នៅថ្ងៃនេះគ្រូបង្វឹករបស់ក្លឹប Velez Sarsfield បានប្រកាសថាអតីតកីឡាករខ្សែបម្រើរបស់ក្លឹបយក្សអេស្បាញ Real Madrid លោក Fernando Gago បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់អាជីពហើយក្នុងអាយុ ៣៤ ឆ្នាំ។ ការប្រកាសនេះបានធ្វើឡើង ២ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីបុរសវ័យ ៣៤ ឆ្នាំរូបនេះបានវិលត្រឡប់ពីរបួសចុងក្រោយរបស់គាត់ហើយដោយបាន លេងតង់ទី ២ នៅក្នុងការប្រកួតលទ្ធផលស្មើ ២-២ របស់...
បរទេស៖ សមាជិកព្រឹទ្ធសភា និងសមាជិកសភា របស់ប្រទេសថៃចំនួន ៧២ រូប កាលពីថ្ងៃច័ន្ទបានស្នើឱ្យសភាស្វែងរកការត្រួតពិនិត្យតុលាការធម្មនុញ្ញលើសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ៣ ដែលក្នុងនោះរួមមានច្បាប់ដែលឧបត្ថម្ភដោយក្រុមស៊ីវិល iLaw មុនពេលការបោះឆ្នោត ត្រូវបានធ្វើឡើង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសំណើមួយដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភាលោក Somchai Sawaengkarn...
រដ្ឋកាលីហ្វ័រញ៉ា៖Apple កំពុងដាក់លក់កុំព្យូទ័រម៉ាក Mac ស៊េរីថ្មីដែលដំណើរការដោយបន្ទះឈីបដូចគ្នាស្មាតហ្វូន iPhone និង iPad គឺជាសកម្មភាពមួយដែលមានគោលបំណងធ្វើឲ្យផលិតផលមានប្រជាប្រិយបំផុតរបស់ខ្លួនមានភាពងាយស្រួលក្នុងការធ្វើការជាមួយគ្នាយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ម៉ាស៊ីន Mac ប្រើបន្ទះឈីបថ្មីនឹងអាចដំណើរការកម្មវិធីដូចគ្នាត្រូវបានរចនាឡើងសម្រាប់ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ iPhone ទោះបីជាវាបង្ហាញថា អ្នកអភិវឌ្ឍន៍ខ្លះមិនចាប់អារម្មណ៍ភ្លាមៗក្នុងការធ្វើឲ្យកម្មវិធីទាំងនោះមានសម្រាប់ Macs ក៏ដោយ។ Apple មិនបានបង្ហាញលក្ខណៈពិសេសអន្តរប្រតិបត្តិការផ្សេងទៀតដោយផ្អែកលើបន្ទះឈីបថ្មីទេទោះបីជាអ្នកវិភាគរំពឹងថានឹងមានការឆ្លងលម្អងច្រើនក៏ដោយ។ ត្រកូល Mac ថ្មីបានបង្ហាញក្នុងហាងមួយចំនួនរយៈពេល៥ខែ បន្ទាប់ក្រុមហ៊ុន...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងនៅថ្ងៃពុធនេះថាប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចានៅទីក្រុងវ៉ាស៊ីនតោន ស្តីពីកិច្ចព្រមព្រៀងចែករំលែកតម្លៃ សម្រាប់ក្រុងតូក្យូ ក្នុងការធ្វើជាម្ចសស់ផ្ទះកងទ័ពអាមេរិក។ កិច្ចពិភាក្សារយៈពេល ២ ថ្ងៃរហូត ដល់ថ្ងៃអង្គារបានកត់សម្គាល់ពីការចាប់ផ្តើមនៃកិច្ចចរចាពេញទំហឹង ស្តីពីថវិកាថ្មីរបស់តូក្យូ ចាប់ពីខែមេសា ឆ្នាំ២០២១ សម្រាប់ការធ្វើជាម្ចាស់ផ្ទះយោធាអាមេរិក ប្រហែល ៥៥.០០០ នាក់ដែលឈរជើងនៅក្នុងប្រទេសជប៉ុន ក្រោមសម្ព័ន្ធភាពសន្តិសុខទ្វេភាគី ព្រោះកិច្ចព្រមព្រៀងរយៈពេល ៥...
នៅដើមសប្តាហ៍នេះ ក្លឹបយក្សអេស្បាញ Real Madrid បានធ្វើការប្រកាសអះអាងហើយថាកីឡាករខ្សែបម្រើអ៊ុយរ៉ាហ្គាយ Federico Valverde ពិតជាបានទទួលរងរបួសធ្ងន់ធ្ងរពិតមែនពោលគឺបាក់កជើងតែម្តង។ Valverde បានលេង៧៦នាទីនៅក្នុងការប្រកួត ក្នុងលីគប៉ះនឹងក្រុម Valencia កាលពីយប់ថ្ងៃអាទិត្យមុនពេលដែលត្រូវបានប្តូរចេញនិងជំនួសមកវិញដោយកីឡាករ ToinKross ។ Real Madrid បានបញ្ចប់ការប្រកួតទៅត្រឹមលទ្ធផលបរាជ័យ៤ទល់នឹង១ហើយបានធ្វើឲ្យខ្លួនធ្លាក់ទៅដល់លេខរៀងទី៤ក្នុងតារាងចំណាត់ថ្នាក់របស់ La Liga ៕ប្រែសម្រួល៖ស៊ុនលី
នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា កន្លងទៅនេះ ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បអនាគត” ឆ្នាំ២០២០ ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអ៊ិនធើណេត ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា, លោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋចិនប្រចាំនៅកម្ពុជា, លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជននិងកីឡា,...
ក្នុងតួនាទី ជាប្រធាន អាស៊ាន ២០២០ ប្រទេស វៀតណាម នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា នៅ ហាណូយ តាមទម្រង់សន្និសីទវីដេអូ ។ នេះគឺជាពេលប្រារព្ធកិច្ចប្រជុំធំៗជាច្រើន ដ៏មានសារៈសំខាន់បំផុតក្នុងឆ្នាំ មានអត្ថន័យកំណត់ដល់ជោគជ័យរួម នៃឆ្នាំប្រធាន...
លោក Joe Biden បេក្ខជនប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត ជាមនុស្សម្នាក់ដែលគេមើលឃើញថាតែងតែនៅជាមួយគ្រួសារជាប់ជានិច្ច មិនថាអំឡុងពេលកូវីដនោះទេ។ ជាពិសេស គឺជាមួយចៅៗទាំង ៧ របស់លោក។ ក្នុងចំណោមចៅៗទាំងអស់ ចៅស្រីច្បង ដែលមានឈ្មោះថា Naomi Biden ជាចៅដែលលេចធ្លោជាងគេលើឆាកនយោបាយ ដោយបានចូលរួមចំណែកយ៉ាងច្រើនក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកតា។ មិនត្រឹមតែចូលរួមដោយផ្ទាល់នោះទេ Naomi ក៏សកម្មនៅលើបណ្ដាញសង្គមផងដែរ ជាពិសេសគឺនៅលើ Twitter។...
ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានលើកឡើងថាកិច្ចសហប្រតិបត្តិការវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានក្លាយជាចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការរាតត្បាតរវាងប្រទេសចិន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ។ លោកវ៉ាង យី បានធ្វើការកត់សម្គាល់នៅពេលចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីចិន – GCC តាមរយៈសន្និសីទវីដេអូ ដោយបន្ថែមថា ការសាកល្បងគ្លីនិកដំណាក់ កាលទី៣ ដំបូងបង្អស់របស់ពិភពលោក ដែលអនុវត្តដោយប្រទេសចិន...
ក្រុមហ៊ុនរថយន្តអាមេរិក Rezvani បានប្រកាសចេញរថយន្តកង់ ៦ ថ្មី គឺម៉ូដែល Hercules 6×6 និងដាក់រហស្សនាមឲ្យវាថា “God of all Trucks”។ រថយន្តដែលផលិតផ្អែកតាម Jeep Gladiator នេះ បានដើរតាមគន្លងរបស់រថយន្ត Rezvani Tank ប៉ុន្តែបំពាក់គ្រែដឹកប្រវែង ២,៤ម៉ែត្រ...