កាសែតអង់គ្លេស The Sun នៅថ្ងៃអង្គារ ទី៧ ខែមេសា បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man United ស្ថិតនៅក្នុងចំណោមក្លឹបទាំង៨ ដែលមានបំណងចង់បានកីឡាករ ខ្សែប្រយុទ្ធស្លាបរបស់ Valencia ដែលមានតម្លៃ ៩២លានផោន មានឈ្មោះថា Ferran Torres។ កីឡាករវ័យទើបតែ ២០ឆ្នាំរូបនេះ ឡើងតម្លៃខ្លួនខ្លាំងមែនទែន...
កាលពីចន្ទដើមសប្តាហ៍នេះ គេបានមើលឃើញថាក្លឹបអាល្លឺម៉ង់Bayern Munich បានក្លាយទៅជាក្លឹបដំបូងគេដែលបានសម្រេចចិត្ត ឲ្យកីឡាករត្រឡប់មក ហ្វឹកហាត់វិញក្រោយខកខានអស់រយៈជាច្រើន សប្តាហ៍ហើយក្តីដោយសារតែការរាតត្បាត នៃវិរុសកូរ៉ូណា។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីគេ បានដឹងទៀតថាការហ្វឹកហាត់គឺស្ថិតនៅក្នុងគោលការណ៍ ស្តង់ដាគឺគម្លាតឃ្លា២ម៉ែត្រ។គួរឲ្យដឹងដែរថាលីកអាល្លឺម៉ង់ត្រូវបាន គេសម្រេចចិត្តឲ្យត្រឡប់មកហ្វឹកហាត់វិញបានត្រឹមថ្ងៃទី៥ ខែមេសានេះ បន្ទាប់ពីការខកខានប្រកួតតាំង តែពីខែមិនា។ Bayern Munich ពិតជាសង្ឃឹមថាលីកទាំងឡាយអាចត្រឡប់មកវិញធម្មតា ដោយសារតែបច្ចុប្បន្នកំពុងនាំមុខDotmundដល់ទៅ៤ពិន្ទុ ដើម្បីលើកពានកំពូលអាល្លឺម៉ង់និងជ័យជំនះជើងទី១រួចហើយ លើក្រុមChelseaក្នុងក្របខណ្ឌChampion Leagueលទ្ធផល៣ទល់នឹង០៕...
ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលដែលក្លឹបញញួរធំ West Ham ត្រូវបានគេជឿជាក់ថា បានសុំជួបចរចាជាមួយ នឹងភ្នាក់ងារកីឡាករ ខ្សែប្រយុទ្ធគីឡូធ្ងន់ម្នាក់ គឺAlexis Sanchez ដើម្បីពិនិត្យមើលលទ្ធភាព ផ្ទេរពីOld Trafford។ កីឡាករឈីលីវ័យ៣១ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងជួបបញ្ហា ទំរង់លេងខ្លាំងបំផុត ទាំងពេលលេងឲ្យMan United និងកំពុងបំពេញ ការងារឲ្យ Inter Milan...
បរទេស៖នៅថ្ងៃចន្ទទី៦ ខែមេសានេះប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez បានបញ្ជាក់សាជាថ្មីហើយថាការប្រកួត កីឡាបាល់ទាត់របស់ប្រទេសដែលត្រូវបានផ្អាកដំណើរការ តាំងតែពី ពីថ្ងៃទី ១៧ ខែមីនាដោយសារតែ វីរុសកូរ៉ូណា ប៉ុន្តែទំនងជាមិនអាចចាប់ផ្តើមឡើងវិញទេមុនខែមិថុនានោះឡើយ។ លោកFernandez បានបន្តទៀតថាដោយមានការផ្តល់យោបលពីសំណាក់អ្នកជំនាញ សុខភាពបានទស្សទាយថាCOVID-19ស្ថានភាពឆ្លងរបស់កូរ៉ូណា នឹងបន្តកើនឡើងខ្លាំងនៅក្នុងប្រទេសនេះរហូតដល់ ខែមេសានិងឧសភាជាមិនខានហើយមិនមានភាពច្បាស់លាស់ណាដែលអាចគិតទុកជាមុនថាវានឹងល្អប្រសើរ ឡើងវិញភ្លាមនោះទេ។ គួរបញ្ជាក់ថាគិតមកត្រឹមយប់ថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅករណីឆ្លងនៅក្នុងប្រទេសអាហ្សង់ទីនមានប្រមាណជា១៤៥១ករណីនិងក្នុងនោះមាន៤៣ករណីដែលត្រូវបានគេជឿជាក់ថាមានសភាពធ្ងន់ធ្ងរ៕ ប្រែសម្រួល៖Lee
កីឡាករខ្សែប្រយុទ្ធSane ត្រូវបានគេមើលឃើញថា នឹងអាចផ្ទេរទៅលេងជាមួយនឹងក្លឹបថ្មី ហើយនៅរដូវក្តៅនេះ ក្រោយពេលដែលមានព័ត៌មាន ជាច្រើនបានអះអាងថា Man City នេះនឹងត្រូវបង្ខំចិត្ត លក់កីឡាករតម្លៃ៩០លានផោននេះ ចេញជាមិនខាន។ Bayern Munich គឺជាក្លឹបដែលមានអទិភាពខ្លាំង ជាងគេសម្រាប់ការដោះដូរនេះ ប៉ុន្តែមកដល់សប្តាហ៍ចុងក្រោយនេះ កាសែតអង់គ្លេស The Mirror បានសរសេរថា ក្លឹបហង្សក្រហមLiverpool កំពុងត្រូវបានបុគ្គលល្បីៗ...
នៅសប្តាហ៍នេះលោក Frank Lampard ជាគ្រូបង្វឹកក្លឹបតោខៀវChelseaបានធ្វើការលើកឡើង គួរឲ្យចាប់អារម្មណ៍ថាការងារជាគ្រូបង្វឹករបស់ក្លឹបលើលោកពេលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពតានតឹង បំផុតមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។ គ្រូបង្វឹកក្លឹបរូបនេះធ្លាប់ជាកីឡាករ ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងគ្រូបង្វឹកដ៏មានសមត្ថភាព និងបទពិសោធខ្លាំងៗជាច្រើននាកមកហើយពេលស្នាក់នៅStamford Bridgeហើយលោក Lampard បានបញ្ជាក់ថាវាជាឧិកាសដ៏ល្អបំផុតសម្រាប់គាត់ដែរ ក្នុងការរៀនសូត្រពីរបៀបរបបដឹកនាំក្លឹបពីបុគ្គលទាំងនោះ។ ក្នុងវ័យ៤១ឆ្នាំ Lampard ធ្លាប់ជាកីឡាករជាមួយនឹង Chelsea អស់រយៈពេលជាង១៣ឆ្នាំ មកហើយនិងក៏ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយ នឹងប្រធានក្លឹបលោក Abrahimovic ល្អណាស់ដែរប៉ុន្តែពេលនេះ...
ខណៈដែរស្ថានភាព វាយប្រហារ ដោយកូរ៉ូណា នៅក្នុងប្រទេសអង់គ្លេសហាក់មិនទាន់ថមថយនៅឡើយ នោះពេលនេះមានក្លឹបបាល់ទាត់ធំៗ កាន់តែច្រើនជាពិសេស នៅលីកកំពូលតែម្តងបាននាំគ្នាអំពាវនាវ ឲ្យមានការប្រកួតឡើងវិញ ទោះបីក្នុងលក្ខណ្ឌណាក្តីដោយសារតែ បញ្ហាហរិញ្ញវត្ថុ។ ក្លឹបៗធំដូចជា Man United បានសម្រេចចិត្ត ជ្រើសយកវិធីកាត់បន្ថយប្រាក់កម្រៃ ប៉ុន្តែក្លឹបតូចដូចជា West Ham និង Burnley ជាដើមកំពុងត្អូញត្អែរ។ កិច្ចប្រជុំជាច្រើនដង...
នៅថ្ងៃនេះប្រធានបទ នៃការដំណើរការប្រកួតឡើងវិញ គឺមិនទាន់មានអ្នកណា ហ៊ានឆ្លើយសម្រេចចិត្តឡើយ ប៉ុន្តែក្លឹបបិសាចក្រហម Man United ក្នុងនោះត្រូវបានគេមើលឃើញថា បានក្លាយទៅជាក្លឹបទី១ ក្នុងការបរិច្ចាគប្រាក់កម្រៃបុគ្គលិក ៣០ភាគរយ ដើម្បីយកទៅជួយ ដល់ការងារប្រយុទ្ធប្រឆាំងកូរ៉ូណា។ មកដល់ចុងសប្តាហ៍នេះ នៅមិនទាន់មានក្លឹបណាឬកីឡាករណាទៀត ធ្វើការសម្រេចចិត្ត ដូចនេះឡើយប៉ុន្តែដូចជាកីឡាករ Kevin De Bryne, Troy Deeney...
នៅថ្ងៃអាទិត្យ ទី៥ ខែមេសានេះ ប្រធានក្លឹប Burnley បានចេញមកធ្វើការប្រកាសថា ក្លឹបរបស់លោកនឹងប្រឈមមុខ ទៅនឹងបញ្ហាហិរញ្ញវត្ថុ ដ៏ធ្ងន់ធ្ងរគឺមិនមានលុយ ក្នុងធនាគារសម្រាប់ ចំណាយទៀតឡើយ ប្រសិនបើលីកនៅ តែបន្តបិទទ្វារ មិនធ្វើការប្រកួត រហូតដល់ ខែសីហានោះ។ លោក Mike Garlick បានបញ្ជាក់ដែរថាក្លឹប កំពុងប្រឈមមុខទៅនឹង ការបាត់បង់បប្រាក់...
GENEVA៖ FIFA បានពង្រីកដែនកំណត់អាយុកាល សម្រាប់ការប្រកួតបាល់ទាត់ របស់បុរសនៅព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ២០២០ ដែលបានកំណត់ពេលឡើងវិញ ដោយសារតែជំងឺរាតត្បាត ឆ្លងកូរ៉ូណា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ FIFA បាននិយាយថា ខ្លួនក៏ពន្យារពេលការប្រកួត World Cup របស់ក្រុមស្ត្រីចំនួន ២ ដែលត្រូវកំណត់នៅឆ្នាំនេះ ហើយមិនមានការប្រកួតអន្តរជាតិណាមួយ...