ព័ត៌មានអន្តរជាតិ

អ៊ីតាលី សម្រេចប្រកាស ហាមប្រាមកម្មវិធី ChatGPT

បរទេស៖ ប្រទេសអ៊ីតាលីក្រោយទទួលបាន របាយការណ៍ស្រាវជ្រាវពីសំណាក់ ក្រុមអ្នកឃ្លាំមើលទិន្នន័យឯកជនភាព របស់អ៊ីតាលីហើយនោះបានឈានទៅដល់ ការសម្រេចចិត្តហាមប្រាមមិនឲ្យ មានការប្រើប្រាស់កម្មវិធី ChatGPT របស់ក្រុមហ៊ុន OpenAI ទៀតឡើយ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ក្រោយការរកឃើញថា ព័ត៌មាននិងទិន្នន័យមួយចំនួន បានបែកធ្លាយចេញពីកម្មវិធី ChatGPT ទាំងការសន្ទនារបស់អ្នកប្រើប្រាស់ និងព័ត៌មានអំពីការទូទាត់ហើយនោះ ប្រទេសអ៊ីតាលីបានសម្រេចចិត្ត អនុវត្តគោលការណ៍ហាមប្រាមតែម្តង។

គួរឲ្យដឹងដែរថា ChatGPT ត្រូវបានបង្កើតឡើងនិងដាក់ឲ្យ ប្រើប្រាស់កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ហើយទទួលបានការពេញនិយម ក្នុងការប្រើប្រាស់យ៉ាងខ្លាំង ដោយសារតែវាអាចបំពេញកិច្ចការងារជាច្រើន ជំនួសឲ្យមនុស្សបានទាំងការសរសេរ និពន្ធបទចម្រៀងសរសេរកូដកម្មវិធីកំព្យូទ័រ និងមុខងារជាច្រើនទៀត។

ទោះបីជាយ៉ាងណាក្តីថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបច្ចេកវិទ្យា AI និងក្រុមមេដឹកនាំបច្ចេកវិទ្យាធំដល់ទៅ ១១០០នាក់ រួមទាំងលោក Elon Musk ប្រធានក្រុមហ៊ុន Tesla និងសហស្ថាបនិក Apple បានចុះហត្ថលេខាក្នុងការសម្រេច ផ្អាកការប្រើប្រាស់បច្ចេកវិទ្យា AI នេះចំនួន៦ខែ ដើម្បីអាចធ្វើការដកស្រង់ និងធ្វើការពិសោធបន្ថែមទៀត ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top