ភ្នំពេញ៖ ត្បិតតែតារាស្រី គង់ ចាន់ស្រីមុំ បានបាត់មុខពីការសម្តែងទាំងរឿងភាគ និងដុំ ក៏ដូចជា MV អស់មួយរយៈធំមកហើយយ៉ាងណាក៏ដោយ ប៉ុន្តែប្រជាប្រិយភាពរបស់នាង នៅតែរក្សាបានយ៉ាងល្អ តាមរយៈការបង្ហាញសកម្មភាពយ៉ាងផ្អែមល្ហែមជាមួយក្រុមគ្រួសារប្ដី និងកូនស្រីដ៏គួរឱ្យស្រឡាញ់របស់នាង នៅលើបណ្ដាញសង្គម។ ជាមួយគ្នានេះដែរតារាសម្ដែងស្រីដែលធ្លាប់តែក្ដោបតំណែងជាតួឯកស្ទើរគ្រប់រឿងភាគ និងដុំ រូបនេះ ក៏ត្រូវបានមហាជនទទួលស្គាល់ដែរថា ជាតារាស្រីដែលសម្បូររូបថតស្អាតៗ និងស្ទីលប្លែកៗ គួរឱ្យស្រឡាញ់ច្រើនបំផុតបង្ហោះនៅលើគណនីហ្វេសប៊ុក ដូច្នេះហើយ...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Chanel News Asia បានផ្សាយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ថា លោក Ong Ye Kung រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងនៅថ្ងៃអាទិត្យទី ២៩ ខែសីហានេះថា ពលរដ្ឋចំនួន៨០ភាគរយ នៃប្រទេសសិង្ហបុរី បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២ដូស ។...
កីឡាករវ័យ៣៦ឆ្នាំ CR7 បានបញ្ចប់កុងត្រា ទៅជាផ្លុវការដើម្បីមកចូលរួមជាមួយ នឹងក្លឹបចាស់បិសាចក្រហម Man UTDជាផ្លូវការទាំងដែលគ្រូបង្វឹកនិងកិឡាកររបស់ក្លឹប បាននាំគ្នាសាទរយ៉ាងខ្លាំងចំពោះ វត្តមានរបស់គាត់។ គ្រូបង្វឹកក្លឹបលោក Ole Gunnar Solskjaerនៅថ្ងៃនេះបានបញ្ជាក់ដែរថា CR7 ដែលបានជួបពិភាក្សាជាមួយ នឹងគាត់នោះគឺនៅតែមានការប្តេជ្ញាចិត្តខ្លួនឯង ខ្លាំងដដែលទោះបីជាមានវ័យ៣៦ឆ្នាំទៅ ហើយក្តីហើយគាត់តែងតែចង់ ឲ្យគេនិយាយថាគាត់ចាស់ពេកហើយដើម្បីលេងបាល់ ដើម្បីជម្រុញកម្លាំង ចិត្តខ្លួនឯង។ គួរឲ្យដឹងដែរថា...
មុននេះបន្តិចមានសេចក្ដីរាយការណ៍ថា តារាចម្រៀងទោលលំដាប់កំពូលរបស់ K-Pop គឺ CL បានប្រកាសចុះកុងត្រាជាមួយនឹងផលិតកម្ម SATELLITE414 ជាផ្លូវការហើយនៅថ្ងៃនេះ។ នេះជាដំណឹងដ៏ភ្ញាក់ផ្អើល និងជាទីសាទរបំផុត ស្របពេលគ្រប់គ្នាជ្រាបច្បាស់រួចទៅហើយថា ផលិតកម្ម SATELLITE414 ប្រមូលផ្ដុំទៅដោយតារាល្បីៗជាច្រើនរូបដូចជា Beyoncé, Adele,Dua Lipa, Halsey, Lana Del Rey, Zedd និងក្រុមរួមវិស័យ K-Pop គឺ MONSTA X។ ទន្ទឹមនឹងនេះដែរ ថ្មីៗ CL ក៏បានវិលត្រឡប់មកវិញ ក្រោយស្ងាត់មួយរយៈធំជាមួយនឹងបទថ្មី «SPICY» មុនពេលចេញអាល់ប៊ុមថ្មីរបស់នាង ដែលមានចំណងជើងថា «ALPHA» នៅខែតុលា។ ជាមួយគ្នានោះ ការចេញបទចម្រៀងទី ២ក៏នឹងមកដល់នៅខែកញ្ញាខាងមុខ៕...
សហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាស ទៅលើក្រុមរដ្ឋអុីស្លាមនៅក្នុងទីក្រុងកាប៊ុល ដោយប្រើប្រាស់យន្តហោះដ្រូន។ ការវាយប្រហារនេះ បានគំទេចឡានមួយដែលមានផ្ទុកសារជាតិផ្ទុះ ដែលអាមេរិក បានអះអាងថា ជាឡានក្រុមរដ្ឋអុីស្លាម ដែលមានបំណងទៅបំផ្ទុះនៅព្រលានយន្តហោះ កាប៊ុល។ ក្នុងអំឡុងពេល អាមេរិក វាយប្រហារតាមអាកាសទៅលើក្រុមរដ្ឋអុីស្លាម គឺមានជនសុីវិលជាច្រើននាក់ កំពុងប្រមូលផ្តុំគ្នារង់ចាំការជម្លៀសចេញ នៅព្រលានយន្តហោះអន្តរជាតិ Hamid Karzai។ ជនសុីវិលទាំងនោះ ចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ឱ្យបានមុនពេលដែលទាហានអាមេរិកត្រូវដកចេញ។...
បរទេស៖យោងតាមការព្រមានដោយមន្ត្រីជាន់ខ្ពស់របស់អាមេរិក កាលពីថ្ងៃសុក្រកន្លងទៅនេះបានអះអាងថា ប្រទេសចិននាពេលខាងមុខនឹងអាច កើនឡើងកម្រិតហនិភ័យដោយអាវុធនុយក្លេអ៊ែរ មកលើសហរដ្ឋអាមេរិកលើ សប្រទេសរុស្សីជាមិនខាន។ មេបញ្ជាការកម្លាំងទ័ពអាកាសអាមេរិកលោក Thomas Bussiere បានបញ្ជាក់ទៀតថាដោយសារតែ មិនមានទំនាក់ទំនង រវាងគ្នាចិននិងអាមេរិកចំពោះសកម្មភាពនុយក្លេអ៊ែរ ដែលអាចឲ្យប្រទេសសងខាងអាចត្រួតពិនិត្យ និងតាមដានគ្នាចំពោះចំនួនគ្រាប់ក្បាលនុយក្លេអ៊ែរ បាននោះមានន័យថាចិន នឹងអាចបង្កើនសមត្ថភាពក្នុងការផលិត របស់ខ្លួនបានកាន់តែច្រើន និងប្រសិទ្ធភាព។ លោក Bussiere បន្តទៀតថា មិនដូចទៅនឹងប្រទេសរុស្សីឡើយ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សាយនៅថ្ងៃទី២៩ខែសីហា ឆ្នាំ២០២១ថា មនុស្សរាប់ពាន់នាក់កំពុងភៀសខ្លួនដើម្បីរកទីសុវត្ថិភាពចេញពីរដ្ឋ Louisiana សហរដ្ឋអាមេរិក ខណៈព្យុះសង្ឃរា Ida បានចូលមកដល់ហើយ ។ ព្យុះសង្ឃរា Ida ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរដល់ឈូងសមុទ្រម៉ិកស៊ិកនៅល្ងាចថ្ងៃអាទិត្យនេះ ដោយនាំមកនូវខ្យល់ បក់២២០គីឡូម៉ែត្រក្នុងមួយម៉ោង ។ អ្នកព្យាករណ៍ឲ្យដឹងថា វាអាចខ្លាំងជាងព្យុះសង្ឃរា Katrina...
Robert Lewandowski អតីតកីឡាករ ខ្សែប្រយុទ្ធរបស់ក្លឹប Dortmund និងកំពុងលេងឲ្យ Bayern Munich បានបង្ហាញទំរង់លេង យ៉ាងល្អអស់រយៈពេលជាច្រើន រដូវកាលមកហើយទាំងពានរង្វាន់ ក្នុងស្រុកនិងក្រៅស្រុក។ ការប្រកួតក្នុងលីគដែលទើបតែត្រឡប់មកវិញ Lewandowski នៅតែអាចធ្វើ បានយ៉ាងល្អនិងជួយ ឲ្យក្រុម Bayern Munich យកឈ្នះ Berlin ក្នុងលទ្ធផលរហូតទៅដល់...
Real Madrid ទើបតែបន្តយកឈ្នះការប្រកួតលីគ ក្នុងលទ្ធផល១ទល់នឹង០ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះ ប៉ុន្តែជឿជាក់ថាReal Madrid នឹងបន្តស្វែងរកឱកាស ក្នុងការបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត នៅមុនពេលដែលរដូវកាលដោះដូរ រដូវក្តៅនេះ។ មួយក្នុងចំណោមកីឡាករគោលដៅសំខាន់ៗ របស់ក្លឹបកីឡាករ Mbappe នៅតែមានដំណឹង អំពីការផ្ទេរមកចូលរួមក្លឹប Real Madrid ទោះបីជាពេលវេលា នៃការដោះដូរក្នុងរដូវក្តៅនេះ ស្ទើរតែខិតជិតមកដល់ទៅហើយ។ តារាឆ្នើមរបស់...
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងធ្វើការរួមគ្នា ក្នុងការនាំផ្លែមៀនទៅកាន់ប្រទេសចិន ជាលទ្ឋផលអគ្គរដ្ឋបាលគយចិន កំពុងផ្តល់ក្តីសង្ឃឹម។ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លូនកាលពីរសៀលថ្ងៃទី២៧ សីហាកន្លងមកថា សូមជម្រាបជូនសាធារណជនជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើ ចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់ ទៅអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន...