ប្រសិនបើភ្នែករបស់អ្នកឈឺចាប់ អ្នកមានអារម្មណ៍ថាមានអ្វីជាប់គាំងនៅក្នុងភ្នែករបស់អ្នក ឬអ្នកមានហៀរទឹកភ្នែក ឬភ្នែកឡើងក្រហម នោះអ្នកប្រហែលជាបានកោស ឬឈ្លីភ្នែករបស់អ្នកឲ្យមានបញ្ហាហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រសិនបើអ្នកគិតថានោះជាករណីពិតមែន បណ្ឌិត្យសភាចក្ខុអាមេរិចបានណែនាំថា ៖ សូមទៅជួបគ្រូពេទ្យភ្នែកដោយមិនបង្អង់យូរ លាងជម្រះភ្នែករបស់អ្នកជាមួយនឹងទឹកសេរ៉ូម ឬទឹកស្អាតដោយប្រុងប្រយ័ត្នជាទីបំផុត (អង្គធាតុរាវអាចជួយរុញវត្ថុណាមួយដែលជាប់ក្នុងភ្នែករបស់អ្នកចេញមកក្រៅបាន) ព្រិចភ្នែកម្តងហើយម្តងទៀត ដើម្បីលុបភ្នែករបស់អ្នកពីធូលីដី ឬគ្រាប់ខ្សាច់តូចៗ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទាញត្របកភ្នែកខាងលើ និងត្របកភ្នែកខាងក្រោមរបស់អ្នកមើល...
យោងទៅតាមការសិក្សាដ៏ធំមួយបានឲ្យដឹងថាការព្យាបាលមនុស្សវ័យក្មេងដែលមានកូឡេស្តេរ៉ុលខ្ពស់ប្រហែលជាអាចជួយបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងនៅថ្ងៃក្រោយបាន។ រឿងនេះត្រូវបានផ្តោតសំខាន់ជាពិសេសលើមនុស្សអាយុវ័យក្រោម ៤៥ឆ្នាំតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) សេចក្តីសង្ខេបរបស់ការសិក្សានេះបានចាប់ផ្តើមថា បុរសដែលមានអាយុតិចជាង ៤៥ឆ្នាំ ជាពិសេសមានកត្តាប្រឈមនឹងជំងឺបេះដូងសរសៃឈាម គឺប្រឈមមុខនឹងជំងឺបេះដូងដល់ស្លាប់ ឬដាច់សរសៃឈាមខួរក្បាលរហូតដល់ ២៩ភាគរយ នៅអាយុ ៧៥ឆ្នាំ ខណៈពេលដែលស្រ្តីមាន ១៦ភាគរយ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាកូឡេស្តេរ៉ុលអាក្រក់ពួកគេត្រូវបានថយចុះពាក់កណ្តាលតាមរយៈការប្រើថ្នាំបញ្ចុះកូឡេស្តេរ៉ុល (Statin) នោះការប្រឈមមុខនឹងថយចុះបាន ៦ភាគរយ និងស្រ្តីបាន...
ការឈឺទ្រូវមិនមែនតែងតែបញ្ជាក់ថាមានជំងឺគាំងបេះដូងទាំងអស់នោះទេ។ វាអាចជាសញ្ញាមួយនៃការបង្ករោគ ឬការរលាកនៅសួត ឆ្អឹងខ្នង ឬបញ្ហាចំណីអាហារដែរ។ យ៉ាងណាមិញ ការបង្ករោគលើរចនាសម្ព័ន្ធ ឬការរលាកលើជាលិកាបេះដូងក៏អាចនាំឲ្យមានជំងឺឈឺទ្រូងធ្ងន់ធ្ងរបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាជំងឺមួយចំនួនដែលអាចធ្វើឲ្យឈឺទ្រូង ប៉ុន្តែមិនមែនជាជំងឺគាំងបេះដូងឡើយ។ ការរលាកឬការបង្ករោគរបស់បេះដូង អាការៈនេះស្តាប់ទៅដូចគាំងបេះដូងដែរ ប៉ុន្តែមិនមែនទេ គឺអ្នកជំងឺមានអារម្មណ៍ឈឺខ្ទកៗនៅទ្រូងខាងឆ្វេង ហើយឈឺចាក់ទៅដៃខាងឆ្វេង។ ការរលាកនៅសាច់ដុំបេះដូងអាចបណ្តាលឲ្យឈឺតិចតួចនៅចំកណ្តាលទ្រូងតែម្តង។ មានជំងឺច្រើនណាស់ដែលមានលក្ខណៈនៃការឈឺដូចគាំងបេះដូង ប៉ុន្តែមិនបញ្ជាក់ថាជាការស្ទះបេះដូងទេ ដូចជា ការរលាកសាច់ដុំបេះដូង ឬរលាកស្រោមបេះដូងជាដើម។ ...
ការធ្វើតេស្តស្បែករកមើលជំងឺរបេងអាចនឹងត្រូវធ្វើបើសិនជាអ្នកមានមេរោគជំងឺរបេងក្នុងខ្លួន។ សម្រាប់តេស្តមួយនេះ វាគឺជាការចាក់បញ្ចូលទឹកដែលគ្មានគ្រោះថ្នាក់នៅក្រោមស្បែកនៅនឹងដៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីចាក់ចូលបានគឺត្រូវការប្រើម្ជុរតូចមួយផងដែរ។ ក្រោយពីធ្វើតេស្តស្បែកជំងឺរបេងរួចមក យកល្អគួរតែធ្វើទៅតាមការណែនាំដូចខាងក្រោមនេះ៖ មិនត្រូវប្រើបង់រុំ របស់លាប ឬអេសឡើយ បើសិនជាកន្លែងនោះទៅជារមាស់ ត្រូវប្រើកន្សែងត្រជាក់ ឬទឹកកកស្អំវិញ ចូរត្រឡប់ទៅជួបគ្រូពេទ្យវិញនៅរយៈពេលពីរទៅបីថ្ងៃក្រោយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទោះបីជាតេស្តស្បែករកមើលជំងឺរបេងឃើញថាអវិជ្ជមានក៏ដោយ ក៏អ្នកនៅតែត្រូវការធ្វើតេស្តផ្សេងៗជាច្រើនទៀតដែរ។ បើសិនជាអ្នកមានជំងឺអេដស៍ ឬអាការៈរបស់ជំងឺរបេងដូចជា ក្អក ឈឺទ្រូង ក្តៅខ្លួន...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកគេងលក់ស្រួលទល់ភ្លឺ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មុនពេលចូលគេង អ្នកគួរតែត្រាំជើងនឹងទឹកក្តៅអ៊ុនៗ ហើយគួរតែចៀសពីអាហារបំពង និងអាហារដែលហិរខ្លាំង ថែមទាំងមិនគួរហាត់ប្រាណដោយបញ្ចេញចលនាខ្លាំងឡើយ។ នៅពេលដែលអ្នកអាចចៀសបាន នោះអ្នកនឹងអាចគេងលក់ស្រួល។ អ្នកគួរតែបិទភ្លើងគេង ដោយមិនគួរបើកឡើយ ព្រោះធ្វើឲ្យអ្នកចាំងភ្នែក គេងមិនលក់ឡើយ។ ជាពិសេស អ្នកគួរតែរក្សាបន្ទប់ឲ្យស្ងាត់ ហើយមិនលេងទូរស័ព្ទ ទើបអ្នកអាចគេងលក់បាន។ នៅពេលដែលអ្នកងងុយគេង ទើបឡើងគ្រែគេង...
ការផ្ញើរសារទាក់ទងនឹងការរួមភេទ ស្តាប់ទៅដូចជាមានបញ្ហា ប៉ុន្តែវាមិនតែងតែទាក់ទងនឹងការរួមភេទនោះទេ។ អ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យតិចសាសបានរាយការណ៍ថា តាមពិតទៅ មនុស្សពេញវ័យ ២ ភាគ ៣ ដែលផ្ញើសារទាក់ទងនឹងផ្លូវភេទទាំងនេះមិនមានការរួមភេទទាល់តែសោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការផ្ញើរសារទាក់ទងនឹងការរួមភេទខ្លះនិយាយអំពីការសិចសម្រាប់ការរួមភេទនៅពេលក្រោយ។ ការផ្ញើរសារទាក់ទងនឹងការរួមភេទ ក៏ត្រូវបានប្រើសម្រាប់ការធានាឡើងវិញអំពីទំនាក់ទំនងជីវិតប្តីប្រពន្ធផងដែរ។ ជំនួយការសាស្រ្តាចារ្យរបាយការណ៍ Joseph Currin និងនិស្សិតបណ្ឌិត Kassidy Cox បាននិយាយថា...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរោគសញ្ញាដែលអាចប្រាប់អ្នកបានថា អ្នកកំពុងតែខិតជិតជំងឺដាច់សរសៃឈាមខួរក្បាលហើយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលដែលអ្នកញ៉ាំបាយ ឬអាហារផ្សេងៗ ហើយតែងតែខាំត្រូវអណ្តាត នោះមានន័យថាអ្នកគួរតែប្រយ័ត្នហើយ។ អត្រានៃការកើតជំងឺដាច់សរសៃឈាមគឺខ្ពស់។ នៅពេលដែលអ្នកមានជំងឺលើសសម្ពាធឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ហើយតែងតែត្អើកមិនឈប់ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។ នៅពេលដែលអ្នកងាយដួល ស្ពឹកដៃស្ពឹកជើង ការចងចាំធ្លាក់ចុះ ហើយនិយាយមិនច្បាស់ នោះអ្នកនឹងកាន់តែខិតជិតជំងឺដាច់សរសៃឈាមខួរក្បាលនេះហើយ។ ដូចនេះ...
ការច្រៀងបំពេរប្រហែលជាអ្វី ដែលអ្នកត្រូវការ ដើម្បីអាចគេងលក់ស្រួល នៅពេលយប់បាន។ ខាងក្រោមនេះគឺជាការណែនាំមួយចំនួន ដែលអ្នកគួរតែធ្វើមុនពេលចូលគេង ជាមួយនឹងចម្រៀង៖ •ចូរធ្វើការបន្ធូរអារម្មណ៍ ជាមួយនឹងចម្រៀងស្រទន់ៗ ព្រោះវាអាចជួយបន្ធូរអារម្មណ៍ បានទាំងចិត្ត និងកាយ •ដើម្បីបានលទ្ធផលកាន់តែល្អ ចូរជ្រើសរើសចម្រៀង ដែលអ្នកចូលចិត្តជាមួយនឹងចង្វាក់ភ្លេង ប្រភេទ ៦០ Beats ទៅ ៨០ Beats ក្នុងមួយនាទី...
អ្នអ៊ីស្រាអែល៖កវិទ្យាសាស្ត្របានអះអាងថា បាក់តេរីដែលចិញ្ចឹមកាបូនឌីអុកស៊ីតជំនួសឲ្យជាតិស្ករអាចត្រូវបានប្រើដើម្បីផលិតជីវឥន្ធនៈនាពេលអនាគតដើម្បីជួយដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនៅលើពិភពលោកយើងនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ បាក់តេរី Escherichia coli ត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានវិទ្យាសាស្ត្រ Weizmann ក្នុងប្រទេសអ៊ីស្រាអែលដើម្បីបំលែង CO2 ទៅជាថាមពលសម្រាប់ខ្លួនពួកគេ ខណៈពេលដែលបង្កើតជីវម៉ាស់អាចប្រើជាជីវឥន្ធនៈ។ ពពួកបាក់តេរី Escherichia coli ជាច្រើនត្រូវបានគេប្រើប្រាស់រួចហើយដើម្បីបង្កើតជីវៈឥន្ធនៈទោះបីជាយ៉ាងណាក៏ដោយពួកគេជាធម្មតាចិញ្ចឹមជាតិស្ករដែលមិនមែនជាសារធាតុសំបូរទៅដោយសេរី។ តាមរយៈការបន្ថែមហ្សែនសម្រាប់អង់ស៊ីមដែលបម្លែង CO2 ទៅជាហ្សែន E. coli និងយកចេញនូវសារធាតុផ្សេងៗទៀតដែលត្រូវបានប្រើសម្រាប់រំលាយជាតិស្ករ ក្រុមនេះអាចផ្លាស់ប្តូរប្រភពបាក់តេរីប្រើដើម្បីរស់។...
អាស៊ីតខ្លាញ់អូមេហ្គាបី គឺជាសមាសធាតុដ៏សំខាន់ ដែលរាងកាយមិនអាច ផលិតបានដោយខ្លួនឯងទេ។ ត្រី រុក្ខជាតិ និងថ្នាំបំប៉នគឺជាប្រភព ដ៏ល្អបំផុត នៃអាស៊ីតខ្លាញ់អូមេហ្គាបីនេះ។ សម្រាប់អ្នកដែលមិនមាន ប្រវត្តិកើតជំងឺបេះដូងទេ ការញ៉ាំត្រីពីរពេល ក្នុងមួយ សប្តាហ៍គឺជារឿងដែលគួរតែធ្វើ។ ការស្រាវជ្រាវ បានបញ្ជាក់ថា អាស៊ីតខ្លាញ់អូមេហ្គាបីអាច ជួយពង្រឹងដល់សុខភាពបេះដូង សរសៃឈាម មនុស្សយើងបាន។ ប៉ុន្តែការញ៉ាំច្រើនពេកពិត ជាមានផលរំខានវិញ។...