មានហេតុផលខុសៗគ្នាច្រើនណាស់នៅពីក្រោយការមិនមករដូវរបស់មនុស្សស្រី ចាប់តាំងពីការអតុល្យភាពអ័រម៉ូន រហូតដល់មានបញ្ហាណាមួយនៃប្រព័ន្ធប្រដាប់បន្តពូជរបស់ស្រ្តី។ អ្វីដែលកើតឡើងញឹកញាប់នោះគឺថា ការមិនមករដូវអាចកើតឡើងដោយសារតែការរំខាននៃភាពធម្មតារបស់អ័រម៉ូនជាច្រើនក្នុងរាងកាយដូចជា ស្រ្តេស បាក់ទឹកចិត្ត កង្វះអាហារូបត្ថម្ភ ធាត់ជ្រុល ស្គមពេក និងហាត់ប្រាណច្រើនពេក។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាក៏ប្រហែលជាបង្កឡើងដោយសារតែជំងឺដែរដូចជា ចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ និងជំងឺបេះដូងពីកំណើតជាដើម។ មានឧទាហរណ៍ច្រើនណាស់ដែលអាការៈមិនមករដូវអាចស្រួលបួលមកវិញ ជាមួយនឹងការដោះស្រាយពីរបបអាហារពីរបីប្រភេទ និងការផ្លាស់ប្តូររបៀបរស់នៅ។ យ៉ាងណាមិញ អ្នកក៏ព្យាបាលការមិនមករដូវតាមរយៈវិធីងាយៗដូចខាងក្រោមនេះបានដែរ៖ បន្ថយស្រ្តេស ស្រ្តេសគឺជាមូលហេតុដ៏ចំបងមួយដែលនាំឲ្យស្រ្តីងាយនឹងមិនមករដូវណាស់។...
នៅកោះតៃវ៉ាន់មានអ្នកដែលពិសារផ្សិតម្ជុរនេះហើយកើតមានអាការៈពុលដែលបញ្ជូលទៅមន្ទីរពេទ្យជាបន្ទាន់។ ដូចនេះនៅពេលដែលអ្នកញ៉ាំផ្សិតនេះ តើអ្នកគួរតែប្រយ័ត្នពីរឿងអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) នៅពេលដែលអ្នកទិញផ្សិតនេះមកចម្អិន ប្រសិនជាវាមានលក្ខណៈតូចពេក ហើយធំពេក ចូលអ្នកកុំទិញឲ្យសោះ ព្រោះវាអាចមានថ្នាំក្នុងនោះដែលអាចធ្វើឲ្យអ្នកពុលបាន។ នៅពេលដែលអ្នកចម្អិនផ្សិតនេះ អ្នកគួរតែចម្អិនវាឲ្យឆ្អិន ព្រោះនៅពេលដែលមិនទាន់ឆ្អិន ហើយអ្នកយកមកញ៉ាំ វាអាចធ្វើឲ្យមេរោគទាំងនោះមិនទាន់ងាប់អស់ ដែលអាចនាំឲ្យអ្នកមានអាការៈពុល ហើមពោះ ឬក្អួតជាដើម។ នៅពេលដែលអ្នកលាងផ្សិតម្ជុរនេះ អ្នកគួរតែលាងវាឲ្យបានច្រើនដង ហើយមុនពេលដែលយកទៅចម្អិន អ្នកត្រូវតែយកវាទៅស្រស់ទឹកក្តៅចេញម្តង...
កើតចាស់ឈឺស្លាប់ គឺគ្មានអ្នកណាម្នាក់ជៀសផុតបានឡើយ។ តែជនជាតិជប៉ុនមានវិធីសាស្ត្រក្នុងការរស់នៅឲ្យមានអាយុវែង។ តើអ្នកធ្លាប់ឆ្ងល់ទេ? ថាហេតុអ្វីជនជាតិជប៉ុនសម្បូរមនុស្សមានអាយុវែងច្រើនម្ល៉េះ ចម្ងល់ទាំងនោះលែងជាចម្ងល់ទៀតហើយ។ ដូចនេះមកមើលពីរបៀបរស់នៅ និងការហូបចុករបស់ជនជាតិជប៉ុន៖ ១. មិនញ៉ាំសាច់ពណ៌ក្រហម ប្រជាជនជប៉ុនមិនបរិភោគសាច់ក្រហមច្រើនទេ ព្រោះតែសាច់ក្រហមមានកូលេស្តេរ៉ុលច្រើន ហើយសាច់ក្រហមអាចបណ្ដាលឲ្យមានឱកាសខ្ពស់ក្នុងការកើតជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល។ ២.របបអាហារ បាយ ៖ ត្រូវបានញ៉ាំជាមួយនិងអាហារផ្សេងជាច្រើន ប៉ុន្តែប្រសិនបើចង់ឲ្យកាន់តែល្អនោះគឺលាយជាមួយអង្ករសម្រូប។ សណ្ដែក ៖...
ការថតកាំរស្មីអ៊ិចនៅទ្រូង ច្រើនតែត្រូវបានគ្រូពេទ្យណែនាំឲ្យថតដើម្បីបញ្ជាក់ថា មានអ្វីខុសប្រក្រតីចំពោះបេះដូង ឬសួតឬអត់។ ដោយសារតែការថតកាំរស្មីនេះមានល្បឿនលឿន និងងាយស្រួល ដូច្នេះវាពិតជាអ្វីដែលគ្រូពេទ្យចង់ឲ្យធ្វើដើម្បីកំណត់រោគវិនិច្ឆ័យបានជាបន្ទាន់។ យ៉ាងណាមិញ មានរឿងច្រើនជាងកាំរស្មីអ៊ិចទៅទៀតដែលជ្រៀតចូលទៅក្នុងរាងកាយរបស់មនុស្សយើងទើបបង្កើតបានជារូបភាពខាងក្នុងខ្លួនបែបនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះ បើសិនជាអ្នកកំពុងតែឆ្ងល់តើគេធ្វើវាដូចម្តេច ត្រូវរៀបចំខ្លួនបែបណា អត្ថប្រយោជន៍ និងការប្រឈមមុខដូចម្តេចខ្លះនោះ សូមតាមដានជាមួយខ្ញុំដូចតទៅ៖ ហេតុអ្វីគ្រូពេទ្យណែនាំឲ្យថតកាំរស្មីអ៊ិចនៅទ្រូង? វាគឺជាវិធីកំណត់រោគវិនិច្ឆ័យជំងឺមួយប្រភេទដែលមិនមានអ្វីប៉ះពាល់ដល់សុខភាពឡើយតាមរយៈការប្រើរ៉ៃយ៉ុងអ៊ិចកម្រិតតិចតួចដើម្បីផ្តិតយករូបភាពបេះដូង សួត ផ្លូវដង្ហើម និងឆ្អឹងរបស់ឆ្អឹងកងខ្នង និងទ្រូង។...
ចង្កោមរោគសញ្ញាជំងឺរលាកពោះវៀន (Irritable Bowel Syndrome, IBS) គឺជាជំងឺមួយប្រភេទដែលកើតឡើងទៅលើពោះវៀន ហើយក៏មានញឹកញាប់លើប្រជាជនយើងដែរ។ បញ្ហានេះច្រើនតែបង្កឡើងដោយការផ្សំគ្នានៃដំណើការធម្មតារបស់រាងកាយ (ការប្រែប្រួលចលនាពោះវៀន) និងកត្តាចិត្តសាស្រ្តក្នុងសង្គម (ស្រ្តេស របៀបរស់នៅ)។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រោគសញ្ញាដែលកើតមានជាញឹកញាប់ ការទល់លាមក និង/ឬរាករូស គឺជាអាការៈញឹកញាប់នៃការរលាកពោះវៀន។ លើសពីនេះទៅទៀត វាក៏អាចធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ថា ពួកគេហាក់បីដូចជាបន្ទោបង់មិនអស់សោះទោះបីជាអង្គុយលើចានបង្គន់យូរហើយក៏ដោយ។ ការហើមពោះ ក៏ជាអាការៈមួយផងដែរ...
កាសិក្សាបានបង្ហាញថាការឱបគ្នាជាសញ្ញាសកលមួយបង្ហាញពីសេចក្ដីស្រឡាញ់ រំភើប និងពេលកើតទុក្ខជាដើម។ ការឱបបានផ្ដល់នូវភាពកក់ក្ដៅ និងគុណប្រយោជន៍ជាច្រើន។ ១. ជួយទប់ស្កាត់ជំងឺ៖ ការឱបគ្នាត្រូវបានគេដឹងថាជាការព្យាបាលប្រឆាំងនឹងជំងឺតានតឹងផ្លូវចិត្ត។ ការសិក្សាមួយបានធ្វើលើយុវជន៤០៤នាក់ ដោយបានបែកចែកជាពីរក្រុម។ មួយក្រុមបានទទួលការគាំទ្រ និងឱបជាប្រចាំ និងមួយក្រុមទៀតមិនទទួលបានអ្វីទាំងនេះទេ។ជាលទ្ធផល ក្រុមដែលទទួលបានការឱបញឹកញាប់មានអត្រាឈឺទាបជាងអ្នកដែលមិនទទួលបានការឱបថ្នាក់ថ្នម។ ២. ជួយសម្រួលអារម្មណ៍៖ ការឱបបានជួយកាត់បន្ថយការភ័យខ្លាច អារម្មណ៍កណ្ដោចកណ្ដែង និងជួយផ្តល់នូវកម្លាំងចិត្ត ដែលមានប្រយោជន៍ចំពោះសុខភាពមនុស្ស។ ៣. កាត់បន្ថយការឈឺចាប់៖...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញ អ្នកពីមូលហេតុ ដែលធ្វើឲ្យលាមក កូនស្អុយខ្លាំង។ តើមានអ្វីខ្លះទៅ? តាមពិតទៅមានមូលហេតុច្រើន ដែលធ្វើឲ្យលាមកកូនប្រែ ជាស្អុយខ្លាំង។ ប្រសិនជាកូនដែលបៅទឹកដោះម្តាយ លាមកស្អុយអាចបណ្តាល មកពីអាហារដែលអ្នកម្តាយពិសារ។ នៅពេលដែលអ្នកម្តាយបរិភោគអាហារ ដែលមានផ្ទុកប្រូតេអ៊ីនច្រើន ចូលក្នុងរាងកាយ នោះលាមកកូនក៏អាចប្រែក្លិនស្អុយខ្លាំងដែរ ព្រោះកូនបានបៅទឹកដោះអ្នក។ មូលហេតុផ្សេងទៀត អាចបណ្តាលមកពីក្រពះកូនមិនអាចរំលាយអាហារបានល្អ។ នៅពេលដែលក្រពះកូនមិនរំលាយអាហារ នឹងធ្វើឲ្យអាហារដែលមានក្នុងនោះប្រែជាដុះផ្សិត។ ជាហេតុដែលធ្វើឲ្យកូនបត់ជើងធំចេញមកអាចប្រែជាក្លិនស្អុយជាងមុនខ្លាំង។...
នៅពេលដែលអ្នកស្ថិតនៅដំណាក់ កាលនៃការបំបៅទឹកដោះកូន អ្នកគួរតែកត់សំគាល់នូវលក្ខណៈមួយចំនួនដែលតម្រូវ ឲ្យអ្នកច្របាច់ទឹកដោះចេញ ទើបកូនអាចបៅបានស្រួល។ តើមានអាការៈអ្វីខ្លះទៅ? នៅពេលដែលអ្នកយល់ថា សុដន់អ្នកមានលក្ខណៈតឹងណែន នោះអ្នកអាចច្របាច់ទឹកដោះចេញបន្តិច ដើម្បីឲ្យវាមានលក្ខណៈទន់ ទើបកូនងាយស្រួលបៅ។ នៅពេលដែលអ្នកមានអារម្មណ៍ថា សុដន់មានអាការៈឈឺ អ្នកអាចច្របាច់ទឹកដោះចេញមកបាន នោះវាមិនត្រឹមតែអាចបំបៅទឹកដោះនោះ ដល់កូនបានទាន់ពេលនោះទេ ថែមទាំងអាចធ្វើឲ្យអ្នកមិនសូវឈឺ ហើយវាក៏មិនអាចបង្អាក់ដំណើរការនៃទឹកដោះចេញមកដែរ វានឹងដំណើរការធម្មតាវិញ។ ទារកដែលទើបនឹងកើតចេញគឺពុំ មានកម្លាំងខ្លាំងក្នុងការជញ្ជក់ទឹកដោះនោះទេ ដូចនេះប្រសិនជាកូនមិនអាចប៊ឺតចេញមក...
ការទល់លាមក មានន័យថាចលនាពោះវៀនរបស់ទារកមានភាពមិនប្រក្រតី ដោយមានរយៈពេលយូរជាងធម្មតា។ សញ្ញាដែលបញ្ជាក់ថាទារកទល់លាមករួមមាន ៖ • ទារកយំ និងមានលក្ខណៈមិនមានភាពស្រួលដោយសារតែការឈឺចាប់នៅមុនពេលបន្ទោរបង់ • លាមកស្ងួត រឹងដែលធ្វើឲ្យមានបញ្ហានៅក្នុងការបន្ទោរបង់ • ការបន្ទោរបង់តិចជាង ៣ ដងនៅក្នុងមួយសប្តាហ៍ • ផោម ហើយលាមកមានក្លិនស្អុយខុសពីធម្មតា • ទារកមិនសូវបៅ ឬញុាំអាហារ •...
តើអ្នកចង់បំបាត់អាការៈក្ដៅខ្លួនដោយមិនចាំបាច់លេបថ្នាំមែនទេ? មិនពិបាកឡើយ! ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែរុក្ខជាតិមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីតែរុក្ខជាតិដែលមានលក្ខណៈសម្បត្តិព្យាបាលអាការៈក្ដៅខ្លួន ៖ ១. តែខ្ញី ក្រៅពីជួយដោះស្រាយបញ្ហាពិបាករំលាយអាហារ ចង្អោរចង់ក្អួត និងក្អួតហើយនោះ ការទទួលទានតែខ្ញីក៏ជួយបំបាត់អាការៈក្ដៅខ្លួនបានយ៉ាងប្រសើរផងដែរ។ នេះគឺដោយសារតែ “តែខ្ញី” ជួយប្រយុទ្ធប្រឆាំងការឆ្លងមេរោគ...