ព័ត៌មានអន្តរជាតិ

អង់គ្លេស កត់ត្រាអំពីករណី​ កកឈាមចំនួន៣០នាក់ ក្រោយចាក់វ៉ាក់សាំង កូវីដ១៩ AstraZeneca

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នំា២០២១ថា និយតករឳសថជាតិ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ករណីឈាមកកដ៏កម្រនឹងកើតមានចំនួន៣០ករណី នៅក្នុងប្រទេសអង់គ្លេស នៅក្នុងចំណោមប្រជាជនជាង១៨លាននាក់ ដែលបានចាក់វ៉ាក់សាំង កូវីដ១៩ គឺ AstraZeneca ។

ទីភ្នាក់ងារត្រួតពិនិត្យផលិតផលឳសថ និងថែទាំសុខភាព ហៅកាត់ (MHRA) បានឲ្យដឹងថា “ អត្ថប្រយោជន៍នៃវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ បន្តកើនលើសហានិភ័យ” ។

រហូតមកដល់ថ្ងៃទី២៤ ខែមីនា ចំនួន២២ ករណីតត្រូវបានគេរាយករបាយការណ៍ថា មានជម្ងឺដាច់សរសៃឈាមខួរក្បាល ហៅថា (CVST) និងព្រឹត្តិការណ៍រំញោច ឈាមចំនួន៨ករណីផ្សេងទៀត ដែលធ្វើឲ្យសម្ពាធឈាមថយចុះ ។

ទីភ្នាក់ងារបានសម្គាល់ឃើញថា ហានិភ័យនៃការមានកំណកឈាមប្រភេទនេះគឺតិចតូចណាស់ ។

សេចក្តីថ្លែងការណ៍តាមអ៊ិនធឺរណែតរបស់ទីភ្នាក់ MHRA បានឲ្យដឹងថា “ចំនួន និងលក្ខណៈនៃប្រតិកម្មសង្ស័យ ដែលបានរាយការណ៍មក គឺមិនធម្មតាទេបើប្រៀបធៀបទៅ នឹងប្រភេទវ៉ាក់សាំងដទៃទៀត ដែលត្រូវបានប្រើប្រាស់ជាប្រចាំ” ។

ទោះយ៉ាងណាក៏ដោយ មិនមានរបាយការណ៍បែបនេះសម្រាប់វ៉ាក់សាំង Pfizer-BioNTech នោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top