ពិតណាស់ថា ភាពចាស់ជរាកើតឡើង ទៅតាមធម្មជាតិ ប៉ុន្តែអត្រាចុះខ្សោយឬ ភាពចាស់ជរារបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ។ លោកអ្នកអាចធ្វើការសង្កេត ទៅលើបុគ្គលពីរនាក់ ដែលមានអាយុ ៦០ ឆ្នាំដូចគ្នា ។ បុគ្គលទី១ មើលទៅចាស់ទ្រុធទ្រោម ពិការ និងមិនអាចពឹងខ្លួនឯងបាន ចំនែកបុគ្គលម្នាក់ទៀត បែរជានៅមានកម្លាំងមាំមួន ដូចទើបតែមានអាយុ ៥០ឆ្នាំ ហើយគាត់ អាចធ្វើការបានធម្មតា...
អាការឈឺក្បាល កើតចេញពីបញ្ហាច្រើនយ៉ាងណាស់ ហើយខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន ដែលបង្កឲ្យយើង កើតមានអាការឈឺក្បាល ដែលយើងពុំបាននឹកនាដល់។ ការទំពារស្ករកៅស៊ូ៖ ការកម្រើកធ្វើចលនាថ្គាម ដើម្បីទំពារស្ករកៅស៊ូ គ្រប់ពេលវេលានោះ អាចធ្វើឲ្យសាច់ដុំជុំវិញថ្គាម មានការចុករួយស្រពន់ បង្កឲ្យកើតមានអាការឈឺក្បាល ទាំងផ្នែកមុខ និងផ្នែកខាងក្រោយ។ ការ៉េម៖ បង្កឲ្យកើតមានការត្រជាក់ខ្លាំង នៅក្នុងក្រអូមមាត់ បណ្តាលឲ្យសរសៃប្រសាទ ចំនួន២ និងជាលិកានៅបរិវេណនោះ...
ការនោមដាក់គ្រែ ឬបត់ជើងតូចពេលកំពុងគេងលើគ្រែ ត្រូវបានគេស្គាល់ថារឿងកើតឡើងញឹកញាប់លើកុមារតូចៗ ទោះបីជាក្មេងភាគច្រើនអាចនឹងបាត់ទម្លាប់បែបនេះក្តី ក៏ប៉ុន្តែករណីខ្លះ វាអាចបន្តដល់ពេលពេញវ័យ។ គ្រូពេទ្យពិតជាមិនគិតថាការនោមដាក់គ្រែគឺជាបញ្ហាសុខភាពនោះទេ រហូតដល់កុមារឈានដល់អាយុ ៥ ឆ្នាំ។ នៅអាយុនោះប្រហែលជា ២០ ភាគរយនៃកុមារនៅតែមានបញ្ហាម្តងម្កាលជាមួយនឹងការនោមដាក់គ្រែ។ យ៉ាងណាមិញ ការនោមដាក់គ្រែនៅពេលពេញវ័យអាចបណ្តាលមកពីស្ថានភាពវេជ្ជសាស្រ្ត ហើយគួរតែត្រូវបានស៊ើបអង្កេត។ ប្រភេទ និងមូលហេតុនៃការនោមដាក់គ្រែ កុមារភាគច្រើនដែលនោមដាក់គ្រែមានន័យថា ពួកគេបាននោមដាក់គ្រែម្តងម្កាលពេញមួយជីវិតរបស់ពួកគេ។ ជាធម្មតា ការនោមដាក់គ្រែ...
ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិកបាននិយាយថា ការរីកចំរើន ខាងផ្នែកថែរក្សា សុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត បានធ្វើឲ្យអត្រា នៃការប្រឈមមុខ និងកើតជំងឺវង្វេងសម្រាប់មនុស្សចាស់ ទូទាំងពិភពលោក មានការថយចុះជាលំដាប់។ លោកវេជ្ជបណ្ឌិត Kenneth Langa នៃមហាវិទ្យាល័យខាងផ្នែកវិទ្យាពេទ្យ និងមជ្ឈមណ្ឌលគ្រប់គ្រងគ្លីនិចស្រាវជ្រា VA ព្រមទាំងលោក វេជ្ជបណ្ឌិត Eric B ដែលជានាយក...
សកម្មភាពដូចខាងក្រោមនេះ គឺជាសកម្មភាពអាក្រក់ ដែលនឹងបង្កើន កម្រិតភាពតានតឹង ក្នុងអារម្មណ៍របស់អ្នក ឲ្យកាន់តែមានលក្ខណៈ ធ្ងន់ធ្ងរថែមទៀត ប្រសិនបើអ្នកធ្វើវា នៅពេលមានអារម្មណ៍ តានតឹងស្មុគស្មាញនោះ។ 1) ស្តាប់ភ្លេងរ៉ុកខ្លាំងៗ៖ តាមធម្មតា ភ្លេងរ៉ុកធ្វើឲ្យចង្វាក់បេះដូងលោតខ្លាំង ជាងធម្មតាស្រាប់ហើយ រួចចុះទម្រាំមនុស្សកំពុងតែមាន ភាពតានតឹងក្នុងអារម្មណ៍ ហើយមកប៉ះសំលេងភ្លេងខ្លាំងៗ ស្ទើរបែកក្រដាសត្រចៀកទៀតនោះ វាកាន់តែធ្វើឲ្យហ៊ឹងត្រចៀក និងមានអារម្មណ៍ ច្របូកច្របល់។...
ក្រុមអ្នកស្រាវជ្រាវជនជាតិកាណាដា និយាយថា ត្រីសេះបង្កង់ ដែលត្រូវបានគេយកទៅសិក្សា អំពីហ្សែនជាញឹកញាប់ ប្រហែលជាគន្លឺះមួយ ដើម្បីជួយព្យាបាល អាការៈភ្នែកងងឹត។ ក្រុមអ្នកវិទ្យាសាស្រ្ត នៅមហាវិទ្យាល័យ Alberta ប្រទេសកាណាដា បានធ្វើសេចក្តីរាយការណ៍ថា កោសិការរបស់ត្រីម្យ៉ាង ដែលមានសម្បុរដូចសេះបង្កង់ ឬ ត្រីសេះបង្កង់ អាចជួយព្យាបាលភ្នែកឲ្យភ្លឺ អាចមើលឃើញច្បាស់ឡើងវិញ។ ដោយឡែក ហ្សែនរបស់ត្រីប្រភេទនេះ ត្រូវបានគេដឹងថា...
ដើម្បីសុខភាពល្អប្រសើរ អ្នកជំនាញផ្នែកម្ហូបអាហារ បានណែនាំឲ្យមនុស្សទូទៅ បរិភោគប្រូតេអ៊ីន ដែលបានពីសាច់សត្វ ក្នុងបរិមាណស្មើគ្នា និងប្រូតេអ៊ីន បានមកពីបន្លែរុក្ខជាតិ។ ហើយអ្វីដែលជាប្រូតេអ៊ីនដ៏សំខាន់ សម្រាប់រាងកាយគឺ សណ្តែក។ សណ្តែកកួរក្នុងចំនោមសណ្តែទាំងអស់ សណ្តែកកួរត្រូវបាន គេស្គាលច្បាស់ជាងគេបំផុត។ សណ្តែកកួរនេះមានឈ្មោះថា Long Bean ដែលមានន័យថា ជាសណ្តែកវែងនេះ ដោយសារតែវាមានប្រវែង ៣០សង់ទីម៉ែត្រឡើងទៅ។ សណ្តែកកួរ...
អាហារបំប៉នសុខភាពមុនពេលហាត់ប្រាណ ត្រូវបានគេដាក់លក់យ៉ាងគួរភ្ញាក់ផ្អើលមួយនៅជុំវិញកន្លែងហាត់ប្រាណ និងកន្លែងលក់សម្ភារៈកីឡាជាច្រើន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែមុនពេលដែលអ្នកចាប់យកផលិតផលទាំងនេះមកប្រើប្រាស់ ហើយចាប់ផ្តើមធ្វើលំហាត់ប្រាណវាជាការសំខាន់ណាស់ដែលអ្នកត្រូវដឹងបន្ថែមអំពីអាហារបំប៉នទាំងនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គ្លីនិច Cleveland បានផ្តល់នូវដំបូន្មានមួយចំនួនអំពីផលិតផលទាំងនេះដូចខាងក្រោម ៖ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អាហារបំប៉នទាំងនេះ ជាធម្មតាស្ថិតមាននៅក្នុងទម្រង់ជាម្សៅ ឬទម្រង់ថ្នាំគ្រាប់។ គ្រឿងផ្សំសំខាន់ គឺជាតិកាហ្វេអ៊ីន។ ម៉ាកភាគច្រើនមានចាប់ពី ១៥០...
ជនជាតិអាមេរិកជាច្រើនមិនបានគេងឲ្យបាន ៧ ម៉ោងក្នុងមួយយប់នោះទេ ដែលជាហេតុធ្វើឲ្យពួកគេប្រឈមនឹងជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺធាត់។ ប៉ុន្តែខួរក្បាលត្រូវការការគេងពេលយប់ដ៏ល្អបំផុត នេះបើយោងតាមវេជ្ជបណ្ឌិត Randall Wright អ្នកជំនាញផ្នែកសរសៃប្រសាទនៅមន្ទីរពេទ្យ Houston Methodist ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វេជ្ជបណ្ឌិត Randall Wright បាននិយាយថា “នៅពេលដែលអ្នកគេងលក់ ខួរក្បាលរបស់អ្នកនឹងបំពេញភារកិច្ចដែលវាមិនអាចធ្វើបាននៅពេលថ្ងៃរបស់អ្នក...
នៅពេលដែលអ្នកផ្តាសាយ រឿងទីមួយដែលអ្នកធ្វើមិនមែនប្រើថ្នាំមកព្យាបាលនោះទេ ព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃ។ ដូចនេះអ្នកគួរតែប្រើផ្លែឈើដែលមានវីតាមីនCមកព្យាបាលវិញ។ តើមានផ្លែឈើអ្វីខ្លះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ផ្លែប៉ោម នៅក្នុងផ្លែប៉ោមនេះមានវីតាមីនC និងប៉ូតាស្យូមជាច្រើនដែលអាចជួយធ្វើឲ្យអាការៈក្អួតរបស់អ្នកបានធូរស្រាលជាងមុន ហើយវាក៏មានសារធាតុដែលអាចជួយទប់ទល់នឹងមេរោគផ្តាសាយ ដែលអាចជួយធ្វើឲ្យអ្នកឆាប់ជាសះស្បើយដូចគ្នា។ ផ្លែម្នាស់ នៅក្នុងផ្លែម្នាស់នេះមានវីតាមីនB និងC រួមជាមួយសារធាតុចិញ្ចឹមជាច្រើនដែលអាចជួយធ្វើឲ្យអ្នកបរិភោគបាន ហើយឆាប់រំលាយទៀតផង។ ម្យ៉ាងទៀតវាក៏មានសារធាតុម្យ៉ាងដែលអាចជួយធ្វើឲ្យអាការៈក្អក ឬឈឺបំពង់កដែលបណ្តាលមកពីផ្តាសាយឆាប់ជាទៀតផង។ ក្រូចថ្លុង នៅក្នុងក្រូចថ្លុងនេះមានសារធាតុជាច្រើនដែលអាចជួយកាត់ស្លេស្ម បំបាត់ក្អកបាន...