ម៉ូស្គូ៖ មជ្ឈមណ្ឌលត្រួតពិនិត្យ និងឆ្លើយតបជាផ្លូវការបានឲ្យដឹង នៅថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ីបានកត់ត្រាចំនួនអ្នកស្លាប់ថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៣៨៤នាក់ក្នុ ងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលបានបង្កើនចំនួនអ្នកស្លាប់ជាតិរហូតដល់ ១០០,០១៧ នាក់។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួបានឲ្យដឹង ប្រទេសនេះបានរាយការណ៍ពីការឆ្លងមេរោគថ្មីចំនួន ៩,០២១ នាក់ កាលពីថ្ងៃមុនដោយទទួលបានចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ទៅ ៤,៥៧២,០៧៧ នាក់។...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ថា ប៉ូលិសប្រចាំនៅក្រុង Wilmington បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា ពលរដ្ឋចំនួន០៣នាក់បានស្លាត់ និង០៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំឡុងពេលមានពិធីជប់លៀងមួយ ដែលរៀបចំនៅក្នុងផ្ទះមួយកន្លែងដែលមានអំពើបាញ់ប្រហារកើតឡើង នៅក្រុង Wilmington ស្ថិតនៅភាគនីរតីនៃរដ្ឋ North Carolina កាលពីព្រឹកថ្ងៃសៅរ៍ ។ ក្រុមជនរងគ្រោះ...
ក្លឹបយក្សអ៊ីតាលី Juventus ត្រូវបាន the Goal ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាក្លបឹយក្សអ៊ីតាលី Juventus ត្រូវបានគេដឹងថាកំពុងត្រៀមផែនការ ក្នុងការនាំយកកីឡាករ Moise Kean ត្រឡប់ពីក្លឹបអង់គ្លេស Everton ។ គួររំលឹកដែរថា Kean ត្រូវបានលក់ទៅឲ្យក្លឹប Everton កាលពីឆ្នាំ២០១៩ប៉ុន្តែមិនអាចធ្វើបានល្អឡើយនៅរដូវកាលដំបូងហើយ ក៏ត្រូវបានផ្ទេរទៅលេងជាមួយនឹងក្លឹប PSG ក្នុងលក្ខខណ្ឌខ្ចីជើងជំនួសវិញ។...
សេអ៊ូល៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសចិន និងកូរ៉េខាងត្បូង នឹងស្វែងរកដំណើរការ សម្រាប់ដំណោះស្រាយនយោបាយមួយនៃបញ្ហាឧបទ្វីបកូរ៉េ ដោយបង្កើននូវទស្សនវិស័យ នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបន្តការសន្ទនាជាមួយកូរ៉េខាងជើង។ លោកវ៉ាង យី បានធ្វើការកត់សម្គាល់ នៅក្នុងពេលពិភាក្សា ជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកជុង អ៊ីយយ៉ុង នៅភាគអាគ្នេយ៍ប្រទេសចិនសាយមែន នៅពេលក្រុងសេអ៊ូល ស្វែងរកការធ្វើសមាហរណកម្ម កិច្ចសហប្រតិបត្តិការពីទីក្រុងប៉េកាំង...
ហួលាន៖ អាជ្ញាធរបានឲ្យដឹងថា រថភ្លើងលឿនបានរអិលធ្លាក់ផ្លូវ នៅក្នុងផ្លូវរូងក្នុងតំបន់ Hualien ក្នុងភាគខាងកើតកោះតៃវ៉ាន់ កាលពីថ្ងៃសុក្រ បណ្តាលឱ្យមនុស្ស ៥០ នាក់ស្លាប់ និង ១៤៦ នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ អាជ្ញាធរបានឲ្យដឹងថា បុរសជនជាតិបារាំងម្នាក់ គឺស្ថិតក្នុងចំណោមអ្នក ដែលបានស្លាប់ និងជនជាតិជប៉ុន ២ នាក់ត្រូវបានរាប់បញ្ចូល...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នំា២០២១ថា និយតករឳសថជាតិ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ករណីឈាមកកដ៏កម្រនឹងកើតមានចំនួន៣០ករណី នៅក្នុងប្រទេសអង់គ្លេស នៅក្នុងចំណោមប្រជាជនជាង១៨លាននាក់ ដែលបានចាក់វ៉ាក់សាំង កូវីដ១៩ គឺ AstraZeneca ។ ទីភ្នាក់ងារត្រួតពិនិត្យផលិតផលឳសថ និងថែទាំសុខភាព ហៅកាត់...
បរទេស ៖ ក្រសួងការពារជាតិ នៃកោះតៃវ៉ា់ន់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា បណ្ដាប្រទេសអឺរ៉ុបនានា នឹងផ្តល់ការ ជួយដល់គម្រោង នាវាមុជទឹកផលិតក្នុងស្រុករបស់តៃវ៉ាន់ ហើយនេះជាការបញ្ជាក់ដ៏កម្រមួយថា កម្មវិធីដ៏រសើបនោះ មិនមែនទទួលបានការជួយ ពីអាមេរិកតែម្នាក់នោះទេ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៨ បានផ្តល់ភ្លើងខៀវ សម្រាប់ក្រុមហ៊ុនផលិត អាមេរិកនានា ឲ្យចូលរួមក្នុងកម្មវិធីនាវាមុជទឹកនោះ ដែលជាទង្វើមួយ ត្រូវគេមើលឃើញថា...
បរទេស៖ ភាគីនៅសេសសល់ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ បាននិយាយក្នុងពេលថ្មីៗនេះថា សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បានព្រមព្រៀងគ្នាធ្វើកិច្ចចរចាតាមរយៈអន្តរការីនៅក្នុងប្រទេសអូទ្រីស នាសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាអំពីភាពអាចវិលត្រឡប់វិញរបស់អាមេរិក ចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។ តាមសេចក្តីរាយការណ៍ នឹងមិនមានកិច្ចពិភាក្សាគ្នាផ្ទាល់ទេ រវាងប្រទេសទាំងពីរ នៅក្នុងអំឡុងពេលកិច្ចចរចាគ្នាថ្មី ដែលនឹងកើតមាននៅក្នុងទីក្រុងវីយែន ហើយកិច្ចពិភាក្សាគ្នា នឹងចាប់ផ្តើមនៅថ្ងៃអង្គារ ហើយនឹងជាជំហានដ៏ហ្មត់ចត់ដំបូង ឆ្ពោះទៅរកការចូលរួមជាថ្មីក្នុងកិច្ចព្រមព្រៀង ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ចូ...
បរទេស ៖ កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានប្រកាសនៅពេលថ្មីៗនេះថា នាវាពិឃាតទ័ពជើងទឹក សហរដ្ឋអាមេរិកមួយគ្រឿង និងនាវាពិឃាតទ័ពជើងទឹក អូស្ត្រាលីមួយគ្រឿង បានចូលរួមក្នុងសមយុទ្ធ Group Sail នៅក្នុងសប្ដាហ៍នេះ ។ តាមសេចក្តីរាយការណ៍ នាវាពិឃាតសមត្ថភាពមីស៊ីលរបស់សហរដ្ឋអាមេរិក USS John Finn និងនាវាពិឃាតសង្គ្រាមដែនអាកាសអូស្ត្រាលី HMAS Sydney...
អ្នកជំនាញនិយាយថា ការផុតពូជដ៏ធំនៅ Devonian បានបំផ្លាញជីវិត ៧០ ភាគរយពីភពផែនដីយើងប្រហែលជា៣៦០ លានឆ្នាំមុន ប៉ុន្តែអ្វីដែលបណ្តាលឲ្យព្រឹត្តិការណ៍ដ៏សាហាវនេះនៅតែជាអាថ៌កំបាំងនៅឡើយរហូតមក ដល់ពេលនេះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សត្វភាគច្រើនជាប្រភេទសត្វសមុទ្រ ជាលទ្ធផលនៃការរលាយអុកស៊ីសែន នៃមហាសមុទ្រនៅលើផែនដី និងការងារពីមុនបានបង្ហាញថា ការផ្ទុះភ្នំភ្លើង ឬសូម្បីតែ Supernova ប៉ុន្តែការសិក្សាថ្មីមួយបានរកឃើញថា វាជាព្រៃថ្មីដែលដុះនៅលើពិភពលោកបុរាណ។ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានរកឃើញភ័ស្តុតាងថា ព្រៃឈើបានបញ្ចេញសារធាតុចិញ្ចឹមចូលទៅក្នុងសមុទ្រដោយការចិញ្ចឹម ពពុះសារាយដ៏ធំបានស្រូបអុកស៊ីសែនទាំងអស់ និងធ្វើឲ្យថប់ដង្ហើមអ្វីគ្រប់យ៉ាងរស់នៅក្នុងទឹកប្រៃ។...