ម៉ានីល៖ មន្ត្រីជាន់ខ្ពស់ បាននិយាយកាល ពីថ្ងៃសុក្រថា ប្រទេសហ្វីលីពីន នឹងទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ១៩ មានសក្តានុពលចំនួន ២,៦ លានដង ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន AstraZeneca ក្រោមកិច្ចព្រមព្រៀង ផ្គត់ផ្គង់ដំបូងបង្អស់ របស់ប្រទេសនេះ សម្រាប់វ៉ាក់សាំងប្រឆាំងវីរុស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា...
អ្នកជំនាញខាងជំងឺស្បែក បានណែនាំថា គ្រឿងសម្អាង ដែលផុតកំណត់ គួរតែឈប់ប្រើប្រាស់ ឬបោះវាចោល តែម្តង ជាពិសេសប្រសិនបើ គ្រឿងសម្អាងរបស់អ្នក មានភាពប្រក្រតី ដូចខាងក្រោមនេះ គួរតែបោះវាចោលទៅ ដើម្បីកុំឲ្យមុខ ដ៏ស្រស់ស្អាតរបស់អ្នក ខូចឬបំផ្លាញ ដោយមិនដឹងខ្លួន។ ម្ស៉ៅទ្រនាប់ មានលេចចេញជាពណ៌លឿង ម្សៅរឹងបែកយ៉ាងងាយ ឬប្រែពណ៌សាច់ក្រែម លាបបបូរមាត់ស្ងួតគ្រើម ឬមានខ្លាញ់ឡើងរងើម...
តាមការសិក្សា របស់សាលាវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនយោបាយ នៃទីក្រុងឡុងបានឲ្យដឹងថា យោងតាមការត្រួតពិនិត្យ រយៈពេលវែងមួយ ទៅលើក្មេងដែលកើតឆ្នាំ ១៩៥៨ ចំនួន ១៧.៤១៩ នាក់ដោយធ្វើការ សម្ភាសន៍ពួកគេ នៅក្នុងឆ្នាំ១៩៦៥, ១៩៦៩, ១៩៩១, ១៩៩៩, ២០០០ និង ២០០៤, ២០០៥ ដោយត្រួតពិនិត្យ ពីកម្រិតនៃការឆ្លាត។...
ប្រាកដណាស់ អ្នកនឹងដឹង នៅពេលដែលចំណង់ផ្លូវភេទ មានការថយចុះ ប៉ុន្តែយើងក៏ដឹងដែរថា មនុស្សប្រុស ងាយនឹងខ្សោយខាងផ្លូវភេទណាស់។ ដូច្នេះ បើសិនជាមនុស្សប្រុស កំពុងតែមានបញ្ហាដូចខាងក្រោមនេះ វានឹងមានរឿងច្រើនថែមទៀត ដែលត្រូវដោះស្រាយ។ ខាងក្រោមនេះ គឺជាកត្តាដែលកើតមានជាញឹកញាប់ ដែលធ្វើអោយមានបញ្ហាដល់លិង្គ ជាពិសេស ភាពទន់ខ្សោយរបស់លិង្គតែម្តង។ ការបែកអារម្មណ៍មនុស្សប្រុស អាចនឹងបាត់បង់ការឡើងរឹង របស់លិង្គគេបាន បើសិនជាគេខ្វះខាត ខាងភាពផ្ទាល់ខ្លួន។...
ការជក់បារីភាគច្រើន អាចបណ្តាលឲ្យងាប់លិង្គបានមែន។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការងាប់លិង្គ មានការចូលរួមច្រើនដូចជា ការរបួសទៅលើរាងកាយ, កត្តាចិត្តសាស្ត្រ, ការវះកាត់, ខូចសរសៃប្រសាទ ឬមានជំងឺ ប៉ុន្តែការជក់បារី ក៏ជាកត្តាដ៏សំខាន់នាំឲ្យងាប់លិង្គដែរ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា អ្នកស្រាវជ្រាវថ្មីៗនេះបានឃើញថា ការជក់បារីគឺជាមូលហេតុដ៏សំខាន់នៅពីក្រោយការងាប់លិង្គ។ ដូច្នេះបើសិនជាអ្នក មិនរកបានហេតុផល ក្នុងការផ្តាច់បារីទេ ពេលនេះគឺជាវេលាដ៏ល្អ ដែលអ្នកត្រូវទទួលបានប្រយោជន៍ សម្រាប់ជីវិតផ្លូវភេទរបស់អ្នកក្រោយការផ្តាច់បារីហើយ។ តើការជក់បារី...
ការរមួលពងស្វាសភាគច្រើនតែងតែតម្រូវអោយធ្វើការវះកាត់។ ក្នុងករណីកម្រ, គ្រូពេទ្យអាចដោយធ្វើអោយខ្សែនៃបំពង់ទឹកកាមរលាមកវិញដោយការពិនិត្យលើរាងកាយនៃស្រោមពងស្វាស ប៉ុន្តែជាទូទៅ ការវះកាត់នឹងនៅតែចាំបាច់ដើម្បីតភ្ជាប់ពងស្វាសម្ខាង ឬទាំងសងខាងទៅនឹងស្រោមពងស្វាសដើម្បីការពារការរមួលនេះកើតមានឡើងម្តងទៀត។ ជាធម្មតា, ប្រសិនបើកូនប្រុសរបស់អ្នកមានការរមួល, គាត់នឹងត្រូវបានគេអោយថ្នាំបំបាត់ការឈឺចាប់ ហើយដាក់ថ្នាំសណ្តំដែលនឹងធ្វើអោយគាត់បាត់បង់ស្មារតីមួយរយៈនៅពេលដែលធ្វើការវះកាត់។ ការវះកាត់តម្រូវអោយមានការវះកាត់ដ៏តូចមួយនូវនឹងស្រោមពងស្វាស, ពន្លាខ្សែនៃបំពង់ទឹកកាម និងដេរនៅក្នុងស្រោមពងស្វាសដើម្បីការពារពីការរមួល។ នៅពេលដែលវាត្រូវបានបញ្ចប់, គ្រូពេទ្យដេរវាឡើងមកលើស្រោមពងស្វាស ហើយកូនរបស់អ្នកនឹងដឹងខ្លួនមកវិញក្រោយពីមួយ ទៅ២ម៉ោងក្រោយវះកាត់។ តាមរយៈការវះកាត់, កូនរបស់អ្នកនឹងចៀសវាងសកម្មភាពខ្លាំងៗក្នុងរយៈពេល២ ឬ៣សប្តាហ៍ ហើយប្រសិនបើគាត់ចង់រួមភេទ, គាត់នឹងត្រូវបានអោយចៀសវាងការរួមភេទមួយរយៈសិនផងដែរ។...
រោគសញ្ញាដែលពស់ មានពិសចឹកអាស្រ័យទៅតាម ប្រភេទនៃជាតិពុលដែលពស់ មានពិសនោះមាន ឬបញ្ចូលទៅក្នុងកន្លែងដែលវាខាំ និងចំនួនដែលពិសនោះមានផងដែរ។ ប្រភេទនៃរោគសញ្ញាអាចចែកចេញជាបួនក្រុមដូចជា៖ -Cardiotoxin៖ មានសកម្មភាពលើជាលិការបេះដូង-Neurotoxin៖ មានសកម្មភាពទៅលើជាលិការសរសៃប្រសាទ-Cytotoxin៖ មានសកម្មភាពទៅលើជាលិការត្រង់កន្លែងពស់ចឹក ឬជាលិការដលបឺតស្រូបជាតិពុលនោះផ្ទាល់-Hemotoxin៖ មានសកម្មភាពទៅលើប្រព័ន្ធធ្វើអោយឈាមកក និងប្រហែលជាធ្វើអោយហូរឈាមក្នុងពោះទៀតផង។ពិសខ្លះប្រហែលជាមានឥទ្ធិពលលើសពីមួយ។ ដោយសារតែរោគសញ្ញាជាច្រើនដលអាចកើតមានជាមួយនឹងពស់មានពិសចឹក ធ្វើអោយរោគសញ្ញាសំខាន់ៗអាចមានដូចជា៖ -មានស្នាមពស់ចឹកនៅលើរបួស-មានឡើងក្រហម និងហើមនៅជុំវិញកន្លែងពស់ចឹក-ឈឺខ្លាំងនៅកន្លែងពស់ចឹក-ក្អួត និងចង្អោរ-ពិបាកដកដង្ហើម-ភ្នែកមើលមិនឃើញ-ចេញទឹកមាត់ និងបែកញើសច្រើន-ស្ពឹក ឬឈឺឈៀបៗនៅជុំវិញមុខនិងជើងរោគសញ្ញាដែលកើតចេញ ពីពិសទាំងនេះអាចមាន...
អាមេរិក៖ក្រុមអ្នកស្រាវជ្រាវនៅពីក្រោយការសិក្សាថ្មីមួយបានឲ្យដឹងថា ឪពុកម្តាយឲ្យកូនៗមើលទូរទស្សន៍ច្រើននឹងធ្វើឲ្យឪពុកម្តាយមានអារម្មណ៍តប់ប្រមល់ ព្រោះកូនៗរបស់ពួកគាត់ទទូចចង់ទិញផលិតផលដែលពួកគេបានឃើញនៅក្នុងការផ្សព្វផ្សាយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Arizona បានសាកសួរឪពុកម្តាយរបស់កុមារជាង៤៣០នាក់ដែលមានអាយុពី ២ ទៅ ១២ ឆ្នាំអំពីទម្លាប់នៃការមើល និងកម្រិតស្ត្រេសរបស់ពួកគេ។ នេះបើយោងតាមការស្រាវជ្រាវថ្មីថា កុមារមើលទូរទស្សន៍កាន់តែច្រើនការផ្សព្វផ្សាយកាន់តែច្រើន ហើយពួកគេទំនងជានឹងសួររកអ្វីដោយពួកគេបានឃើញនៅលើអេក្រងអំឡុងពេលធ្វើដំណើរកម្សាន្ត។ យោងទៅតាមអ្នកនិពន្ធការសិក្សាឪពុកម្តាយអាចកាត់បន្ថយការកើនឡើងនៃអំណាចរំខាន់ដោយបិទទូរទស្សន៍ និងពិភាក្សាអំពីការប្រើប្រាស់របស់អតិថិជនជាមួយកូនៗ របស់ពួកគេ។ ឪពុកម្តាយសម័យទំនើបជាច្រើនតែងតែដណ្តើមកូនៗរបស់ពួកគេនៅមុខកញ្ចក់ទូរទស្សន៍ ដើម្បីផ្តល់ឲ្យពួកគេនូវការសម្រាក ប៉ុន្តែការសិក្សាថ្មីបានបង្ហាញថា វិធីសាស្ត្រទាំងនេះអាចនឹងផ្តល់ផលអាក្រក់ដល់ពួកគេ។ អ្នកនិពន្ធ...
ទោះបីជាស្គាល់ និងឧស្សាហ៍ទទួលទានទំពាំង ប៉ុន្តែភាគច្រើននៃពួកយើង ប្រហែលជាមិនធ្លាប់ដឹងទេថាបន្លែនេះអាចផ្ដល់ អត្ថប្រយោជន៍ចំពោះសុខភាព។ ថាតើទំពាំងអាចផ្ដល់ផលល្អៗអ្វីខ្លះទៅ? ខាងក្រោមនេះជា មូលហេតុដែលអ្នកគួរញ៊ាំទំពាំង ៖ ១. ល្អសម្រាប់អ្នកចង់សម្រកទម្ងន់ នេះក៏ព្រោះតែទំពាំងមានផ្ទុកជាតិសសៃខ្ពស់ ប៉ុន្តែកាឡូរីទាបដែលល្អណាស់ សម្រាប់អ្នកចង់ស្រកទម្ងន់។ បន្លែនេះក៏ជាប្រភពដ៏ល្អបំផុតនៃវីតាមីន B6 វីតាមីន thiamine វីតាមីន riboflavin, អាស៊ីត pantothenic...
ជាទូទៅការពុលអាហារ បណ្តាលឱ្យចង្អោរក្អួត និងរាគដែលមិនមានលាយឈាម ឬពេលខ្លះមានលាយឈាម។ បន្ទាប់ពីការបរិភោគអាហាររួច បានមួយម៉ោងអ្នកជំងឺ ចាប់ផ្តើមមានអារម្មណ៍ថា រមួលពោះរាគ និងក្អួត ។ មេរោគបាក់តេរី និងប៉ារ៉ាស៊ីត ក៏អាចនាំអោយមានរាគដូចគ្នាផងដែរ។ ប្រសិនបើការរាគរូសបង្កឡើង ដោយសារមេរោគនោះ រោគសញ្ញាអាចមានរយៈពេល ចាប់ពីមួយថ្ងៃ រហូតដល់ទៅពីរខែ ឬយូរជាងនេះ អាស្រ័យតាមប្រភេទ នៃការឆ្លងមេរោគនោះ។ រោគសញ្ញា...