ថៃឡង់ដ៏ ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ថា អស់រយៈពេលជាង១ឆ្នាំបន្ទាប់ពីជំងឺកូវីដ-១៩បានវាយប្រហារ ប្រទេសថៃឡង់ដ៏ បានបិទព្រំដែនរបស់ខ្លួន កាន់តែច្រើន ឬតិចជាងនេះ ដោយដាក់លក្ខខណ្ឌតម្រូវ ឱ្យនៅដាច់ពីគេ យ៉ាងតឹងរ៉ឹង លើនរណាម្នាក់ដែលមកពីបរទេស ។ ជាងពាក់កណ្តាលនៃការងារ ដែលទាក់ទងនឹងវិស័យទេសចរណ៍ជិត ២០០.០០០នៅភូកេតបានបាត់បង់ ។គួររំលឹកថា កាលពីឆ្នាំមុន...
នៅថ្ងៃនេះកីឡាករ ខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic បានលើកឡើងថា លោកពិតជាមានមោទនភាពបំផុតចំពោះកីឡាករ ខ្សែប្រយុទ្ធវ័យក្មេងAnthony Elanga ដែលជាកីឡាករមានប្រភព មកពីប្រទេសស៊ុយអែត ដូចគ្នានោះប៉ុន្តែសង្ឃឹមថា កីឡាករនឹង បន្តការប្រឹងប្រែង របស់ខ្លួនបន្ថែមទៀ តក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ។ កីឡាករវ័យ៤០ឆ្នាំរូបនេះ ធ្លាប់លេងក្នុងនាមជាមិត្ត រួមក្លឹបរបស់ឪពុក Elanga គ្រាដែលលោកកំពុងចាប់ផ្តើមអាជីពដំបូង ជាមួយនឹងក្លឹប...
អង់គ្លេស ៖ ឯកសាររបស់តុលាការ ចោទប្រកាន់ថា នាយករដ្ឋមន្ត្រីអង់គ្លេស កំពុងត្រូវបានបញ្ជូនព័ត៌មាន សម្ងាត់តាមរយៈ WhatsApp ទៅកាន់ឧបករណ៍ផ្ទាល់ខ្លួន របស់លោក ត្រូវបានគេនិយាយថា សារដែលចេញដោយអតីតទីប្រឹក្សា របស់លោក Boris Johnson លោក Dominic Cummings មិនត្រូវបានកត់ត្រា នៅលើប្រព័ន្ធរដ្ឋាភិបាលឡើយ ។ តុលាការជាន់ខ្ពស់...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា សម្ដីរបស់លោកប្រធានាធិបតី អាមេរិក កើតមានឡើង នៅពេល ដែលសង្រ្គាមនៅអ៊ុយក្រែន ឈានចូលដល់ថ្ងៃទី ២៧ របស់ខ្លួន ដោយមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅតែបន្តនៅ ក្នុងទីក្រុងដូចជា Mariupol ជាដើម ។ធុរកិច្ចអាមេរិក ត្រូវបានគេប្រាប់ឲ្យបង្កើន សន្តិសុខ ដោយមានការភ័យខ្លាចថា...
កងកម្លាំងរុស្ស៊ីបាញ់ កាំជ្រួចហ្វូង ដ៏ទំនើបបំផុតឈ្មោះ TOS-1A ស្រោចទៅលើទីក្រុងម៉ារីវប៉ូល របស់អ៊ុយក្រែន ដែលធ្វើឲ្យមានការចោទប្រកាន់ថា ពួកគេកំពុងបំផ្លិចបំផ្លាញប្រឆាំង នឹងប្រជាជនស៊ីវិល។ TOS-1A រាប់សិបគ្រាប់ត្រូវបានបាញ់ចេញ ដោយបន្សល់ផ្សែង តាមពីក្រោយយ៉ាងវែង ខណៈពួកវាហោះឡើងលើមេឃឆ្ពោះទៅកាន់គោលដៅ និងទីតាំងជុំវិញកន្លែងដែលរងការវាយប្រហារ ធ្វើឲ្យឆេះយ៉ាងសន្ធូរសន្ធៅ ។ វាត្រូវបានគេស្គាល់ដែរថា បង្កការបំផ្លិចបំផ្លាញខ្លាំង ជាងគ្រាប់បែកធម្មតា នៅពេលដែលកាំជ្រួចនេះត្រូវបានបាញ់ចេញ ការផ្ទុះទីមួយគឺបញ្ចេញចំហាយឥន្ធនៈពាសពេញតំបន់ជុំវិញ...
នាវាខ្នាតយក្សមួយគ្រឿង កំពុងស្ថិតក្នុងកំពង់ផែ ប្រទេសអ៊ីតាលី ត្រូវបានអាជ្ញាធរ សង្ស័យថាជាកម្មសិទ្ធ របស់ប្រធាធិបតីរុស្សី លោក ពូទីន។ អាជ្ញាធរអ៊ីតាលី កំពុងបើកការស៊ើបអង្កេត ហើយប្រសិនបើរកឃើញថា នាវានេះជាកម្មសិទ្ធរបស់លោក ពូទីន នឹងធ្វើការរឹបអូសតែម្តង។ នាវាខ្នាតយក្សមួយនេះ មានប្រវែង១៤០ម៉ែត្រ និង មានតម្លៃរហូតដល់ទៅ ៥០០លានផោន ដែលគេចាត់ទុកថា ជានាវាដែលមានតម្លៃថ្លៃជាង គេបំផុតនៅលើពិភពលោក។...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ជាមធ្យមអវកាសយានិក បាត់បង់ ១ភាគរយ នៃម៉ាសឆ្អឹងរបស់ពួកគេ សម្រាប់រាល់ខែដែលបានចំណាយក្នុងលំហដែលអាចធ្វើឲ្យបេសកកម្មនៅភពព្រះអង្គាររយៈពេល ៣ ឆ្នាំ មានការប្រកួតប្រជែង យ៉ាងខ្លាំង ។អ្នកវិទ្យាសាស្ត្រ បានបង្កើតសាឡាត់មួយ ប្រភេទអាចជួយអ្នកអវកាសយានិកជៀស វាងការបាត់បង់ឆ្អឹង ក្នុងអំឡុងពេលបេសកកម្ម បន្តក្នុងលំហ។ អង្គការអវកាសណាសា “NASA”...
រដ្ឋកាលីហ្វ័រញ៉ា ៖ អតីតបុគ្គលិក Google បានប្តឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សម្រាប់ការរើសអើង ពូជសាសន៍ ដោយនិយាយថា វាចូលរួមក្នុងគំរូ និងការអនុវត្ត នៃអំពើអយុត្តិធម៌ សម្រាប់កម្មករស្បែកខ្មៅរបស់ខ្លួន ហើយបណ្តឹងនេះអះអាងថា ក្រុមហ៊ុនបានដឹកនាំពួកគេ ឲ្យចូលទៅក្នុងការងារ កម្រិតទាប និងទទួលបានប្រាក់បៀវត្សរ៍ទាប ហើយដាក់ពួកគេ ស្ថិតក្នុងបរិយាកាស ការងារមានអរិភាព ប្រសិនបើពួកគេ និយាយចេញមក...
ញូវយ៉ក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បាននិយាយថា សហស្ថាបនិក ក្រុមហ៊ុន Apple លោក Steve Wozniak នៅតែប្រកាន់ខ្ជាប់ នូវបច្ចេកវិទ្យា ខណៈលោកកំពុងស្វែង រកផលប្រយោជន៍ផ្សេងៗគ្នា ចាប់តាំងពីការចាកចេញ របស់លោកពីក្រុមហ៊ុន បដិវត្តន៍ឆ្នាំ ១៩៨៥ ដែលលោក បានចាប់ផ្តើមជាមួយ នឹងអតីត...
ប៉េកាំង ៖ ក្រុមហ៊ុន Boeing China បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងសហការជាមួយក្រុមហ៊ុន China Eastern Airlines ហើយនឹងផ្តល់ការគាំទ្រ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ Boeing 737 បានធ្លាក់កាលពីរសៀលថ្ងៃចន្ទ នៅភាគខាងត្បូងប្រទេសចិន ជាមួយនឹងមនុស្សនៅលើនោះ ១៣២នាក់។ ក្រុមហ៊ុន Boeing China បានឲ្យដឹងថា...