ភ្នំពេញ៖នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញ ព្រ័ត្រ និងលោក ឯម ហៀង តំណាងឲ្យលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាអញ្ជើញចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩។ លោក មាស សារិន បានមានប្រសាសន៍ថា ជាការពិតណាស់ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩រយៈពេល៣ គឺជាការផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនីបញ្ចេញនូវទេពកោសល្យសមត្តភាពក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ-កីឡាការិនីម្នាក់ៗ បានហ្វឹកហាត់កន្លងមក។...
ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួត TV5 Boxing Knock-Out Serie by K-Cement អ្នកប្រដាល់ជើងថ្មី កាន់ ម៉េងហុង ក្លិបនាគរាជចតុមុខបានបង្ខំឲ្យអ្នកប្រដាល់ លីន និមល ក្លិបបូរីរាជសីហ៍មានរិទ្ធលើកទង់ជ័យស មុនស្នូរជួងបញ្ចប់ទឹកទី៣ បន្ទាប់ពីទទួលរងការវាយលុកយ៉ាងសន្ធាប់នោះ។ នៅទឹកទី១និមលបានព្យាយាមប្រើស្នៀតចម្លែកៗដើម្បីសម្លុតស្មារតីម៉េងហុង សម្រាប់ម៉េងហុងដែលជាម្ចាស់ជើងឯកថ្នាក់ជាតិឆ្នាំ២០១៩លើប្រភេទទម្ងន់៥១គីឡូក្រាមនោះគេក៏បញ្ចេញស្នៀតប្លែកៗរួមទាំងស្នៀតនាគវ័ធកន្ទុយសងវិញយ៉ាងធ្ងន់ៗមិនតែប៉ុណ្ណោះ ម៉េងហុង ក៏ប្រើស្នៀតជង្គង់ហោះ និងលោតផ្កាប់ចានធ្វើឲ្យនិមលបានត្រឹមតែដកថយ និងការពារប៉ុណ្ណោះ...
The Sunsports ចេញផ្សាយនៅថ្ងៃអាទិត្យទី១៧ ខែវិច្ឆិកានេះបានសរសេរថា លោក Jose Mourinho រហ័សនាមថាជាគ្រូបង្វឹក The Special One ត្រូវបានគេជឿជាក់ថា នៅតែបន្តឃ្លាំមើល ស្ថានភាពរបស់ក្លឹបមាន់ ខ្នាយមាស Spurs នៅឡើយបើទោះបីជាគេបានដឹងថា Real Madrid គឺជាគោលដៅអទិភាព បំផុតរបស់គាត់ក្តី។ លោក...
The Sunsports ចេញផ្សាយនៅថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកានេះបានសរសេរថា កីឡាករខ្សែប្រយុទ្ធ Victor Mosesត្រូវបានគេជឿជាក់ថា នឹងអាចវិលត្រឡប់មក ក្លឹបតោខៀ វChelsea ក្នុងខែមករានេះ បន្ទាប់ពីក្លឹប Fenerbahce បានបង្ហាញពីបំណង ចង់បញ្ចប់កុងត្រាលក្ខណ្ឌខ្ចីជើង មុនកាលកំណត់។ កីឡាករនេហ្ស៊េរីយ៉ា វ័យ២៨ឆ្នាំរូបនេះ ត្រូវបានបញ្ជូនទៅលេង នៅតួកគីជាមួយ នឹងក្លឹប Fenerbahce...
ទំរង់លេងដ៏ល្អរបស់ Atletico Madrid នៅរដូវកាលនេះបានធ្វើឲ្យអ្នកគាំទ្រ គ្នាសប្បាយចិត្តខ្លាំងមិនស្ទើរឡើយ ប៉ុន្តែជឿជាក់ថាគ្រូបង្វឹកលោក Diego Simeoneនឹងមិនអាចបន្ថែមសមាជិកថ្មី ដើម្បីពង្រឹងក្លឹបបានឡើយ នៅខែមករាខាងមុខនេះ។ The Sunsportsចេញផ្សាយនៅថ្ងៃសោរ៍ទី១៦ ខែកញ្ញានេះបានឲ្យដឹងថា ក្លឹបបច្ចុប្បន្នកំពុងស្ថិត នៅក្នុងចំណាត់ថ្នាក់លេខរៀងទី៣ បន្ទាប់ពី Real Madridនិង Barcelonaប៉ុណ្ណោះប៉ុន្តែក្លឹប នឹងមិនអាចមានផែនការពង្រឹងខ្លួន នៅពាក់កណ្តាល រដូវកាលនេះឡើយដោយសារ...
Marcus Rashford នៅថ្ងៃសៅរ៍នេះបានធ្វើការប្រកាស រំលឹកឡើងវិញអំពីក្តីស្រម៉ៃ របស់គាត់ដែលបានបំពេញ បានសម្រេចតាមរយៈការលេងអោយក្លឹប បិសាចក្រហម Manchester Unitedហើយព្រមទាំងបានបញ្ជាក់ថា ក្តីបំណងនេះជាការពិតតាមរយៈ ការចែករំលែកនូវសំណេរមួយ ដែលខ្លួនបានសរសេរឡើងកាល ពីក្នុងវ័យអាយុ១១ឆ្នាំ។ ប៉ុន្តែមិនត្រឹមតែក្លាយ ជាការពិតនោះទេបច្ចុប្បន្នកីឡាករវ័យ ២២ឆ្នាំរូបនេះ គឺជាកីឡាករដ៏ សំខាន់បំផុតសម្រាប់ក្លឹប លើសពីនេះជាពិសេស សម្រាប់ក្រុមជម្រើស ជាតិ អង់គ្លេសផងដោយចុងក្រោយនេះ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក មាស សារិន ប្រធានសហព័ន្ធ កីឡាទាញ ព្រ័ត្រ លោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា និងលោក ឯម ហៀង តំណាងឲ្យលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាអញ្ជើញចូលរួម វគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល-ចៅក្រម...
Montreal Impactកាលពីថ្ងៃសុក្រនេះ បានប្រកាសតែងតែអតីតកីឡាករ ឆ្នើមរបស់ក្លឹប កាំភ្លើងធំ Arsenal ក្លឹប Barcelonaនិងក៏ធ្លាប់ជាវិរៈបុរសរបស់ ជម្រើសជាតិ បារាំងលោក Thierry Henryជាគ្រូបង្វឹកឈុតធំ របស់ខ្លួនជាផ្លូវការ ហើយ។ ក្លឹបបានបញ្ជាក់យ៉ាងដូចនេះថា ពិតជាមានក្តីរីករាយ ដែលបានធ្វើការជាមួយនឹង គ្រូបង្វឹកលោកHenryនិងក៏ជាការវិលត្រឡប់ ដោយក្តីរីករាយផងដែរ មកកាន់លីក កំពូលអាមេរិកនៅពេលនេះ។ Henry...
ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលបច្ចេកទេស គ្រូជំនាញកីឡាកាយសម្ព័ន្ធ កម្រិត១ នៅសាលាបឋមសិក្សា សាលាលេខ៥ ស្រុកកំពង់ត្រឡាច នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩បានបញ្ចប់ជាស្ថាព៍ហើយ ដែលរៀបចំឡើងដោយ សហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា ក្រោមការឧបត្ថម្ភថវិកា ពីក្រសួងអប់រំ យុវជន និងកីឡា។ លោក ណយ ផាណា គ្រូឧទ្ទេសប្រចាំវគ្គសិក្សាគ្រូបង្វឹក...
ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីទាញព្រ័ត្រមកពី៥ខេត្ត និង២ក្រសួងបានចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី១៥ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ កញ្ញា មាស តឿ មន្ត្រីគណៈកម្មការប្រកួតបាននិយាយថា ការប្រកួតឆ្នាំនេះមានក្រុមកីឡាករ-កីឡាការិនីទាញព្រ័ត្រមកពីសមាគមកីឡាទាញព្រ័ត្រក្រសួងចំនួន២ គឺក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ និង៥រាជធានី-ខេត្តរួមមានខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកំពត ព្រមទំាងខេត្តកណ្តាល។ កញ្ញាបន្តថា ការប្រកួតចែកចេញជា២ផ្នែក គឺបុរស...