ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាភ្ញៀវទេសបរទេស ពីក៉រ៉ុង មកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ក្រោយបុរសម្នាក់នេះ បើកម៉ូតូហើយជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ភ្ញៀវទេសចររូបនេះ មានឈ្មោះ SERTY...
ភ្នំពេញ ៖ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងជាអគ្គនាយិកា នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) បានបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ...
ភ្នំពេញ៖កីឡា ៥ ប្រភេទចាប់ផ្តើមការប្រកួតមុនគេក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “កីឡាដើម្បីសុខភាព សិក្សា” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ កីឡា ៥ ប្រភេទចាប់ផ្តើមការប្រកួតមុនគេរួមមានកីឡាចំបាប់ កីឡាគុនដាវ កីឡាបាល់ទាត់ កីឡាបាល់ទះ និងបាល់បោះ។...
ភ្នំពេញ៖ ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាសម្រេចបានសមិទ្ធិផលជាច្រើន ជាមួយនឹងមហិច្ឆិតាផ្នែកនិរន្តរភាពរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ ដោយបង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើអាទិភាពសំខាន់ៗទាំងបីរបស់ក្រុមហ៊ុនរួមមាន៖ និរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវស្របតាមយុទ្ធសាស្ត្រសកល “ធ្វើឱ្យពិភពលោកកាន់តែប្រសើរ” របស់ក្រុមហ៊ុន។ សមិទ្ធិផលគួរឱ្យកត់សម្គាល់ទាំងនោះរួមមាន៖ សមិទ្ធផលដ៏ធំធេងនេះ គឺជាការក្រើនរំលឹកអំពីមហិច្ឆតារយៈពេលវែងរបស់យើងក្នុងការធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ។ដោយសារតែទឹកចិត្ត និងការប្តេជ្ញាចិត្តរបស់បុគ្គលិកយើង...
បដិមាសំរឹទ្ធខ្មែរ ដ៏ច្រើនចំនួន ១២៦ និងជាពិសេស បដិមាព្រះនរាយណ៍ផ្ទុំធ្វើពីសំរឹទ្ធ ដែលត្រូវបានយកមកជួសជុល នៅប្រទេសបារាំង តាំងពីឆ្នាំ២០២៤ ក៏បានដាក់តាំងបង្ហាញដែរក្នុង ពិព័រណ៍ស្តីពីរាជសំរឹទ្ធខ្មែរ ៖ សិល្បៈនៃអាទិទេព “Angkor Royal Bronzes: Art of Divine” ខណៈបានបើកសម្ពោធជាផ្លូវការ នៅ សារមន្ទីរសិល្បៈអាស៊ី-ហ្គីមេ ប្រទេសបារាំង...
ភ្នំពេញ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ Airbus A321neo ACF ថ្មីស្រឡាង ដោយពង្រីកកងនាវាអាកាសចរដ៏ទំនើបរបស់ខ្លួន។ ការបន្ថែមយន្តហោះថ្មីនេះ ត្រូវបានធ្វើឡើងស្របពេលជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ថ្មីតភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុងណាហ្គោយ៉ា និងហ្វូគូអូកា ប្រទេសជប៉ុន ដែលផ្តល់ជូនអ្នកដំណើរនូវជម្រើសក្នុងការធ្វើដំណើរកាន់តែច្រើន។ ការអភិវឌ្ឍន៍ទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការពង្រីកបណ្តាញ់ហោះហើរឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងជំរុញការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ Vietjet កំពុងផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រ Eco-class ដែលមានតម្លៃចាប់ពី USD 0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) សម្រាប់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសវៀតណាម រួមទាំងសេវាកម្មប្រចាំថ្ងៃ សៀមរាប-ហាណូយ។ ការផ្តល់ជូនប្រូម៉ូសិនតម្លៃពិសេសទនេះ ផ្តល់ជូនសម្រាប់ការកក់សំបុត្ររៀងរាល់ថ្ងៃសុក្រ រហូតដល់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២៥ ជាមួយនឹងពេលវេលាធ្វើដំណើរចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ (មិនរាប់បញ្ចូលរយៈពេលដែលមានតម្រូវការធ្វើដំណើរខ្ពស់ និងថ្ងៃឈប់សម្រាកបុណ្យជាតិ)។ លោកអ្នកអាចកក់សំបុត្របានតាមរយៈគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air។ យន្តហោះថ្មីបំផុតរបស់ក្រុមហ៊ុន Vietjet បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥បន្ទាប់ពីជើងហោះហើររបស់ខ្លួនពីទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ នេះគឺជាយន្តហោះថ្មីទីបីដែល Vietjet បានបន្ថែមទៅក្នុងកងនាវាអាកាសចររបស់ខ្លួនចាប់តាំងពីដើមឆ្នាំ ២០២៥។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet គ្រោងនឹងបន្តទទួលយន្តហោះថ្មីពីក្រុមហ៊ុន Airbus និង Boeing ពេញមួយឆ្នាំ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងប្រតិបត្តិការកងនាវាអាកាសចរដ៏មានថាមពល និងប្រសិទ្ធភាពបំផុតនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Vietjet បានពង្រឹងបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមប្រកបដោយជោគជ័យនូវសេវាកម្មហោះហើរផ្ទាល់ថ្មីចំនួនពីររវាងប្រទេសវៀតណាម និងជប៉ុន ដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុងណាហ្គោយ៉ា (Nagoya) និងហ្វូគូអូកា (Fukuoka) ដែលឥឡូវនេះផ្តល់ជូននូវជើងហោះហើរទៅមកចំនួនបួន និងបីដងក្នុងមួយសប្តាហ៍។ ផ្លូវហោះហើរដែលទើបបើកសម្ពោធទាំងពីរនេះ ត្រូវបានស្វាគមន៍ដោយពិធីប្រោសព្រំពេលចុះចតនៅអាកាសយានដ្ឋានជប៉ុន។ តាមរយៈការកើនឡើងនៃកងនាវាអាកាសចរ និងបណ្តាញជើងហោះហើរអន្តរជាតិ Vietjet កំពុងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ ខណៈពេលដែលលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនអាកាសចរណ៍នេះ បន្តអះអាងជំហររបស់ខ្លួនថាជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេក្នុងយុគសម័យថ្មី ដោយភ្ជាប់ប្រទេសវៀតណាមជាមួយនឹងគោលដៅពិភពលោកសំខាន់ៗ។ ដោយឈរលើការបន្តពង្រីកបន្ថែមនេះ ក្រុមហ៊ុន Vietjet បានពង្រីកបណ្តាញអន្តរជាតិរបស់ខ្លួនបន្ថែមទៀតជាមួយនឹងការបើកដំណើរការសេវាកម្មថ្មីចំនួនបួនដែលតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញជាមួយទីក្រុងប៉េកាំង និងក្វាងចូវប្រទេសចិន។ ការបន្ថែមទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងផែនការពង្រីកឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដែលរួមបញ្ចូលសេវាកម្មថ្មីៗទៅកាន់ប្រទេសឥណ្ឌាកាលពីខែមុន និងការបើកដំណើរការផ្លូវហោះហើរ ភូកុក-សិង្ហបុរីក្នុងខែឧសភា។
ភ្នំពេញ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជ្រើសរើសបេក្ខជនតំណាងមួយចំនួនជាអ្នកបម្រើការងារលើយន្តហោះនៅក្នុងប្រទេសកម្ពុជា។ មានតែបេក្ខជនដែលឆ្នើម តែប៉ុណ្ណោះដែលនឹងត្រូវបានអញ្ជើញឱ្យចូលរួមថ្ងៃជ្រើសរើសបុគ្គលិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែឧសភា។ លោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រ www.emiratesgroupcareers.com/cabincrew។ អ្នកដាក់ពាក្យតាមតំណភ្ជាប់ នឹងទទួលបានការអញ្ជើញដើម្បីចូលរួមសម្ភាសន៍។ ក្រុមហ៊ុន Emirates...
ភ្នំពេញ ៖ ក្នុងឱកាសអបអរគម្រប់ខួប ៣០ របស់ខ្លួន ណាហ្គាវើលដ៍ មានសោមនស្សរីករាយ ចូលរួមលើកកម្ពស់វប្បធម៌ ដ៏សម្បូររុងរឿងរបស់ខ្មែរ ដោយរៀបចំការសម្តែងល្ខោន ស្រមោលស្បែកធំ គុនល្បុក្កតោ និងការប្រគំតន្ត្រីបុរាណ បែបអូខេស្ត្រាដ៏អស្ចារ្យ ។ ព្រឹត្តិការណ៍ដ៏ពិសេសរយៈពេល ១ ម៉ោង ១៥ នាទីនេះ នឹងប្រព្រឹត្តទៅនៅសាលមហោស្រព NABA...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FAT) លោកស្រី Madam Pang បានចែករម្លែករូបថត របស់លោកស្រីកំពុងដេកនៅលើគ្រែ មន្ទីរពេទ្យក្នុងទីក្រុងបាងកកកាលពីល្ងាចថ្ងៃពុធ ដែលបង្កឲ្យមានការព្រួយបារម្ភ ក្នុងចំណោមអ្នកគាំទ្រនៅលើបណ្តាញសង្គមពេញប្រទេសនេះ។ រូបថតបង្ហាញថា លោកស្រី Madam Pang មើលទៅអស់កម្លាំងនៅមន្ទីរពេទ្យ Bumrungrad International...