ខណៈដែលការចចារគ្នា ដើម្បីកាត់បន្ថយប្រាក់ កម្រៃប្រមាណជា៣០ភាគរយ ទៅគ្រប់កីឡាករទាំងអស់នៅលីកអង់គ្លេស ដើម្បីយកទៅជួយដល់កិច្ចការងារ ប្រយុទ្ធប្រឆាំងទៅនឹងវិរុសកូរ៉ូណានោះក្លឹប Leeds United ពេលនេះត្រូវបានគេមើលឃើញថា កំពុងនាំមុខគេនិងអនុវត្តបានមុនគេសម្រាប់ការងារនេះ។ មិនត្រឹមតែប៉ុណ្ណោះ Leeds United បានសម្រេចបានការកាត់ បន្ថយប្រាក់ កម្រៃដ៏ខ្ពស់ដោយកីឡាករនិងគ្រូបង្វឹកផង បានយល់ព្រមទទួល យកការកាត់ប្រាក់ ខែដល់ទៅពាក់កណ្តាល។នេះមានន័យថាក្លឹបបានថយ ចំណាយប្រាក់ខែមកត្រឹមតែ ១លានផោនប៉ុណ្ណោះ ក្នុងមួយខែពីទំហំធម្មតាគឺប្រមាណជាជាង...
ការប្រកាស ជាផ្លូវការ កាលពីយប់ម្សិលមិញ ដោយក្រុមកីឡាករ របស់លីកកំពូលអង់គ្លេស ថា នឹងសន្យាជួយដល់ការងារ ប្រយុទ្ធប្រឆាំងនឹងទៅជំងឺរាតត្បាតកូរ៉ូណា និងវិបត្តិដោយកើតឡើង ដោយសារតែវាផង នោះនៅថ្ងៃនេះកីឡាករទាំងអស់ បានសម្រេចបានជាកញ្ចប់ថវិកា សប្បុរសដែលមានទឹកប្រាក់ រហូតទៅដល់៤លានផោន។ ការនាំមុខនិងដឹកនាំប្រមូល ដោយប្រធាន ក្រុមរបស់ក្លឹបធំៗ ដូចជាកីឡាករ Henderson របស់ក្លឹបហង្សក្រហម Liverpool និងកីឡាករខ្សែការពារ...
កាសែត អង់គ្លេស The Sunsports នៅថ្ងៃពុធនេះបានសរសេរថា កីឡាករល្បីៗ រួមបញ្ចូលទាំងកីឡាករ ខ្សែប្រយទ្ធLukaku, Sanchez និងកីឡាករSmallingផង បានសម្រេចចិត្តរួមគ្នា ក្នុងការបរិច្ចាគ មិនយកប្រាក់កម្រៃរបស់ខ្លួន រហូតទៅដល់៤ខែ ដើម្បីប្រគល់ជូនទៅដល់ក្រុមការងារ ប្រយុទ្ធប្រឆាំង វិរុសកូរ៉ូណាជំនួសវិញ។ គួរឲ្យដឹងថា លីកកំពូល អ៊ីតាលី បានផ្អាកតាំងតែ ពីខែមិនាមកម្ល៉េះ...
រដ្ឋអាជ្ញាបានមានប្រសាសន៍ថា កីឡាករបាល់ទាត់ដ៏ល្បីល្បាញ Ronaldinho នឹងត្រូវបានអនុញ្ញាតឲ្យចាកចេញពីពន្ធនាគារ បន្ទាប់ពីចៅក្រមប៉ារ៉ាហ្គាយម្នាក់បានផ្តល់ការស្នើសុំរបស់លោកសម្រាប់ការឃុំខ្លួនក្នុងផ្ទះយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ កីឡាបាល់ទាត់ប្រេស៊ីលដ៏ល្បី និងបងប្រុសរបស់លោក Roberto Assis ត្រូវបានឃុំខ្លួននៅពន្ធនាគារមួយនៅអាហ្សុននីសចាប់តាំងពីថ្ងៃទី ៦ ខែមីនាពីបទប្រើលិខិតឆ្លងដែនក្លែងក្លាយ។ អ្នកទាំង២នឹងត្រូវផ្លាស់ទៅសណ្ឋាគារនៅកណ្តាលទីក្រុង Asuncion បន្ទាប់ពីយល់ព្រមបង់ប្រាក់ធានាចំនួន ១,៦ លានដុល្លារក្នុងពេលបើកសវនាការ។ ចៅក្រមបានច្រានចោលការស្នើសុំនៅក្រៅឃុំចំនួន ៣ លើករបស់បងប្អូន។ ព្រះរាជអាជ្ញា Osmar...
ឡុងដ៏៖ក្លិបបាល់ទាត់អង់គ្លេស ប្រឈមមុខ និងការព្រមានជាផ្លូវការថា ការខាតបង់ដែលបណ្តាល មកពីជំងឺរាតត្បាតរីករាលដាលកូរ៉ូណាអាច លើសពី១ពាន់លានដុល្លារ ហើយក្លិបអាចនឹងអស់ជំនួញប្រសិនបើ ព្រឹត្តិការណ៍នៃការប្រកួតធំនៅតែបន្តពន្យាពេលបែប នេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការជូនដំណឹងខាងហិរញ្ញវត្ថុដោយប្រធានសមាគមបាល់ទាត់អង់គ្លេស និងលីគកំពូលអង់គ្លេសក៏ដូចជាកីឡាករដែលទទួលបានប្រាក់ខែខ្ពស់ក្នុងការទប់ទល់នឹងការអំពាវនាវឲ្យកាត់បន្ថយប្រាក់ខែរបស់ពួកគេព្រោះពួកគេជឿជាក់ថា ការផ្លាស់ប្តូរនេះនឹងផ្តល់ផលប្រយោជន៍ដល់ម្ចាស់ទ្រព្យតែប៉ុណ្ណោះ។ ប្រធានរដ្ឋបាល FA លោក Greg Clarke បានជំរុញឲ្យប្រទេសនេះរួបរួមគ្នាដើម្បីរក្សាការប្រកួតឲ្យនៅរស់។ នៅលីគទាបការតំឡើងឋានន្តរស័ក្តិជាន់ទី ៣ សង្ឃឹមថា Sunderland...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣(CAMSOC) បានស្នើសុំការអនុញ្ញាត ជាគោលការណ៍ពី សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ថា ការប្រមូលផ្តុំហ្វឹកហាត់ នឹងចាប់ផ្តើមជាថ្មី នៅឆ្នាំ២០២១តទៅ ឲ្យបានពេញលេញ ដោយការហ្វឹក ហាត់...
ភ្នំពេញ៖ សហព័ន្ធប្រដាល់គុនខ្មែរ បានអនុញ្ញាតឲ្យគ្រប់ ស្ថានីយ៍ទូរទស្សន៍ទាំងអស់ បើកការប្រកួតប្រដាល់ គុនខ្មែរឡើងវិញដូចធម្មតាហើយ ប៉ុន្តែជាការប្រកួត មិនអនុញ្ញាតឲ្យទស្សនិកជន ចូលទស្សនាផ្ទាល់ នៅសង្វៀនប្រកួតឡើយ ដោយការប្រកួតត្រូវបិទទ្វារ ដោយមិនឲ្យមាន អ្នកចូលទស្សនាឡើយ ។ លោកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានស៊ីញ៉េលើសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឲ្យបណ្ដា គ្រប់ស្ថានីយ៍ទូរទស្សទាំងអស់ បើកការប្រកួតប្រដាល់ឡើងវិញ ចាប់ពីពេលផ្សាយដំណឹងនជតទៅ...
ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាជាតិភាគច្រើន ត្រូវបានលើកពេល ប្រកួតទំាងអស់ក្នុងនោះមាន ការប្រកួតកីឡាជាតិលើកទី៣ និងការប្រកួតកីឡា សិស្សបឋមលើកទី១ទៀតផង ដោយសារតែកូរ៉ូណា។ លោកបានបន្តថា ការប្រកួតកីឡាជាតិលើកទី៣ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ដែលជាគោលដៅបាញ់ឆ្ពោះ ទៅទទួលរៀបចំការប្រកួតកីឡា...
ក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich នៅថ្ងៃនេះ បានប្រកាសជាផ្លូវការហើយថា នឹងផ្តល់កុងត្រាថ្មី រយៈពេល២ឆ្នាំទៀត សម្រាប់កីឡាករខ្សែប្រយុទ្ធThomas Muller។ នេះមានន័យថា កីឡាករវ័យ៣០ឆ្នាំរូបនេះ នឹងអាចបន្តលេងនៅទីនេះ រហូតដល់ឆ្នាំ២០២៣ ខណៈដែលកុងត្រាបច្ចុប្បន្ន គឺមានសុពលភាពត្រឹមចុងបញ្ចប់ រដូវកាលនេះប៉ុណ្ណោះ។ Muller ជាកីឡាករស្មោះត្រង់បំផុតរបស់ក្លឹប ដោយបានរស់នៅទីនេះ អស់រយៈពេល ២០ឆ្នាំមកហើយ។ នៅទីនេះ...
មកដល់ពេលនេះ មានការសន្និដ្ឋាន និងប្រភពជាច្រើន បានបញ្ជាក់ថា លីកកំពូលអង់គ្លេសPremier League នឹងអាចត្រឡប់មកវិញ ប៉ុន្តែអាចនឹងបញ្ចប់ទៅ ដោយសល់ពេល ត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ មុនពេលវេលាដែលរដូវកាលថ្មី បានចូលមកដល់ ដែលវានឹងអាចធ្វើឲ្យ មានការប្រែប្រួល សម្រាប់ការដោះដូរ កីឡាករផងដែរ។ ការពិភាក្សគ្នាតាមវិដេអូខល កាលពីថ្ងៃសុក្រ រវាងក្លឹបទាំង៣០ ដើម្បីស្វែងរកវិធី ក្នុងការអាចបញ្ចប់ទៅនៃរដូវកាលបច្ចុប្បន្ន ដែលក្លឹបខ្លះនៅសល់១០ប្រកួត...