តើអ្នកត្រូវការយំដ៏ល្អមួយដែរទេ? មែនហើយ អ្នកពិតជាមានសំណាងណាស់ ដោយសារតែការយំពិតជាមានប្រយោជន៍ដ៏ល្អសម្រាប់សុខភាពមនុស្សយើង។ យើងដឹងហើយថា ការយំមានទំនាក់ទំនងអវិជ្ជមានជាច្រើន ប៉ុន្តែការស្រាវជ្រាវនិយាយថា វាល្អចំពោះមនុស្សទៅវិញទេ។ ខាងក្រោមនេះគឺជាហេតុផល ដែលអ្នកគួរតែបន្តយំបើសិនជាចង់៖ ១. បំបាត់ស្ត្រេសទឹកភ្នែកពិតជាអាចជួយបំបាត់ស្ត្រេសបាន។ នេះដោយសារតែទឹកភ្នែកកើតចេញពីអារម្មណ៍មាននាទីជួយបំបាត់ស្ត្រេសអ័រម៉ូនក្នុងរាងកាយ។ ការយំដ៏ល្អមួយត្រូវបានគេស្គាល់ថា ជួយឲ្យមនុស្សមានអារម្មណ៍ល្អនៅពេលដែលបញ្ហានៅតែបន្តកើតមាន ហើយហេតុផលដែលត្រូវយំគួរតែបន្តទៀតបើសិនជាចង់។ ២. រំសាយទុក្ខកង្វល់ទឹកភ្នែកជួយសម្រួលទាំងផ្លូវរាងកាយ ចិត្តសាស្ត្រ និងចិត្តគំនិត។ ចូរបញ្ចេញអារម្មណ៍ទាំងនោះឲ្យអស់តាមរយៈការសម្រកទឹកភ្នែកទៅ។ អ្នកនឹងមានឱកាសកាន់តែល្អក្នុងការជម្នះរាល់ទុក្ខកង្វលដែលកំពុងតែកើតមាន។...
សារធាតុក្នុអាហារជាច្រើនអាចជួយបង្កើនចំណង់ផ្លូវភេទ និងកម្លាំងថាមពលដល់មនុស្សបាន ជាពិសេសពង្រឹងដល់ជីវិតផ្លូវភេទតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ អាហារពីធម្មជាតិទាំងអស់សុទ្ធតែផ្តល់ភាពអស្ចារដល់សុខភាពទូទៅទាំងអស់ ចំណែកឯវីតាមីនដែលមានក្នុងអាហារអស់ទាំងនោះក៏ជួយបង្កើនចំណង់ផ្លូវភេត ព្រមទាំងឥរិយបទពេលឡើងឋានសួគ៌ដែរ។ វីតាមីនដ៏ល្អបំផុតសម្រាប់ពង្រឹងចំណង់ផ្លូវភេទមានដូចជា៖ វីតាមីន Aការកង្វះវីតាមីន A បណ្តាលអោយការផលិតអ័រម៉ូនភេទរបស់មនុស្សទាំងពីរភេទថយចុះ។ កាលណាអ័រម៉ូន Testosterone និង Estrogen មានចំនួនទាបអាចបណ្តាលអោយមានបញ្ហាជាច្រើនដូចជា ពងស្វាសបុរសរួចតូច និងក្រពេញអូវ៉ែរបស់ស្ត្រីស្វិត។ ប្រភេទដែលមានវីតាមីនដ៏ល្អបំផុតមានដូចជា៖ ដំឡូងផ្អែម, ការ៉ុត,...
នៅក្នុងទឹកកាមបុរស (sperme)១ មីល្លីលីត្រ មានមេជីវិតឈ្មោល (spermatozoïde) រហូតដល់ទៅ២០លានឯណោះ។ កាលណាបរិមាណមេជីវិតឈ្មោលថយចុះក្រោមនេះ គេនិយាយថាមាន oligospermie ដែលអាចធ្វើឱ្យមិនមានកូនបាន។ មូលហេតុដែលធ្វើឱ្យកើតជំងឺនេះឡើងមានច្រើនណាស់ មានតាំងពីភាពមិនប្រក្រតីរបស់អ័រម៉ូន ការបង្ករោគនៅក្នុងក្រពេញប្រូស្តាត ការរីកធំនៃសរសៃវ៉ែននៅជុំវិញពងស្វាស ការលេបឱសថដែលបង្កើនស្តេរ៉ូអ៊ីត រហូតដល់ការផឹកសុរាឬថ្នាំញៀនច្រើនពេក និងការជក់បារី ជាដើម។ ជួនកាល ប្រេងរំអិលដែលគេលាបនៅលើមាត់ទ្វារមាស ក៏ពុលចំពោះ sperme...
ពងបែកលើអណ្ដាតអាចបង្កការឈឺចាប់និងភាពរំខានជាខ្លាំង។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិមួយចំនួនព្យាបាលអាការៈពងបែកមាត់ ឬលើអណ្ដាតឆាប់រហ័ស ៖ ១. ទឹកអំបិលក្ដៅឧណ្ហៗ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ ពែង។ កូរឱ្យសព្វសិនមុននឹងខ្ពុរមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃជាប្រចាំ។ ២. ម្យៅ Baking soda អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking...
បើសិនជាអ្នកចង់រីករាយ នឹងទំនាក់ទំនងស្នេហា របស់អ្នកឱ្យកាន់តែស្និទ្ធស្នាលនោះ រឿងមួយដែលត្រូវបារម្ភនោះ គឺត្រូវមានសុខភាពផ្លូវភេទ ប្រកបដោយភាពឆ្លាតវ៉ៃមួយ ។ រឿងមួយដែលធម្មតាៗនោះគឺ ការនោមភ្លាមៗ ក្រោយពីបញ្ចប់ការរួមភេទរួច ព្រោះវានឹងផ្តល់ជាអត្ថប្រយោជន៍ ដ៏អស្ចារ្យសម្រាប់អ្នក និងរាងកាយ ប្រឆាំងការបង្ករោគដែលផ្តល់គ្រោះថ្នាក់ ដល់រាងកាយបាន ។តាមរយៈការរួមភេទ មេរោគ និងបាក់តេរីផ្សេងៗ ក្នុងប្រដាប់ភេទ និងរន្ធគូថអាចនឹងចូល និងប្រមូលផ្តុំក្នុងបង្ហួរនោម ដូច្នេះវានឹងធ្វើឱ្យ...
អង់គ្លេស៖ ការសិក្សាខ្នាតធំថ្មីមួយ បានបង្ហាញថា ការបរិភោគសាច់ក្រហម និងសាច់កែច្នៃ ដូចជាប៊ីចេងសាច់ក្រក និងសាច់ចិញ្ច្រាំ អាចបង្កើនហានិភ័យ ក្នុងការវិវត្តទៅជាជំងឺបេះដូង ដោយការទទួលទានរាល់ ៥០ ក្រាមជួយបង្កើន ១៨ ភាគរយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកជំនាញផ្នែកសុខភាព បាននិយាយថា ជំងឺសរសៃឈាមបេះដូង បណ្តាលមកពីសរសៃឈាមតូចចង្អៀត ដែលផ្គត់ផ្គង់បេះដូង ជាមួយនឹងឈាមទាមទារ...
ការចេញទឹកមាត់ខ្លាំងដែលជាការកើនឡើងបរិមាណទឹកមាត់នៅក្នុងមាត់ ជាធម្មតាគឺជាបញ្ហាដែលកើតមានតែមួយរយៈពេល ហើយវាមិនមានអ្វីដែលគួរអោយព្រួយបារម្ភនោះទេ។ ជាធម្មតា, ក្រពេញទឹកមាត់របស់អ្នកផលិតទឹកមាត់ប្រហែលជា០,៥ ទៅ១,៥លីត្រក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ, ដោយសារតែការលេបវាជាញឹកញាប់ និងដោយអឆន្ទះនោះ, ជាទូទៅអ្នកមិនដឹងអំពីទឹកមាត់នេះនោះទេ។ ប្រសិនបើអ្នកហាក់ដូចជាមានការបញ្ចេញទឹកមាត់ច្រើនភ្លាមៗ, វាអាចដោយសារតែក្រពេញទឹកមាត់របស់អ្នកកំពុងតែបង្កើតទឹកមាត់ច្រើនជាងធម្មតា ឬដោយសារតែមានការពិបាកនឹងលេប។ មូលហេតុ ការចេញទឹកមាត់ខ្លាំងអាចត្រូវបានបង្កឡើងដោយការកើនឡើងនៃការផលិតទឹកមាត់នៅក្នុងខ្លួនរបស់អ្នក ឬថយចុះសមត្ថភាពនៃការលេប ឬរក្សាទឹកមាត់នៅក្នុងមាត់របស់អ្នក។ មូលហេតុនៃការបញ្ចេញទឹកមាត់រួមមានៈ ធ្មេញដែលដុះគឺថ្មី និងមិនទាន់សមល្អ ជំងឺចាល់អាស៊ីតក្រពះ រលាកមាត់...
ប្រភេទ នៃការឈឺចាប់ អាចអោយអ្នកកំណត់ បាននូវប្រភេទការព្យាបាល ដែលអ្នកត្រូវការ ។ វាពិតជាពិបាកកំណត់ថា តើអ្នកកំពុងតែមាន ការឈឺក្បាលប្រភេទណាមួយ ។ ឈឺក្បាលមានប្រាំប្រភេទ គឺការឈឺក្បាលតឹងណែន (tension), ឈឺក្បាលជាសំណុំ(cluster), ឈឺក្បាលមកពីស៊ីនូស (sinus), ការឈឺក្បាលលាប់ថ្នាំ (rebound), និង ប្រកាំង (migraine) ។...
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានណែនាំឱ្យក្រុមមន្រ្តីរបស់លោក បង្កើតគណៈកម្មាធិការមួយ ដើម្បីសិក្សាអំពីការប្រើប្រាស់ដើមប្រម៉ាត់មនុស្ស ដើម្បីធ្វើជាថ្នាំព្យាបាលជំងឺ កូវីដ១៩ ដែលអ្នកជំងឺមានរោគសញ្ញាស្រាល។ ដោយសារតែដើមប្រម៉ាត់មនុស្សនេះ មានមុខងារជាច្រើនផ្នែកឱសថព្យាបាលជំងឺ និងមានប្រភពចេញពីតំបន់អាសុីត្រូពិច។ ដើមរុក្ខជាតិនេះ ត្រូវបានរកឃើញមុនគេនៅក្នុងប្រទេសឥណ្ឌា រួចមកបានរីកសាយភាយទៅដល់ប្រទេសថៃ និងប្រទេសមួយចំនួននៅតំបន់អាសុី។ ដើមប្រម៉ាត់មនុស្ស ត្រូវបានប្រជាជនថៃ ចាត់ទុកជាថ្នាំមួយប្រភទដែលអាចព្យាបាលជំងឺមួយចំនួនដូចជា ឈឺក្បាលវិលមុខ ដោយរុក្ខជាតិនេះមានវីតាមីន និងសារធាតុរ៉ែនៅក្នុងស្លឹក។...
បូស្តុន៖អ្នកវិទ្យាសាស្ត្រនៅ សាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យបូស្តុន បានបង្កើតអង្គបដិប្រាណមួយដែលពួកគេនិយាយថា ពួកវាអាចបណ្តាលឲ្យមេជីវិតឈ្មោលរួបរួមគ្នា ហើយក្លាយទៅជាមិនចេះរីងស្ងួតនេះ បើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ វាត្រូវបានបង្កើតឡើងដោយភ្ជាប់ជាមួយ ZabBio មានមូលដ្ឋាននៅ San Diego ប្រឆាំងនឹងការពន្យាកំណើតមនុស្ស (HCA) ត្រូវបានគេធ្វើតេស្តិ៍លើមេជីវិតឈ្មោលពីអ្នកស្ម័គ្រចិត្តធម្មតាដែលមាន សុខភាពល្អក្នុងការប្រមូលផ្តុំផ្សេងៗគ្នា និងស្ថិតក្រោមលក្ខខណ្ឌផ្សេងៗគ្នា។ ក្នុងរយៈពេល ១៥ វិនាទីមេជីវិតឈ្មោលបានក្លាយទៅជាមិនស៊ីសង្វាក់គ្នា និងតាក់តែងយ៉ាងរឹងមាំ ឬជាប់គាំងជាមួយគ្នា។...