឲ្យ​ដឹង​ពី​ក្រុម​ការងារ​ផ្សេងទៀត ដោយសារ​តែ​ការ​ថត​នេះ​ចំណាយ​ពេល​រហូត​ទៅ​ដល់ ៣​ ថ្ងៃ ហើយ​អ្នក​ផាត់​មុខ និង ក្រុម​ការងារ​ទាំងអស់​សឹង​តែ​មិន​បាន​គេង​រហូតដល់​ ៤៨ ម៉ោង បន្ថែម​ពី​នេះ​ការ​ផាត់មុខ​នេះ​មាន​ទម្រង់​ជាសិល្បៈ​ច្រើន​ប្រភេទ​តាម​សម្លៀកបំពាក់​ប្រភេទ​នីមួយៗ ដែល​តម្រូវ​អោយ​មាន​ការ​ផ្ចិតផ្ចង់ខ្លាំង៕

Most Popular

To Top