វិទ្យាស្ថានសុខភាពផ្លូវចិត្ត បាននិយាយថា ការធ្វើអត្តឃាត គឺជាកង្វល់សុខភាពសាធារណៈដ៏សំខាន់មួយ ដែលគេបានអះអាងថា ជីវិតរបស់មនុស្សជាង ៤ ម៉ឺននាក់ជារៀងរាល់ឆ្នាំ នៅក្នុងសហរដ្ឋអាមេរិក បានជួបបញ្ហានេះ។ វាជាបុព្វហេតុឈានមុខគេទី ១០ របស់ប្រទេសនេះ។ មានសញ្ញាព្រមានជាច្រើន ដែលមនុស្សម្នាក់ប្រហែលជា កំពុងគិតអំពីការបញ្ចប់ជីវិតខ្លួនឯង។ ខាងក្រោមនេះ គឺជាតារាងសញ្ញាព្រមាន អំពីការធ្វើអត្តឃាត ដែលអ្នកគួរចាប់អារម្មណ៍ លើមនុស្សជុំវិញខ្លួន ៖...
គ្រួសក្នុងតម្រងនោម គឺជាដុំរឹងដែលបង្កើត នៅក្នុងបំពង់ទឹកនោម ហើយអាចបណ្តាល ឱ្យមានរោគសញ្ញាឈឺចាប់ខ្លាំង ប្រសិនបើវាគាំង ហើយពិបាកឆ្លងកាត់ចេញមកក្រៅ។ ខាងក្រោមនេះ គឺជាសញ្ញាទូទៅ នៃការបង្កើតគ្រួសក្នុងតម្រងនោម ដែលមានការអនុញ្ញាត ពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យម៉ារីលែន (University of Maryland Medical Center) ៖ -ការឈឺចាប់ជាប់ នៅផ្នែកម្ខាងនៃខ្នង –...
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (U.S. Food and Drug Administration) និយាយថា បញ្ហានៃការចងចាំកម្រិតស្រាល គឺជារឿងធម្មតាមួយពីពេលមួយទៅពេលមួយ ជាពិសេសនៅពេលដែលអ្នកមានវ័យចំណាស់។ ទីភ្នាក់ងារនិយាយថា អ្វីដែលប៉ះពាល់ដល់ដំណើរការ នៃការគិតនិងការរៀនសូត្រ អាចប៉ះពាល់ដល់ការចងចាំ។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បាននិយាយអំពីមូលហេតុទូទៅ នៃការបាត់បង់ការចងចាំ ៖ ថ្នាំមួយចំនួនអាចរំខានដល់ការចងចាំ ដែលរួមមានថ្នាំងងុយគេងហួសកម្រិត...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់៣ដែលអ្នកមិនគួរទុកក្នុងទូអាវ។ តើមានអ្វីខ្លះទៅ? 1-របស់ទី១ អ្នកមិនគួរទុកលុយក្នុងទូអាវរបស់អ្នកឡើយ ព្រោះលុយផ្ទុកមេរោគច្រើនណាស់ក្នុងនោះ ដោយងាយធ្វើឲ្យខោអាវអ្នកប្រឡាក់បាន។ ជាពិសេស ក្នុងទូខោអាវ គ្មានខ្យល់អាកាសចេញចូលឡើយ ដោយគ្មានពន្លឺព្រះអាទិត្យអាចចូលទៅបានទេ។ ប្រសិនជាអ្នកទុកលុយក្នុងនោះយូរ នឹងអាចសាយភាយមេរោគចេញមក ដោយធ្វើឲ្យសុខភាពអ្នករងគ្រោះថ្នាក់ខ្លាំងណាស់។ 2-របស់ទី២ អ្នកមិនគួរទុកក្រដាសអនាម័យ សម្លីអនាម័យ ព្រមទាំងខោទឹកនោមរបស់កូនក្នុងទូអាវទេ ព្រោះក្នុងនោះមានផ្ទុកមេរោគច្រើន ដោយងាយធ្វើឲ្យអ្នក ឬកូនប្រើរួច អាចប្រតិកម្មបាន...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលប្រយោជន៍ដែលអ្នកអាចទទួលបានពីការបរិភោគផ្លែប៉ោមក្នុងពេលយប់។ តើមានអ្វីខ្លះទៅ? ក្រោយពេលដែលអ្នកពិសារផ្លែប៉ោមរួច នឹងអាចជួយការពារអ្នកពីជំងឺទាំងឡាយ ដូចជាជំងឺហឺត និងទឹកនោមផ្អែម ព្រមទាំងជំងឺដែលទាក់ទងនឹងសរសៃឈាមជាដើម។ ជាពិសេស ក៏អាចជួយការពារបេះដូងរបស់អ្នកឲ្យដំណើរការបានល្អផងដែរ។ នៅពេលដែលអ្នកបរិភោគផ្លែប៉ោមរួច ក្រពះអ្នកនឹងអាចដំណើរការបានល្អ។ ជាពិសេស ក្នុងនោះក៏មានផ្ទុកសារធាតុសរសៃច្រើនដែរ ដោយធ្វើឲ្យក្រពះអ្នកមិនងាយកើតមានបញ្ហាអ្វីឡើយ។ ដូចនេះ អ្នកអាចញ៉ាំផ្លែប៉ោមចំនួនមួយផ្លែមុនពេលចូលគេងបាន ព្រោះវាអាចធ្វើឲ្យស្អែកឡើង អ្នកងាយស្រួលបត់ជើងធំខ្លាំងណាស់៕ប្រភព៖health
ខួរក្បាលជាសរីរាង្គ សំខាន់ណាស់ ក្នុងរាងកាយដែលផ្សារភ្ជាប់ សសៃប្រសាទរាប់លាន ជាមួយរាងកាយ ហើយនៅពេលអ្នកទទួលទាន អាហារត្រឹមត្រូវនោះ អ្នកអាចបង្កើន ការចងចាំរបស់ខ្លួនឯង បានប្រកបដោយប្រសិទ្ធិភាព ។ នៅពេលណាខួរក្បាលទទួលរងសម្ពាធ ឬតានតឹងវានឹងបញ្ចេញនូវសារធាតុគីមីដែលប៉ះពាល់ដល់រាងកាយ គួរឱ្យព្រួយបារម្ភ ។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារ ឬភេសជ្ជៈដែលជួយជម្រុញថាមពលខួរក្បាល ជាប្រចាំនោះអ្នកអាចកាត់បន្ថយ សារធាតុគីមីគ្រោះថ្នាក់ និងពង្រឹងប្រព័ន្ធភាព ស៊ាំរាងកាយ ។...
ទូរទស្សន៍ កុំព្យូទ័រ និងទូរស័ព្ទ គឺជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃ ប៉ុន្តែបណ្ឌិតសភាគ្រូពេទ្យកុមារអាមេរិក (American Academy of Pediatrics) ជំរុញឱ្យមនុស្សម្នាមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ឧបករណ៍ឌីជីថលច្រើនពេក ជាពិសេសក្មេងៗ។ មនុស្ស ឬក្មេងដែលជាប់ខ្លាំងទៅនឹងឧបករណ៍ទាំងនេះ មិនសូវមានពេលវេលាទៅជួបជាមួយក្រុមគ្រួសារ និងមិត្តភក្តិឡើយ។ បណ្ឌិតសភាគ្រូពេទ្យកុមារអាមេរិក (American Academy of Pediatrics) ណែនាំអំពីវិធីគ្រប់គ្រងការប្រើប្រាស់របស់ទាំងនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ជីវិត...
ប្រសិនបើអញ្ចាញអ្នកកំពុងខើចនោះវាអាចជាសញ្ញាមួយនៃជំងឺអញ្ចាញធ្មេញហើយ! បញ្ហានេះអាចកើតឡើងកំឡុងវ័យកុមារ ឬពេលវ័យជំទង់ ហើយស្ថានភាពនឹងប្រែជាអាក្រក់ឡើងៗ។ ប៉ុន្តែជាធម្មតាអ្នកដែលជួបប្រទះបញ្ហាខើចអញ្ចាញច្រើនតែមានវ័យលើស ៤០ ឆ្នាំ។ អាការៈខើចអញ្ចាញក៏អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងផ្សេងទៀតដូចជាអតុល្យភាពនៃអ័រម៉ូន តំណពូជ ជំងឺអញ្ចាញធ្មេញ ការរក្សាអនាម័យមាត់ធ្មេញមិនបានល្អ និងការដុសសម្អាតធ្មេញខ្លាំងៗ។ ទោះជាយ៉ាងណាកុំបារម្ភ! បញ្ហាអញ្ចាញធ្មេញខើចមិនចាំបាច់ត្រូវតែឱ្យអ្នកជួបព្យាបាលជាមួយពេទ្យធ្មេញឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលដោះស្រាយបញ្ហាខើចអញ្ចាញធ្មេញ ៖ ១. ប្រេងល្ង កម្ដៅប្រេងល្ង ប៉ុន្តែត្រូវប្រុងប្រយ័ត្នកុំឱ្យក្ដៅពេក។ ក្រោយពេលដុសសម្អាតធ្មេញរួច...
កីឡាធាក់កង់ជាកីឡាដែលកំពុងពេញនិយមខ្លាំងក្នុងមួយរយ:ពេលចុងក្រោយនេះ។ ការធាក់កង់ជួយពង្រឹងសាច់ដុំ សុខភាពបេះដូង ជួយឲ្យជីពចរដើរល្អ និងកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងឈាម។ ល្អចំពោះសុខភាពច្រើនដល់ម្ល៉ឹង បែរជាមានលេចឮ ការលើកឡើងថា ការធាក់កង់ធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពផ្លូវភេទ ឬ ធ្វើបុរសៗមិនអាច ឬពិបាកមានកូនជាដើម ដែលនេះ ធ្វើឲ្យអ្នកខ្លះរអាលែងហ៊ានធាក់កង់តែម្តង។ តើការលើកឡើងខាងលើនេះពិតជាត្រឹមត្រូវ ឬ អត់? បើចឹងមែននោះ តើគេអាចមានវិធីទប់ស្កាត់ ឬកាត់បន្ថយពីការអាការ:ខាងលើនេះបានយ៉ាងដូចម្ដេច ? យោងតាមវិបសាយមួយរបស់ HAVARD MEDICAL...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលចម្អិនជាមួយខ្ទឹមបារាំង ដែលអាចជួយអ្នកឲ្យគេចផុតពីមហារីក ព្រមទាំងជំងឺទឹកនោមផ្អែម។ តើមានអ្វីខ្លះទៅ? នៅពេលដែលអ្នកញ៉ាំខ្ទឹមបារាំងច្រើន នឹងជួយសម្រួលដល់សរសៃឈាមរបស់អ្នកឲ្យដំណើរការបានល្អ ថែមទាំងជួយអ្នកមិនឲ្យជួបនឹងមហារីកទេ។ ជាពិសេស នឹងជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នកឲ្យរឹងមាំ មិនងាយឲ្យអ្នកប្រឈមមុខនឹងជំងឺអ្វីឡើយ។ ដូចនេះ ប្រសិនជាអ្នកមិនចូលចិត្តបរិភោគខ្ទឹមបារាំងឆៅ អ្នកអាចយកវាទៅចម្អិនជាមួយមឹកបាន ព្រោះអាហារមួយប្រភេទនេះ នឹងជួយការពារសុខភាពអ្នកបានល្អណាស់ ដោយធ្វើឲ្យអ្នកមិនសូវជួបនឹងជំងឺធំៗនោះឡើយ៕ប្រភព៖health