ឥណ្ឌូណេស៊ី ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានយល់ព្រមលក្ខខណ្ឌ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple ដើម្បីលុបចោលការហាមឃាត់ការលក់ម៉ូដែល iPhone 16 ដោយបញ្ចប់ការចរចាជាច្រើនខែរវាងទីក្រុងហ្សាកាតា និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស។ ប្រទេសឥណ្ឌូនេស៊ីកាលពីខែតុលា បានហាមឃាត់ការធ្វើទីផ្សារ និងការលក់ម៉ូដែល iPhone 16 ជុំវិញការខកខានរបស់ក្រុមហ៊ុន Apple ក្នុងការបំពេញតាមបទប្បញ្ញត្តិ នៃការវិនិយោគក្នុងស្រុកដែលតម្រូវឲ្យ...
បាត់ដំបង៖ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ – កសិករប្រមាណ ៥០០ នាក់នៅទូទាំងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីបណ្តុះបណ្តាលរយៈពេល ១៤ ខែស្តីពី «កសិកម្មប្រកបដោយនិរន្តរភាព និងបច្ចេកទេសកសិកម្មឆ្លាតវៃ»។ គំនិតផ្តួចផ្តើមនេះធ្វើឡើងដោយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) ក្នុងគោលបំណងបង្កើនចំណេះដឹងដល់កសិករនូវបច្ចេកទេសកសិកម្មទំនើបដើម្បីបង្កើនផលិតភាព កាត់បន្ថយការចំណាយ និងកសាងភាពធន់នឹងបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះបានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ខែធ្នូ ឆ្នាំ២០២៥ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់វគ្គបណ្តុះបណ្តាលទៅដល់ប្រជាកសិករដែលដឹកនាំដោយអ្នកជំនាញផ្នែកកសិកម្មប្រកបដោយនិរន្តរភាព និងកសិកម្មឆ្លាតវៃ។ តាមរយៈការផ្ទេរចំណេះដឹង និងបច្ចេកទេសទំនើបក្រោមការសហការនេះ កសិករនឹងមានការយល់ដឹងបន្ថែមពីទិន្នផលដំណាំរបស់គាត់ និងសម្របខ្លួនទៅនឹងការវិវត្តនៃលក្ខខណ្ឌបរិស្ថាន។ ការអនុវត្តគម្រោងតាមវិធីសាស្រ្តនេះនឹងជួយដល់កសិករក្នុងការផ្គត់ផ្គង់ស្រូវទៅគ្រួសារជាច្រើននៅទូទាំងប្រទេសកម្ពុជា។ ថ្លែងក្នុងកម្មវិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡុង ផុន...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ដែលបានលិចទូកកន្ទុយវែងដឹកគ្រឿងសំណង់មួយគ្រឿង នៅចំណុចចន្លោះក្រុងព្រះសីហនុ និងកោះរ៉ុង ប្រហែល ៨ម៉ៃ ពីក្រុងព្រះសីហនុ នាយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះនៅលើទូកខាងលើមានតែម្នាក់នោះទេ ក្រោយកើតហេតុ...
ភ្នំពេញ៖ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet ទទួលបានកិត្តិយសជាមួយនឹងពានរង្វាន់ធនធានមនុស្សអន្តរជាតិចំនួនបី រួមមាន “ក្រុមហ៊ុនដែលជាទីកន្លែងធ្វើការដ៏ល្អ” “ការអនុវត្តទំនួលខុសត្រូវសង្គមល្អបំផុត” និង “ម៉ាកយីហោនិយោជកល្អបំផុតជាសកល” នៅក្នុងមហាសន្និបាត HRD ពិភពលោកលើកទី ៣៣ នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet ត្រូវបានគេទទួលស្គាល់ថាមានប្រព័ន្ធគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ផ្តល់ជូនអត្ថប្រយោជន៍បុគ្គលិកដែលមានការប្រកួតប្រជែង និងបរិយាកាសការងារប្រកបដោយថាមពល។ ដោយប្រតិបត្តិការកងនាវាអាកាសចរថ្មី និងសន្សំសំចៃប្រេង ក្រុមហ៊ុនអាកាសចរណ៍បន្តនូវកំណើនប្រកបដោយនិរន្តរភាព ដែលអនុលោមតាមគោលដៅ ESG របស់ខ្លួន។ ក្រុមហ៊ុន Vietjet ក៏វិនិយោគក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកអាកាសចរណ៍ តាមរយៈកម្មវិធីបណ្តុះបណ្តាលជាលក្ខណៈអន្តរជាតិដ៏ទូលំទូលាយនៅបណ្ឌិត្យសភាអាកាសចរណ៍ Vietjet (VJAA)។ មហាសន្និបាតឆ្នាំនេះ ស្វែងយល់ពីវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតចំពោះការគ្រប់គ្រងធនធានមនុស្ស ដែល AI (Artificial Intelligence) ត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកម្លាំងពលកម្ម និងត្រៀមរៀបចំធនធានមនុស្សទាំងនោះសម្រាប់ពេលអនាគត។ ក្រុមហ៊ុន Vietjet ដែលជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យា កំពុងបង្កើតស្តង់ដារឧស្សាហកម្មថ្មី ដោយរួមបញ្ចូល AI ទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ជាពិសេសក្នុងការគ្រប់គ្រងធនធានមនុស្ស និងនិរន្តរភាពសាជីវកម្ម។...
ភ្នំពេញ៖អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីម្នាក់ ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ឈឺពោះសម្រាលកូន មកសម្រាលមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។ ស្រ្តីរូបនេះមានឈ្មោះ ស្រៀង សុខជា អាយុ ១៨ឆ្នាំ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរស២នាក់ ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយបាក់ដៃ និងបាក់ជើង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា...
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ចាប រតនា អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រត្រកម្ពុជា បានដឹកនាំក្រុមការងារ របស់សហព័ន្ធបានជួបប្រជុំ ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការពិនិត្យនិងសម្របសម្រួល កាលបរិច្ឆេទសមស្របសម្រាប់ត្រៀមរៀបចំ ព្រឹត្តិកាណ៍ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើស ជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ។ លោក ចាប រតនា អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានប្រាប់តាមអនឡាញថា សហព័ន្ធកីឡាទាញព្រត្រកម្ពុជាគ្រោងនឹងរៀបចំ...
ភ្នំពេញ៖ យោងតាមការអង្កេតរបស់ភ្នាក់ងារផ្តល់សេវាដឹកជញ្ជូន តាមផ្លូវទឹក GTVC បានឱ្យដឹងជាបឋមថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាថ្ងៃ បុណ្យនៃសេចក្តីស្រលាញ់ (Valentine’s Day) មានភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ យ៉ាងច្រេីនកុះករ នៅកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ត្រៀមធ្វេីដំណេីរដេីរលេងកម្សាន្តតាមបណ្តាកោះនានា ជាពិសេសក្រុងកោះរ៉ុង ។ រីករាយដំណើរកំសាន្ត ទៅតាមបណ្ដាកោះនានាជាមួយនិងប្រភេទអូប័រទំនើប...
ភ្នំពេញ៖ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ Vietjet ត្រូវបានដាក់ឈ្មោះថាជា “ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបបំផុត” សម្រាប់ឆ្នាំ ២០២៥ ម្តងទៀត។ នេះគឺជាការការផ្តល់ចំណាត់ថ្នាក់ដ៏មានសារៈសំខាន់ក្នុងប្រភេទ ពានរង្វាន់អាកាសចរណ៍ល្អបំផុតរបស់ពិភពលោក ដែលត្រូវបានធ្វើឡើងដោយ AirlineRatings.com ជាគេហទំព័រសុវត្ថិភាពអាកាសចរណ៍ និងវាយតម្លៃផលិតផលដែលទទួលស្គាល់ទូទាំងពិភពលោក។ តាមរយៈការផ្តល់កិត្តិយសដល់ក្រុមហ៊ុន Vietjet ជាមួយនឹងពានរង្វាន់អន្តរជាតិធំៗជាច្រើនឆ្នាំ AirlineRatings...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលអ្នកនេសាទម្នាក់ បានជួបគ្រោះថ្នាក់ដាក់ខ្សែរ៉តនៅលើទូក បណ្តាលឲ្យចំក្បាលធ្ងន់ធ្ងរ យកមកសង្គ្រោះនៅមន្ទីរពេទ្យ។ អ្នកនេសាទរូបនេះមានឈ្មោះ ស៊ាង ស៊ាត មានអាយុ ៤៨ឆ្នាំ រស់នៅបណ្តោះអាសន្ន នៅម្តុំទំនប់រលក ក្នុងសង្កាត់លេខ១...