ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅទឹកដីខេត្តសៀមរាប ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ត្រូវបានប្រកាសបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈប្រតិភូ គណៈកម្មការរៀបចំការប្រកួត អាជ្ញាធម៌ខេត្ត...
អេហ្ស៊ីប៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា មុខមាត់ដ៏សង្ហាគ្មានគូប្រៀប របស់ស្តេចផារ៉ោនដ៏មានឥទ្ធិពលបំផុត របស់អេហ្ស៊ីបបុរាណ Ramesses II អាចត្រូវបានគេមើលឃើញជាលើកដំបូង ក្នុងរយៈពេល ៣២០០ ឆ្នាំ ដោយសារការស្ថាបនាឡើងវិញ តាមបែបវិទ្យាសាស្ត្រថ្មី។ អ្នកវិទ្យាសាស្ត្រមកពីប្រទេសអេហ្ស៊ីប និងអង់គ្លេសបានសហការគ្នា ដើម្បីចាប់យករូបរាងរបស់ស្តេច នៅពេលទ្រង់សោយទិវង្គត ដោយប្រើគំរូ 3D នៃលលាដ៍ក្បាលរបស់ទ្រង់ ដើម្បីបង្កើតឡើងវិញនូវ...
ទីក្រុងប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោកប្រធានាធិបតី Xi Jinping ចង់ឲ្យប្រទេសចិនពន្លឿន កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាន នូវការពឹងផ្អែកលើខ្លួនឯង សម្រាប់បច្ចេកវិទ្យាកសិកម្ម ដោយកំណត់អត្តសញ្ញាណ ការអភិវឌ្ឍន៍គ្រាប់ពូជ និងឧបករណ៍ស្នូលក្នុងចំណោម តំបន់ដែលត្រូវយកចិត្តទុកដាក់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ថ្នាក់ដឹកនាំកណ្តាលបាននិយាយកាលឆ្នាំ ២០២០ថា ឧស្សាហកម្មគ្រាប់ពូជរបស់ប្រទេស គឺជាតំណភ្ជាប់ខ្សោយ នៅក្នុងខ្សែសង្វាក់អាហារ ហើយចាំបាច់ត្រូវប្រើប្រាស់វិទ្យាសាស្រ្ត...
តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះ បាននិយាយកាលពីថ្ងៃអង្គារថា សាខាជប៉ុនរបស់ Apple Inc ត្រូវបានទារពន្ធបន្ថែមចំនួន ១៤ ពាន់លានយ៉េន បន្ទាប់ពីអាជ្ញាធរបានរកឃើញថា ការលក់ទូរស័ព្ទ iPhone និងរបស់របរផ្សេងៗទៀត ទៅកាន់ភ្ញៀវបរទេសមិនត្រូវបាន លើកលែងពន្ធប្រើប្រាស់មិនត្រឹមត្រូវ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ប្រភពបាននិយាយថា ការិយាល័យពន្ធដារក្នុងតំបន់តូក្យូ បានរកឃើញការលក់លើកលែងពន្ធប្រមាណ ១៤០ពាន់លានយ៉េន របស់ក្រុមហ៊ុន...
កីឡាករ Reece James ខ្សែការពារស្លាបស្តាំដ៏ឆ្នើម របស់ក្លឹបតោខៀវ Chelsea ទីបំផុតគឺអាចវិលត្រឡប់ មកជួយក្រុមសាជាថ្មី នៅក្នុងការប្រកួតលីគយប់មិញ ប៉ះជាមួយនឹងក្រុម Bournemouth។ ទោះបីជាយ៉ាងណាក្តី ការវិលត្រឡប់មកវិញកីឡាកររូបនេះ អាចលេងបានត្រឹមតែ ៥៣នាទីប៉ុណ្ណោះ ក៏បានទទួលរងរបួសសាជាថ្មី ដែលធ្វើឲ្យគាត់ត្រូវបង្ខំចិត្តប្តូរ ចេញពីការប្រកួតទាំងមិនអស់ចិត្ត ។ James ធ្លាប់បានទទួលរងរបួសម្តងហើយ កាលពីខែតុលានៅក្នុងការ...
បរទេស៖ កាសែត The Times បានរាយការណ៍កាលពីថ្ងៃចន្ទថា កប៉ាល់ដ៏ធំបំផុតរបស់កងទ័ពជើងទឹក Royal Navy របស់ចក្រភពអង់គ្លេស ដែលជានាវាផ្ទុកយន្តហោះ HMS Prince of Wales បានចំណាយពេលវេលាចូលចត សម្រាប់ការជួសជុលច្រើនជាងការ បំពេញកាតព្វកិច្ចចាប់តាំងពី នាវានេះត្រូវបានបញ្ជូនក្នុងឆ្នាំ ២០១៩ ចូលបេសកកម្មមក។ បច្ចុប្បន្ន នាវាកំពុងចតនៅក្នុងកន្លែងចំណត...
បរទេស៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានវាយតម្លៃក្នុងអំឡុងពេល កិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយថា ឥរិយាបថត្រៀមខ្លួន និងការហ្វឹកហ្វឺនរបស់យោធាកូរ៉េខាងត្បូង គឺមានការ “ខ្វះខាតយ៉ាងខ្លាំង” ដូចដែលបានបង្ហាញឱ្យឃើញ ពីការញុះញង់នាពេលថ្មីៗនេះ នៃយន្តហោះគ្មានមនុស្សបើក របស់កូរ៉េខាងជើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការ ចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានយ៉ុនហ៉ាប់ថា...
មកដល់ពេលនេះគ្រូបង្វឹកលោក Erik ten Hag ត្រូវបានផ្តល់ការទុកចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ក្លឹបបិសាចក្រហម Man UTD និងទាំងអ្នកគាំទ្រផងដែរហើយជឿជាក់ថា នឹងចាប់ផ្តើមធ្វើការបង្កើនកម្លាំងបន្ថែមទៀត ជាមិនខានក្នុងពេលឆាប់ៗនេះ។ កាលពីរដូវក្តៅកន្លងមកនេះក្លឹប បានចំណាយដល់ទៅ ២២០លានផោនរួចមកហើយ ក្នុងការនាំចូលកីឡាករចំណូលថ្មីៗខ្លាំងៗដូចជា Casemiro, Lisandro Martinez និង Malacia ជាដើមនិងក៏ដូចជាកីឡាករ...
បិសាចក្រហម Man UTD យប់មិញនេះអាចយកបាន៣ពិន្ទុងាយៗពីការប្រកួតក្នុងលីគប៉ះនឹងក្រុម Nottingham Forest ក្នុងលទ្ធផលជ័យជំនះដល់ទៅ ៣គ្រាប់ទល់នឹង០។ បិសាចក្រហម Man UTD រកបានគ្រាប់បាល់ដំបូង តាំងតែពីនាទីទី១៩ដោយកីឡាករ Rashford និងបន្តគ្រាប់ទី២ដោយកីឡាករ Martial នៅនាទីទី២២ខណៈដែល Fred ជាអ្នកបញ្ចប់ទីគ្រាប់ទី៣នាទីទី៨៧។ ៣ពិន្ទុនេះទោះបីជាយ៉ាងណាក្តីបានធ្វើឲ្យ Man UTD...
រដ្ឋកាលីហ្វ័រញ៉ា៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ច្បាប់ថ្មីរបស់រដ្ឋកាលីហ្វ័រញ៉ា ហាមប្រាមក្រុមហ៊ុនផលិត រថយន្តអាមេរិកអាមេរិក Tesla របស់លោក Elon Musk ពីការផ្សាយពាណិជ្ជកម្ម រថយន្តអគ្គិសនីរបស់ខ្លួនថា ជាការបើកបរដោយខ្លួនឯង ពេញលេញដោយអះអាងថា ភាសាបែបនេះគឺការបោកបញ្ឆោតអតិថិជន។ ច្បាប់ Senate Bill 1398 ត្រូវបានចុះហត្ថលេខាដោយ Gov....