ល្ពៅគឺជារុក្ខជាតិ ដែលមានគុណសម្បត្តិ ជាប្រយោជន៏ដល់មនុស្ស យ៉ាងច្រើនលើសលប់ ទាំងធ្វើជាអាហារ បង្អែមបានគ្រប់រូបបែប ផ្តល់នូរសារធាតុអាហារ សំខាន់ជាច្រើន រួមទាំងមានសព្វគុណខាងផ្នែក ថ្នាំព្យាបាលរោគផ្សេងៗ មួយចំនួនផងដែរ។ ល្ពៅក្រៅពីជារបស់ល្អ មានតំលៃ ថោកថែមទាំងអាចរកទិញ បានយ៉ាងងាយ ព្រោះអ្នកស្រុកនិយមដាំច្រើននៅតាមគេហដ្ឋាន ឬចំការជាលក្ខណៈគ្រួសារ ឬសំរាប់ធ្វើអាជីរកម្ម ។ ល្ពៅជារុក្ខជាតិម្យ៉ាង ដែលមានប្រភពកំណើតមិនច្បាស់លាស់ ។...
ថ្នាំអង់ទីប៊ីយ៉ូតីកគឺ ជាសារធាតុគីមី ។ នៅពេលដែលមានសារ ធាតុទាំងនេះ ចូលទៅក្នុងរាងកាយ វានឹងសម្លាប់ឬ ទប់ស្កាត់មេរោគប្រភេទ មួយចំនួននៅក្នុងរាយកាយ។ ម្យ៉ាងវិញទៀត វាជួយរាងកាយ របស់យើងការពារនឹងជំងឺ។ ថ្នាំអង់ទីប៊ីយ៉ូទិចទំនើបមួយចំនួន ត្រូវបានផលិតចេញពីមីក្រុម ដែលជារបស់មានជីវិតតូចល្អិត។ ឧទាហរណ៍ បាក់តេរីនឹងផ្សិត គឺជាប្រភេទមីក្រុម ។ មីក្រុមដែលត្រូវបានប្រើប្រាស់នៅក្នុងការ ផលិតថ្នាំអង់ទីប៊ីយ៉ូទិច គឺត្រូវគេជ្រើសរើសយកសមត្ថភាព...
ប្រូតេអ៊ីនគឺជាសារធាតុ ដែលរាងកាយត្រូវការ ដើម្បីបង្កើតជាសាច់ដុំ ហើយវាក៏មានក្នុង អាហារជាច្រើនផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណីដែលអ្នកទទួល បានប្រូតេអ៊ីន មិនបានគ្រប់គ្រាន់ ឬញ៉ាំមិនគ្រប់ វានឹងបង្ហាញជាអាការៈ ជាច្រើនឲ្យអ្នកបានដឹង ។ -កូឡេស្តេរ៉ុលឡើងខ្ពស់កាលណាក្នុងខ្លួនមានកូឡេស្តេរ៉ុលខ្ពស់ វាអាចនឹងបណ្តាលឲ្យមានការរលាកកាន់តែខ្លាំង អតុល្យភាពអ័រម៉ូន និងញ៉ាំអាហារមានជាតិផ្អែមច្រើន។ បើសិនជាអ្នកមិនចូលចិត្តញ៉ាំអាហារសម្បូរប្រូតេអ៊ីន តែបែរជាញ៉ាំរបស់ផ្អែមច្រើនវិញនោះ កូឡេស្តេរ៉ុលក្នុងឈាមអាចនឹងចាប់ផ្តើមឡើងខ្ពស់ជាមិនខាន។ -មានអារម្មណ៍តក់ស្លុតខ្លាំង...
ដើម្បីការពារទូទឹកកកកុំឲ្យមានក្លិនអាប់អូរ រំខានដល់ឃានវិញ្ញាណ ចូរប្រើវត្ថុ ឬវិធីណាមួយខាងក្រោមនេះ: -មេម្ស៉ៅ ( មេសម្រាប់ឲ្យម្ស៉ៅឡើង) : ដាក់ពែង ឬចានមេម្ស៉ៅតាមជ្រុងទូទឹកកក ដោយប្តូរចេញរៀងរាល់៣ខែម្តង។ -ធ្យូងៈ រកកូនក្រឡ ឬ កែងមានមាត់ធំដាក់ធ្យូង ៣ដុំហើយយកទៅដាក់ក្នុងទូទឹកកកដោយប្តូរធ្យូងថ្មរៀងរាល់៣ខែម្តង។ -វ៉ានីឡា ( ម្ស៉ៅវ៉ានី): យកសំឡី ២ ឬ...
១. ប្រយុទ្ធនឹងជម្ងឺលើសឈាមនៅក្នុងការសិក្សាថ្មីៗរបស់អូស្ត្រាលីបានរកឃើញថា អ្នកដែលមានបញ្ហាលើសឈាមដែលជំនួស៨%នៃកាឡូរីប្រចាំថ្ងៃ ដែលបានមកពីអាហារគ្រាប់ធញ្ញជាតិ ដំឡូងបារាំង ដោយសាច់ក្រហមដែលគ្មានខ្លាញ់ ឃើញមានការថយចុះនូវសម្ពាធឈាមស៊ីស្កូល(Systole) ដល់ទៅ៤ចំនុចក្នុងអំឡុងពេល៨សប្តាហ៍ប៉ុណ្ណោះ។អាហ្សីនីន ដែលជាអាមីណូអាស៊ីតនៅក្នុងសាច់ក្រហម អាចជួយពង្រីកសរសៃឈាមធ្វើឲ្យថយចុះសម្ពាធឈាម។ ជាបន្ថែមវាជួយបញ្ចុះជាតិស្ករក្នុងឈាមតាមរយៈការកាត់បន្ថយអាហារធ្វើពីម្សៅ នឹងធ្វើឲ្យរាងកាយរបស់អ្នកកាន់តែមានប្រសិទ្ធភាពក្នុងការដុតបំផ្លាញខ្លាញ់ក្នុងរាងកាយ។ ២. សង្រ្គោះស្បែករបស់អ្នកជម្ងឺមហារីកស្បែកតែងវិវត្តន៍ក្នុងល្បឿនជាមធ្យម ដូចនេះលោកអ្នកគួរទៅធ្វើការត្រួតពិនិត្យសុខភាពស្បែកឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ឬបើមិនដូចនោះទេ លោកអ្នកអាចឲ្យដៃគូរ ស្ទាបពិនិត្យមើលភាពមិនប្រក្រតីលើស្បែកដែលមានលក្ខណៈសង្ស័យ។ ការសិក្សារបស់សាកលវិទ្យាល័យ Northwestern បានបង្ហាញថា នៅពេលអ្នកធ្វើការពិនិត្យស្បែកដោយខ្លួនឯងជាមួយដៃគូរនោះ...
វ័យជំទង់ឬយុវវ័យ ដែលជាវ័យកំពុងលូតលាស់ និងធំធាត់ ហើយក៏អាចប្រឈមនឹងជម្ងឺច្រើនដែរ ។ ដូច្នេះអ្នកគួរស្វែងយល់អំពីជម្ងឺផ្សេងៗ ដែលកើតឡើងជាញឹកញាប់ នៅលើវ័យជំទង់ឬយុវវ័យ និងចំណុចដែលគួរប្រយ័ត្ន នៅពេលដែលប្រឈមនឹងជម្ងឺទាំងនោះ។ មុន៖ បណ្តាលមកពីការប្រែប្រួលអរម៉ូនក្នុងរាងកាយ។ ដូច្នេះត្រូវប្រើថ្នាំបំបាត់មុន ដែលមានសារធាតុផ្សំនៃថ្នាំបំបាត់ការរលាក ហើយឧស្សាហ៍លាងសម្អាតមុខឲ្យបានស្អាត ជាពិសេសក្រោយពេលតែងមុខ ប៉ុន្តែអ្នកមិនត្រូវកេះញេចមុននោះទេ ព្រោះវាធ្វើឲ្យមានស្នាមប្រហោងនៅលើផ្ទៃមុខ ជាពិសេសត្រូវគេងឲ្យបានគ្រប់គ្រាន់និងទទួលទានអាហារដែលមានវីតាមីនC បន្លែ ផ្លែឈើឲ្យបានច្រើន។...
ថ្នាំព្យាបាលជំងឺហឺតអាចបន្ថយអាការៈ និងពង្រឹងដល់ជីវិតរស់នៅបានកាន់តែប្រសើរ។ អត្ថប្រយោជន៍ នៃការគ្រប់គ្រងជំងឺហឺត បានល្អនោះមានដូចជា ៖ ជួយឲ្យការដកដង្ហើមកាន់តែល្អជាងមុន បង្កើនសមត្ថភាព ដើម្បីអាចមានលទ្ធភាព ចូលរួមលេងកីឡា និងសកម្មភាពរាងកាយផ្សេងៗទៀតបាន គេងលក់កាន់តែស្រួលជាងមុន មិនបាច់មានបញ្ហាដក ដង្ហើមលឺ ដូចហួច និងក្អកដូចមុនទៀតទេ ចៀសវាងការសម្រាកក្នុងមន្ទីរពេទ្យ៕ដោយ៖ ហង្ស សុបញ្ញា
វ៉ាស៊ីនតោនៈ យោងទៅតាមការសិក្សា របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ស្រ្តីដែលជាធម្មតាចូល ចិត្តទទួលទានផ្លែ ឈើរសជាតិជូរដូចជា ផ្លែក្រូច និងទំពាំងបាយជូរ ប្រហែលជាអាចមានគ្រោះថ្នាក់ នៃជំងឺដាច់សសៃឈាមខួរក្បាលទាប។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការ សង្កេតរៀងរាល់៤ឆ្នាំម្តង ទៅលើទិន្នន័យពិនិត្យអាការៈ អ្នកជំងឺរបស់គិលានុបដ្ឋាយិកា ក្នុងរយៈពេល១៤ឆ្នាំ ដែលក្នុងនោះមានស្រ្តីចំនួន ៦៩,៦២២នាក់ បានទទួលទានបន្លែ និងផ្លែឈើជាប្រចាំ។គោលបំណងក្នុងការសង្គេតនេះគឺដើម្បីសិក្សាអំពីអនុភាព នៃហ្វ្លាវ៉ូនូអ៊ីដទៅលើសុខភាព ដែលជាសមាសធាតុមួយ...
ក្រូចឆ្មារអាចចាត់ទុកថាជា របស់ចាំបាច់បំផុត នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។ វាត្រូវបានគេ យកមកប្រើធ្វើជាគ្រឿង ផ្សំម្ហូបអាហារភេសជ្ជៈ និងថ្នាំសង្កូវជាដើម ។ ក្រូចឆ្មារសំបូរជាតិវីតាមីន C និង ប៉ូតាស្យូម ។វាអាចកម្ចាត់បាក់តេរីបង្កើនថាមពល និង ការពារជំងឺលើសសម្ពាធឈាម ។ អ្វីដែលអ្នក គួរដឹង និងសារៈប្រយោជន៍ នៃសំបករបស់ក្រូចឆ្មារ ៖...
ការហាត់ប្រាណជាវិធីជួយថែរក្សាភាពក្មេង វ័យរបស់បេះដូងអ្នកបាន ។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលហាត់ប្រាណជាទៀង ទាត់ពេញមួយជីវិតឃើញថា ភាពចុះទ្រត់ទ្រោមរបស់បេះដូង និងសរសៃឈាមពួកគេក៏ថយចុះដែរ។ ការរកឃើញនេះបានមកពី ការប្រៀបធៀបគ្នា នៃប្រវត្តិនៃការហាត់ប្រាណ និងសុខភាពបេះដូងលើមនុស្សអាយុ ៦០ឡើង ទៅចំនួន ១០២នាក់ ។ អ្នកដែលហាត់ប្រាណពីរ ទៅបីដងក្នុងមួយសប្តាហ៍ យ៉ាងហោចណាស់កន្លះម៉ោងក្នុងមួយថ្ងៃ រយៈពេលច្រើនឆ្នាំ ឃើញថា សរសៃឈាមអាក់ទែររបស់ពួកគេមិនងាយរឹងឡើយ...